កោះរ៉ុង​សន្លឹម ដែនដី​ឋានសួគ៌​​​មិន​គួរ​រំលង​ក្នុង​ឆ្នាំ​២០១៦


កោះរ៉ុង​សន្លឹម ដែនដី​ឋានសួគ៌​​​មិន​គួរ​រំលង​ក្នុង​ឆ្នាំ​២០១៦

កោះរ៉ុង​សន្លឹម​ជា​ឋានសួគ៌​ដ៏​ស្ងប់ស្ងាត់​មួយ​ដែល​មាន​ទេសភាព​ស្រស់​ស្អាត​ខ្លាំង​ជាមួយ​នឹង​គ្រាប់​ខ្សាច់​ស​ដូច​សំឡី​ ហើយ​ទឹកសមុទ្រ​ខៀវ​ថ្លា​ដូច​ទៅ​នឹង​ផ្ទៃមេឃ​មើល​ឆ្លុះ​ដល់​បាត​។ កោះ​នេះ​​ក្លាយ​ជា​ទី​ពេញ​និយម​សម្រាប់​ភ្ញៀវ​បរទេស​មក​សម្រាក​លម្ហែ​កាយ​នៅ​ថ្ងៃ​ចុង​សប្ដាហ៍ តែ​​មិន​សូវ​សម្បូរ​ភ្ញៀវ​ទេសចរ​ជាតិ​នោះ​ទេ​។

 

ដែន​ដី​ដ៏​ស្រស់​ស្អាត​មួយ​នេះ​បាន​ក្លាយ​ជា​ទី​ចាប់​អារម្មណ៍​ខ្លាំង​សម្រាប់​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​នា​ដើមឆ្នាំ​២០១៦ នេះ​។ ភ្ញៀវ​ទេសចរ​ជាតិ​មួយ​ចំនួន​ធំ​ជា​ពិសេស​យុវវ័យ​បាន​ប៉ង​ទៅ​លេង​ទឹកដី​ឋានសួគ៌​មួយ​នេះ​ជា​យូរ​មក​ហើយ តែ​មិន​ដែល​មាន​ឱកាស និង​ពេលវេលា​គ្រប់គ្រាន់​ដើម្បី​ធ្វើ​ឲ្យ​ដំណើរ​កំសាន្ត​មួយ​នេះ​លេច​ជា​រូបរាង​។

 

កោះរ៉ុង​សន្លឹម ដែនដី​ឋានសួគ៌​​​មិន​គួរ​រំលង​ក្នុង​ឆ្នាំ​២០១៦

 

នា​ថ្ងៃ​ទី​៤​ដល់​ទី​៦ ខែ​មីនា​ខាងមុខ​នេះ ការ​បោះជំរំ​អានុស្សា​នឹង​រៀបចំ​ឡើង​រយៈពេល​២​យប់ ៣​ថ្ងៃ​នៅ​ដែនដី​កោះរ៉ុង​សន្លឹម​ដ៏​ស្រស់​ស្អាត​នេះ​។ ការ​បោះជំរំ​នេះ​នឹង​នាំ​មិត្ត​យុវវ័យ​ទៅ​កាន់​ទីកន្លែង​ស្អាតៗ​ជា​ច្រើន​នៅ​លើ​កោះ​មួយ​នេះ ជាមួយ​សកម្មភាព​សប្បាយៗ​ជាច្រើន​ដូចជា មុជ​ទឹក​មើល​ផ្កា​ថ្ម ទស្សនា​ភូមិ​នេសាទ ស្ទូច​ត្រី​សមុទ្រ ហែល​ទឹក មើល​ថ្ងៃ​លិច លេង​ហ្គេម​ជា​ក្រុម អាំង​អាហារ​សមុទ្រ ច្រៀង​រាំ​នៅ​លើ​ឆ្នេរ​ដ៏​ស្រស់ស្អាត​នា​ពេល​រាត្រី ជា​ពិសេស​មិត្ត​យុវវ័យ​នឹង​បាន​ប្លែក​អារម្មណ៍​តាម​រយៈ​ការ​សម្រាក​ក្នុង​តង់​នៅ​លើ​ឆ្នេរ និង​សកម្មភាព​សប្បាយៗ​ពេលយប់​ជាច្រើន​ផ្សេងទៀត​។

 

សូម​កុំ​ឲ្យ​ឱកាស​នេះ​កន្លង​ផុត​ទៅ​!

 

កោះរ៉ុង​សន្លឹម ដែនដី​ឋានសួគ៌​​​មិន​គួរ​រំលង​ក្នុង​ឆ្នាំ​២០១៦

 

សម្រាប់​ព័ត៌មាន​បន្លែម​ សូម​ទាក់ទង 012 230 140 និង 010 911 776 ។

 

ចង់​ដឹង​ថា​កោះ​នេះ​ស្រស់​ស្អាត​យ៉ាងណា តោះ​ទៅ​ទស្សនា​វីដេអូ​ខ្លី​ទាំងអស់​គ្នា៖

 

 

អត្ថបទ៖ ដៃ​គូ​សហការ