ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

​ខេត្ត​កំពត ៖ ​យុវជន​​​ម្នាក់​ខឹង​​ម្តាយ​យក​ប្លង់ដីទៅ​បញ្ចាំ​ឱ្យ​គេ​​ចង.ក​សម្លាប់​ខ្លួន​​បង្ក​​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​​ កាលពី​​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃទី​១៩ កុម្ភៈ ​ស្ថិតនៅ​ភូមិ​ពេជ្រ​ចង្វា ឃុំ​ភ្នំ​កុង ស្រុក​អង្គ​រជ័យ ។​

​លោក ទុយ អន ​ជា​​សមាជិកភូមិ​ពេជ្រ​ចង្វា​​បាន​ឱ្យ​ដឹង​ថា ​យុវ​​ជន​​ដែល​ចង​.ក​​សម្លាប់​ខ្លួន​ខាង​លើ​ ឈ្មោះ សួន ស៊ីណាត ​ហៅ​អុច ​អាយុ​២០​ឆ្នាំ រស់នៅ​​​ភូមិ​ឃុំ​កើត​ហេតុ​ខាង​លើ ​​បាន​យក​ខ្សែ​នីឡុង​​ចង.​ក​​ភ្ជាប់​ទៅ​នឹង​ធ្នឹម​ផ្ទះ​​​​ រួច​លោត​ចុះ​​មក​ក្រោម​ប៉ុន​​ប៉ង​សម្លាប់​ខ្លួ​ន ​តែ​មិន​ស្លាប់​​ភ្លាម​ៗនោះទេ ដោយ​​សារ​ក្រុម​គ្រួសារ​​​​​ជួយ​សង្គ្រោះ​ទាន់ និង​​ដឹក​ទៅ​​មន្ទីរ​ពេទ្យ​បង្អែក​​ស្រុក​អង្គ​រ​ជ័យ​ ​ដោយ​អាការៈ​ធ្ងន់​ធ្ងរ​ពេក​​ក្រុម​គ្រួសារ​​ក៏​ដឹក​​មក​ផ្ទះ​វិញ ​​រហូត​ដល់​​ម៉ោង​៤​រសៀល​​​ថ្ងៃ​ទី​២១ កុម្ភៈ ​យុវជន​​​រូប​នេះ​​ក៏​បាន​ស្លាប់​​នៅ​ផ្ទះ​របស់​ខ្លួន​ទៅ​ ។​

​លោក ទុយ អន ​​បាន​បន្ត​ថា ​យុវជន​ សួន ស៊ី​ណាត ​​​​ឪពុកបង្កើត​​​បាន​​ស្លាប់​​​ចោល​​ជាង​៤​ឆ្នាំ​មកហើយ ​រស់​នៅ​ជាមួយ​ម្តាយ​ ​ដោយ​សារ​ជីវភាព​​​​គ្រួសារ​ជួប​ការ​​លំបាក​ ​​ស៊ីណាត បាន​ចេញ​ទៅ​ធ្វើ​ការ​រក​​លុយ​ផ្ញើ​​ឱ្យ​ម្តាយ​ជា​បន្ត​បន្ទាប់ ប៉ុន្តែ​នៅ​តែ​​ខ្វះ​ខាត​​​​ ​រហូត​​ម្តាយ​យក​ប្លង់​ដី​ស្រែ​ទៅ​បញ្ចាំ​ទៀត​ ។ ​ពេល​កូន​ប្រុស​មក​​ផ្ទះ​ម្តង​ៗ ឃើញ​ម្តាយ​​ផឹក​តែ​ស្រា​ជា​​មួយ​បុរស​​ប្តី​ក្រោយ ​ធ្វើ​ឱ្យ​យុវជន​រង​គ្រោះ​មាន​រឿង​ស្មុគស្មាញ​​ក្នុង​ក្រុម​​គ្រួសារ​ បាន​ដើរ​និយាយ​​ប្រាប់​គេ​ឯង​ថា ខ្លួន​មិន​ចង់​រស់នៅ​ទៀត​ទេ ​ក្រោយ​មក​ក៏​ទៅ​ចង​.ក​សម្លាប់​ខ្លួន​​​តែម្តង​ ៕​