អង្គុយនៅផ្ទះ ក៏អាចទិញលេខទូរស័ព្ទ ពិសេសបានដែរ

ភ្នំពេញ៖ អ៊ីនធើណិត បានក្លាយជាតម្រូវការ ចាំបាច់នៅក្នុងជីវភាព រស់នៅប្រចាំថ្ងៃ សមស្របទៅនឹង យុគ្គសម័យ នៃបចេ្ចកវិទ្យា។ ជាមួយគ្នាផងនោះ ការទិញទំនិញតាម អ៊ីនធើណិតកាន់តែ មានប្រជាប្រិយភាព ឡើងនាសម័យបច្ចុប្បន្ន មិនថាការទិញសំបុត្រកុន ទិញសំភារៈប្រើប្រាស់ សម្លៀកបំពាក់ផ្សេងៗ ដោយសារវាមាន ភាពងាយស្រួល រហ័ស និងសំចៃពេលវេលា។

តម្រូវការទាំងនេះ ជាបញ្ហាចម្បងដែលមិត្តហ្វូន បានឃើញនិងយល់ច្បាស់ ពីតម្រូវការរបស់អតិថិជន ដូច្នេះហើយមិត្តហ្វូន បានព្យាយាមស្វែង រកនូវសេវាកម្មថ្មីមួយ ដែលងាយស្រួល សម្រាប់អតិថិជន ដែលមានតម្រូវការ ទិញលេខពិសេស តាមអ៊ីនធើណិត។

សេវា “ទិញលេខពិសេស តាមអនឡាញ” ដែលទើបនឹងផ្តល់ជូន បានទទួលការគាំទ្រ ពីសំណាក់អតិថិជន ជាច្រើនថា សេវានេះបានផ្តល់នូវ ភាពងាយស្រួល និងអត្ថប្រយោជន៍ ច្រើនចំពោះពួកគេ។ អតិថិជនទាំងអស់ គ្រាន់តែស្ថិតនៅមួយ កន្លែងហើយចូលទៅ កាន់អ៊ីនធើណិត ហើយស្វែងរកទំព័រ ហ្វេសប៊ុករបស់មិត្តហ្វូន ឬ Line Viber របស់ក្រុមហ៊ុន ដែលមាន ID លេខ 097 9 097 097 រួច add ទៅដើម្បីធ្វើការ សាកសួរទៅកាន់ក្រុមការងារ របស់មិត្តហ្វូនអំពី លេខទូរស័ព្ទរបស់ លោកអ្នកពេញចិត្ត។ ក្រុមការងារមិត្តហ្វូន នឹងធ្វើការពិនិត្យជូន និងឆ្លើយតបភ្លាមៗក្នុង អំឡុងពេល ២៤ម៉ោង។

មិនថាលោកអ្នកចង់ បានលេខប្រភេទ តាមថ្ងៃកំណើត លេខតាមថ្ងៃអនុស្សាវរីយ៍ លេខហ៊ុងស៊ុយ លេខនាំសំណាង ឬក៏ប្រភេទណាទេ គ្រប់យ៉ាងគឺមានភាព ងាយស្រួលសម្រាប់ អ្នកទាំងអស់គ្នា។ ចាប់ពីពេលនេះតទៅ អតិថិជនមិត្តហ្វូន ទាំងអស់លែងបារម្ភអំពី ការចំនាយពេល រងចាំនៅក្នុង showroom ការធ្វើដំណើរ ទៅកាន់ហាងលក់ទៀតហើយ មិនថាលោកអ្នក នៅទីកន្លែងណា លោកអ្នកក៏អាចទិញ លេខពិសេសតាម អ៊ីនធើណិតពីកម្មវិធី “ទិញលេខពិសេស តាមអនឡាញ” ពីមិត្តហ្វូនបានភ្លាមៗ៕

អង្គុយនៅផ្ទះ ក៏អាចទិញលេខទូរស័ព្ទ ពិសេសបានដែរ