​បច្ចេកវិទ្យា​ Dual Pixel ​​លើ​កាមេរ៉ា​​ Galaxy S7 & S7 Edge ពិត​ជា​អស្ចារ្យ​​មែន​

​បច្ចេកវិទ្យា​ Dual Pixel ​​លើ​កាមេរ៉ា​​ Galaxy S7 & S7 Edge ពិត​ជា​អស្ចារ្យ​​មែន​

កាល​ពី​ម្សិលមិញ​​ Galaxy S7 និង​ S7 Edge ​បាន​បង្ហាញ​ខ្លួន​ជា​ផ្លូវ​ការ​ដែល​​មាន​លក្ខណៈ​សម្បត្តិ​ពិសេសៗ​ជា​ច្រើន​ ហើយ​ចំណុច​មួយ​ដែល​ទាក់​ទាញ​​ខ្លាំង​នោះ​គឺ​​គុណភាព​កាមេរ៉ា។

 

​បច្ចេកវិទ្យា​ Dual Pixel ​​លើ​កាមេរ៉ា​​ Galaxy S7 & S7 Edge ពិត​ជា​អស្ចារ្យ​​មែន​

 

ចំពោះ​កាមេរ៉ា​របស់​ S7 ទាំង​ពី​ម៉ូដែល​ក្រុមហ៊ុន​ Samsung បាន​ប្រើ​ប្រាស់​​ Sensor IMX260 ទំហំ​ 1/2.5”​ របស់​ Sony។ បើ​ប្រៀប​ជា​មួយ​នឹង​ S6 Sensor ថ្មី​នេះ​មាន​ទំហំ​ Pixel ធំ​ជាង​ (១,៤៤​មីក្រូ) និង​មាន​ Aperture ទូលាយ​ជាង​ (f/1.7)។ មិន​តែ​ប៉ុណ្ណោះ​កាមេរ៉ា​ថ្មី​នេះ​ក៏​មាន​បំពាក់​នូវ​បច្ចេកវិទ្យា​ Dual Pixel auto focus ដែល​ធ្វើ​ឲ្យ​គុណភាព​របស់​វា​ខ្លាំង​មិន​ធម្មតា។

 

ការ​ពិត​ទៅ​បច្ចេកវិទ្យា​ Dual Pixel ប្រៀប​ដូច​ជា​បច្ចេកវិទ្យា​ Phase Detection ដែល​គេ​ប្រើ​លើ​ស្មាតហ្វូន​កំពូលៗ​ កាមេរ៉ា​ DSLR និង​​កាមេរ៉ា​ mirrorless ដែរ។ ប៉ុន្តែ​ Samsung បាន​សម្រេច​ចិត្ត​ប្រើ​ឈ្មោះ​ថ្មី​ព្រោះ​វា​មិន​ដូច​ជា​អ្វី​ដែល​គេ​ធ្លាប់​ឃើញ​មាន​លើ​ស្មាតហ្វូន​ពី​មុន​មក​នោះ​ទេ វា​ប្រៀប​ដូច​ជា​ Phase Detection 2.0 សម្រាប់​ពិភព​ស្មាតហ្វូន​យ៉ាង​អ៊ីចឹង។

 

​បច្ចេកវិទ្យា​ Dual Pixel ​​លើ​កាមេរ៉ា​​ Galaxy S7 & S7 Edge ពិត​ជា​អស្ចារ្យ​​មែន​

 

ជា​ធម្មតា​បច្ចេកវិទ្យា​​ Phase Detection ​ច្រើន​ផ្អែក​លើ​ photodiode ដ៏​ពិសេស​​ម៉្យាង​ដែល​បង្កប់​​លើ​ pixel នៃ​ Sensor ហើយ​​ photodiode នេះ​មាន​​បង្កប់​ប្រមាណ​តែ​ ៥​%​-​១០% ប៉ុណ្ណោះ​នៅ​លើ​ផ្ទៃ​ Sensor ទាំង​មូល។ ដោយ​ឡែក​ជា​មួយ​បច្ចេកវិទ្យា​​ Dual Pixel ​គឺ​គេ​បាន​បង្កប់​នូវ​ photodiode នេះ​លើ​គ្រប់​ Pixel ទាំង​អស់​​នៃ​ Sensor របស់​កាមេរ៉ា។ ដូច​នេះ​កាមេរ៉ា​អាច​​ធ្វើ​ការ​ Focus លើ​ Object ណា​មួយ​បាន​លឿន​និង​ច្បាស់​ល្អ​ជាង​ធម្មតា​ មិន​ថា​វា​នៅ​ទីតាំង​ណា​ឡើយ។

 

 

បច្ចេកវិទ្យា​ Dual Pixel អាច​និយាយ​បាន​ថា​មិន​មែន​ជា​បច្ចេកវិទ្យា​ថ្មី​ដោយ​កន្លង​មក​គេ​បាន​ប្រើ​វា​លើ​ Sensor របស់​​កាមេរ៉ា​ DSLR និង​កាមេរ៉ា​ mirrorless​​ ​ប៉ុន្តែ​​បើ​និយាយ​ពី​កាមេរ៉ា​ទូរសព្ទ​វា​ជា​បច្ចេកវិទ្យា​ថ្មី​ដ៏​កំពូល​មួយ៕​​​​​​​​​​​​​​​

 

ចុច​អាន៖ អ្នក​ប្រើ iPhone ល្មម​​អន់​ចិត្ត​ពេល​ឃើញ​មុខងារ​ពិសេស​ទាំង​នេះ​លើ Galaxy S7/S7 Edge

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ GSMArena​