ខឹង ប្ដីវាយមួយដៃ យកថ្នាំជាច្រើនគ្រាប់ លេបសម្លាប់ខ្លួន

ស្ទឹងត្រែង ៖ ស្ត្រីវ័យក្មេងម្នាក់ បានយកថ្នាំ ជាច្រើនគ្រាប់ លេបសម្លាប់ខ្លួន ក្រោយមានទំនាស់ ជាមួយប្តី បន្តិចបន្តួច កាលពីវេលាម៉ោង៤ល្ងាច ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៦ នៅភូមិពងគ្រៀល ឃុំព្រែកមាស ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ។

ប្រជាពរដ្ឋបានឲ្យដឹងថា ស្ត្រីរងគ្រោះមានឈ្មោះ សន មៀវ អាយុ១៩ឆ្នាំ មុខរបរជាកសិករ ស្ថិតនៅភូមិពងគ្រៀល ឃុំព្រែកមាស ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ។

មន្រ្តីនគរបាលមូលដ្ឋានបានឲ្យដឹងថា មុនកើតហេតុ ប្រពន្ធបានប្រាប់ប្តី មិនឲ្យទៅលេងល្បែង ខណៈនោះកកើត ជា ជម្លោះបន្តិចបន្តួចដោយវ៉ៃប្រពន្ធមួយដៃ  រួចប្តីក៍ចុះទៅបាត់ ដោយខឹងជាមួយនឹងប្តី ប្រពន្ធបានយកថ្នាំ ជាច្រើនលេប ក្រោយមកបុរសជាប្តី ក៍ដើរបកមកវិញ ឃើញប្រពន្វរបស់ខ្លួន បែកពពុះមាត់ បានស្រែកឆោឡោ ហៅភូមិនៅជិតខាងឲ្យជួយ តែអកុសល ស្ត្រីរូបនោះបានស្លាប់ បាត់បង់ជីវិតទៅហើយ។

បុរសជាប្តីឈ្មោះ ម៉ក់ នូ អាយុ២២ឆ្នាំ បានរៀបរាប់ប្រាប់សមត្ថកិច្ចថា គាត់បានទៅលេងបៀ នៅផ្ទះជិតខាង មិនបានប៉ុន្មានក៍បកមកវិញ ត្រូវប្រពន្ធបានស្តីថាឲ្យគាត់ក៍ ខឹងបានវ៉ៃទៅលើប្រពន្ធមួយដៃ រួចក៍ចុះទៅបាត់មួយ សន្ទុះ មិននឹកស្មានដល់ថ្នាក់នឹងទេ។

បច្ចុប្បន្នសពស្រ្តីរងគ្រោះ ត្រូវបាននគរបាលពិនិត្យនិងធ្វើកោសល្យវិច័យ រួចប្រគល់ឲ្យសាច់យកទៅធ្វើបុណ្យ តាមប្រពៃណី ៕

ខឹង ប្ដីវាយមួយដៃ យកថ្នាំជាច្រើនគ្រាប់ លេបសម្លាប់ខ្លួន