ជប៉ុន សាទរ កិច្ចព្រមព្រៀងអាមេរិក រុស្ស៊ី ដើម្បីបញ្ចប់ជម្លោះ អូសបន្លាយស៊ីរី

តូក្យូ៖ រដ្ឋាភិបាលជប៉ុន នៅព្រឹកថ្ងៃអង្គារនេះ បានបង្ហាញពីការ ប្ដេជ្ញាក្នុងការនាំយក ស្ថេរភាពជូនប្រទេសស៊ីរី ដោយគាំទ្រកិច្ច ព្រមព្រៀងអាមេរិក និងរុស្ស៊ី ស្ដីពីបទឈប់បាញ់ថ្មី សម្រាប់ប្រទេស ហែកហួរដោយសង្គ្រាម នៅតំបន់មជ្ឈឹមបូព៌ា។

ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន ចេញផ្សាយថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦ នេះដោយលើកឡើង សម្ដីរដ្ឋមន្រ្តី ការបរទេស ជប៉ុន លោក ហ្វូមីអូ គីស៊ីដា ថ្លែងប្រាប់ ក្រុមអ្នកកាសែត បន្ដទៀតថា ស្របតាមកិច្ចគាំទ្រ សិទ្ធុមនុស្ស “រដ្ឋាភិបាលរបស់យើង បានខិតខំប្រឹងប្រែង ដើម្បីធ្វើឲ្យប្រសើរឡើង សម្រាប់ស្ថានភាព នៅស៊ីរី”។

លោក គីស៊ីដា បានបន្ដទៀតថា ជប៉ុននឹងបន្ដពិចារណា លើវិធានការគាំទ្រ បន្ថែមទៀត ចំពោះរដ្ឋាភិបាលស៊ីរី ដើម្បីឆ្លើយតបនឹង ទំនួលខុសត្រូវរបស់ខ្លួន ក្នុងនាមជា សមាជិកសហគមន៍អន្ដរជាតិ ខណៈពេលកំពុងធ្វើការ យ៉ាងប្រកៀកជាមួយ បណ្ដាប្រទេសពាក់ព័ន្ធ។

កិច្ចគាំទ្រនេះធ្វើឡើង បន្ទាប់ពីអាមេរិក និងរុស្ស៊ី បានប្រកាសក្នុង សេចក្ដីថ្លែងការណ៍ រួមគ្នាមួយស្ដីពីបទ ឈប់បាញ់ គ្នារវាងកងកម្លាំងរដ្ឋាភិបាលស៊ីរី និង ក្រុមប្រឆាំង ប្រដាប់អាវុធ ថាឲ្យភាគីទាំងពីរ គោរពលើបទ ឈប់បាញ់នេះ ចាប់ពីម៉ោង ១២ ថ្ងៃសៅរិ៍សប្ដាហ៍តទៅ ម៉ោងនៅក្រុងដាណឺម៉ាក៕

ជប៉ុន សាទរ កិច្ចព្រមព្រៀងអាមេរិក រុស្ស៊ី ដើម្បីបញ្ចប់ជម្លោះ អូសបន្លាយស៊ីរី

  • ជប៉ុន សាទរ កិច្ចព្រមព្រៀងអាមេរិក រុស្ស៊ី ដើម្បីបញ្ចប់ជម្លោះ អូសបន្លាយស៊ីរី已关闭评论
  • 10 views
  • Hide Sidebar
    A+
Publish on:2016/02/23  Category:​អន្តរជាតិ