បែក​ថ្នាំ​ យក​ដុំ​ថ្ម​គប់​រថយន្ត និង​អ្នកដំណើរ ខឹង​ប៉ូលិស​ឃាត់​​ វាយ​ប៉ោង​ភ្នែក

រាជធានី​ភ្នំពេញ ៖ យុវជន​បែក​ថ្នាំ​ម្នាក់​ បាន​ដើរ​រើស​ដុំ​ថ្ម​ ដេញ​គប់​រថយន្ត និង​អ្នក​ជិះ​ម៉ូតូ​តាម​ផ្លូវ បង្ក​ឱ្យ​ភ្ញាក់ផ្អើល​ដល់​មន្ត្រី​ប៉ូលិស​​ ចុះ​​ទៅ​ឃាត់ ក៏​ត្រូវ​យុវជន​នោះ​ ចាប់​វា​យ​បណ្តាល​ឱ្យ​​ ប៉ោង​ភ្នែក ហើយ​ក៏​ត្រូវ​ប៉ូលិស​ ម្នាក់​ទៀត​​ ចុះមក​ចាប់​ផ្តួល ឱ្យ​ដេក​លើ​ដី​ វាយ​​ខ្នោះ​តែ​ម្តង ។

ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ ម៉ោង​០៧​យប់​ ថ្ងៃ​ទី​២២ កុម្ភៈ ២០១៦ ស្ថិត​នៅ​តាម​បណ្តោយ​ ផ្លូវ​កម្ពុជា​ក្រោម ក្នុង​សង្កាត់​ផ្សារ​​ដេប៉ូ​៣ ខណ្ឌទួលគោក ។

យុវជន​ខាងលើ​ ឈ្មោះ​ សេង សូ​វៀត អាយុ​២១​ឆ្នាំ មានស្រុក​កំណើត ​នៅ​ខេត្តបន្ទាយមានជ័យ ។ ចំណែក​​ប៉ូលិស​ដែល​​​រងរបួស​​ ប៉ោង​ភ្នែក​ខាងស្តាំ​​ ឈ្មោះ​ ឡើ តាំង​សារ៉ូ​ម ជា​មន្ត្រី​ប៉ូលិស​ ប៉ុស្តិ៍​ផ្សារ​ដេប៉ូ​៣ ។

ប្រភព​ពី​ប៉ូលិស​រងគ្រោះ​​ ឱ្យ​ដឹង​​​ប្រាប់​ថា មុន​ពេល​កើតហេតុ គាត់​​ជិះ​ម៉ូតូ​ម្នាក់ឯង ​ល្បាត​តាម​ផ្លូវ​ កម្ពុជា​ក្រោម (​ក្នុង​មូលដ្ឋាន​) ។ ស្រាប់​តែ​​ប្រទះ​ឃើញ​ យុវជន​បែក​ថ្នាំ​ម្នាក់​​ រើស​ដុំ​ថ្ម​គប់​រថយន្ត និង​អ្នក​ជិះ​ម៉ូតូ​តាម​ផ្លូវ ។ ពេល​នោះ​លោក​ក៏​ជិះ​ម៉ូតូ​ ទៅ​ដេញ​យុវជន​ញៀន​ថ្នាំ​នោះ​ កុំឱ្យ​យក​ដុំ​ថ្ម​ គប់​គេ ស្រាប់តែ​​ស្ទុះ​ មក​វាយ​គាត់​១​ដៃ​ ចំ​កណ្តាល​មុខ ពេល​នោះ​គាត់​ បាន​​ស្រែក​តាម​ អាយ​ឌី​ សុំ​​​ជំនួយ​នៅ​ក្បែរ​នោះ ​មក​​ជួយ​​ចាប់ ។​ ពេល​នោះ ក៏​​មាន​ប៉ូលិស​ម្នាក់​ទៀត​មក​ដល់ ក៏​បាន​ចូល​ទៅ​ចាប់ ​យុវជន​ញៀន​ថ្នាំ​នោះ ដោយ​បាន​ប្រវាយប្រតប់​ ជាមួយ​គ្នា​ មួយសន្ទុះ ទំ​រាំ​ចាប់​វាយ​ខ្នោះ​បាន ៕

បែក​ថ្នាំ​ យក​ដុំ​ថ្ម​គប់​រថយន្ត និង​អ្នកដំណើរ ខឹង​ប៉ូលិស​ឃាត់​​ វាយ​ប៉ោង​ភ្នែក
បែក​ថ្នាំ​ យក​ដុំ​ថ្ម​គប់​រថយន្ត និង​អ្នកដំណើរ ខឹង​ប៉ូលិស​ឃាត់​​ វាយ​ប៉ោង​ភ្នែក
បែក​ថ្នាំ​ យក​ដុំ​ថ្ម​គប់​រថយន្ត និង​អ្នកដំណើរ ខឹង​ប៉ូលិស​ឃាត់​​ វាយ​ប៉ោង​ភ្នែក

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត