ព័ត៌មាន​អន្តរជាតិ &raquo ព្រឹត្តិការណ៍អន្តរជាតិ

ប៉ូលិស​ថៃ​បាន​ពង្រឹង​សន្តិសុខ​នៅ​តាម​ទីតាំង​មាន​មនុស្ស​កុះករ​នានា​ដូច​ជាទី​តាំង​ទេសចរណ៍ បណ្តា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​ព្រ​លាន​យន្តហោះ​ជាដើម បន្ទាប់​ពី​ការ​ព្រមាន​ប្រាប់​មួយ​របស់​ស្ថានទូត​អា​​មេ​រិ​ក​ប្រចាំ​ក្រុង​បាងកក​ពី​ការ​វាយប្រហារ​ជាយថាហេតុ​នានា​របស់​ក្រុម​ភេរវកម្ម​រដ្ឋ​អ៊ិ​ស្លា​ម ។

ថ្លែង​ទៅ​កាន់​សារព័ត៌មាន​ប្រមុខ​រង​ប៉ូលិស​ជាតិ​ថៃ​ឧត្តមសេនីយ៍​ស្រុ​ី​វ៉ា​រ៉ា រ៉ា​ន​ស៊ី ប្រា​ហ៍​ម៉ា​ណា​គុល ប្រកាស​ថា លោក​បាន​ស្នើ​ដល់​បណ្តា​កងឯកភាព​ប៉ូលិស​ឱ្យ​បន្ថែម​វិធានការ​សន្តិសុខ​ទប់ទល់​នឹង​លទ្ធភាព​ធ្វើ​ប្រតិបត្តិការ​ភេរវកម្ម ឬ​វិច្ឆេទកម្ម ។

លោក​បន្ត​ថា ការ​ពង្រឹង​សន្តិសុខ និង​ការ​ត្រួតពិនិត្យ​ដោយ​ហ្មត់ចត់​បំផុត ក៏​ត្រូវធ្វើ​នៅ​តាម​ប៉ុស្តិ៍​ព្រំដែន​ទាំងឡាយ​ផង​ដែរ ។

យោង​តាម​ប៉ូលិស​ថៃ​ថា បណ្តា​ព័ត៌មាន​មក​ពី​ស្ថានទូត​អា​េ​ម​រិ​ក​និយាយ​ពី​លទ្ធភាព​នៃ​ការ​រួមគំនិត​វាយប្រហារ​ប្រឆាំង​បណ្តា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​បណ្តា​មជ្ឈមណ្ឌល​ដឹក​ជញ្ជូន​នៅ​ក្រុង​បាងកក ។

ការ​ព្រមាន​លើក​នេះ​កើត​មាន​២​ខែ​ប៉ុណ្ណោះ បន្ទាប់​ពី​ព័ត៌មាន​មួយ​របស់​ប៉ូលិស​រុ​ស្ស៊ី​ប្រាប់​ដល់​ប៉ូលិស​ថៃ​ថា យុទ្ធ​ជន​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​១០​នាក់​មក​ពី​ស៊ី​រី​បាន​ជ្រៀតចូល​ក្នុង​ប្រទេស​ថៃ ដើម្បី​ធ្វើការ​វាយប្រហារ​ភេរវកម្ម​នានា​ដែល​សំដៅលើ​ពួក​អ្នកទេសចរ​អឺរ៉ុប ៕