Pep ​ថា​​ Bayern ចង់​​ទៅ​ស៊ី​ Juventus ដល់​ក្នុង​​ដី​យប់​នេះ!

Pep Guardiola ​អ្នកចាត់ការ​ក្រុម​ជើង​ឯក​អាល្លឺម៉ង់​ Bayern Munich ​ជឿ​ថា​ក្រុម​របស់​លោក នឹង​អាច​ឈ្នះ​ Juventus ​នៅ​​ប្រទេស​អ៊ីតាលី ក្នុង​ការ​ប្រកួត​ UEFA Champions League វគ្គ​១៦​ក្រុម​ ជើង​ទី​១ វេលា​ម៉ោង​០២:៤៥​នាទី​រំលង​អាធ្រាត្រ​យប់​នេះ។

Pep ​ថា​​ Bayern ចង់​​ទៅ​ស៊ី​ Juventus ដល់​ក្នុង​​ដី​យប់​នេះ!

Pep ​ថា​​ Bayern ចង់​​ទៅ​ស៊ី​ Juventus ដល់​ក្នុង​​ដី​យប់​នេះ!

Bayern ​ធ្លាប់​​បំបាក់​សេះ​បង្កង់​ Juventus ២-០ ទាំង​​២​ជើង ​នៅ​វគ្គ​៨​ក្រុម​កាល​ឆ្នាំ​២០១៣ និង​​បន្ត​ដំណើរ​ទៅ​លើក​ពាន​ UEFA Champions League លើក​ទី​៥ ក្នុង​ប្រវត្តិសាស្ត្រ​ក្លឹប។ ហើយ​យប់​នេះ​ Pep ក៏​សង្ឃឹម​ថា ​នឹង​រក្សា​ប្រវត្តិសាស្ត្រ​ល្អ​នេះ​ទៀត​ដែរ។

អ្នកចាត់ការ​សញ្ជាតិ​អេស្ប៉ាញ វ័យ​៤៥​ឆ្នាំ បាន​និយាយ​មុន​ប្រកួត​យប់​នេះ​ថា៖ “វា​នឹង​ក្លាយ​ជា​ការ​ប្រកួត​មួយ​ដ៏​តាន​តឹង​ និង​ជា​ការ​ប្រកួត​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​បំផុត។ ប៉ុន្តែ​គោល​បំណង​របស់​យើង មក​ទីនេះ​​គឺ ដើម្បី​រក​គ្រាប់​បញ្ចូល​ទី​ខ្លះៗ ​និង​ចង់​ឈ្នះ​ប្រកួត​នេះ ​ដូច្នេះ​យើង​នឹង​អាច​មាន​ប្រៀប​ពេល​ទៅ​ជើង​ទី​២​ នៅ​ទីក្រុង​ Munich”។

​​Pep ដឹក​នាំ​ Bayern ២២​ប្រកួត​នៅ​ Bundesliga ​រដូវ​កាល​នេះ ទើប​តែ​ចាញ់​១​ប្រកួត​ទេ ដោយ​​ឈរ​កំពូល​តារាង​លើ​ Borussia Dortmund ​៨​ពិន្ទុ រីឯ​ Juventus របស់​លោក​ Massimiliano Allegri ​វិញ ​២៦​ប្រកួត​នៅ​ Serie A ​ចាញ់​៤​ប្រកួត ​ឈរ​កំពូល​តារាង​ដែរ​ ​តែ​លើ​ Napoli ​១​ពិន្ទុ​ប៉ុណ្ណោះ៕

Pep ​ថា​​ Bayern ចង់​​ទៅ​ស៊ី​ Juventus ដល់​ក្នុង​​ដី​យប់​នេះ!

Pep ​ថា​​ Bayern ចង់​​ទៅ​ស៊ី​ Juventus ដល់​ក្នុង​​ដី​យប់​នេះ!

Pep ​ថា​​ Bayern ចង់​​ទៅ​ស៊ី​ Juventus ដល់​ក្នុង​​ដី​យប់​នេះ!

Pep ​ថា​​ Bayern ចង់​​ទៅ​ស៊ី​ Juventus ដល់​ក្នុង​​ដី​យប់​នេះ!

Pep ​ថា​​ Bayern ចង់​​ទៅ​ស៊ី​ Juventus ដល់​ក្នុង​​ដី​យប់​នេះ!

Pep ​ថា​​ Bayern ចង់​​ទៅ​ស៊ី​ Juventus ដល់​ក្នុង​​ដី​យប់​នេះ!

Pep ​ថា​​ Bayern ចង់​​ទៅ​ស៊ី​ Juventus ដល់​ក្នុង​​ដី​យប់​នេះ!

Pep ​ថា​​ Bayern ចង់​​ទៅ​ស៊ី​ Juventus ដល់​ក្នុង​​ដី​យប់​នេះ!

-ចុចអាន៖  ច្បាស់​ការ! Pep នឹង​ចាកចេញ​​ពី Bayern ជំនួស​វិញ​ដោយ Ancelotti

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ skysports