ដំឡូងអាច​ព្យាបាល​ស្នាម​អុជខ្មៅលើ​ផ្ទៃមុខ បន្ទាប់ពីប្រើបាន​ប៉ុន្មា​ន​វិនាទី

ផល​ប៉ះពាល់នៃពន្លឺព្រះអាទិត្យ ​អាច​បង្កឲ្យមាន​ផល​វិជ្ជមាន​ជា​ច្រើន​ដល់ស្បែក ហើយ​បញ្ហា​មួយ​ក្នុង​ចំណោម​បញ្ហា​ជា​ច្រើន​ដែល​តែងតែ​កើត​មាន​ខ្លាំង​ជាងគេ គឺ ស្នាម​អ៊ុចខ្មៅ។
ជំហ៊ានដំបូងអ្នកត្រូវដឹងថា ត្រូវតែផ្តល់​សំណើម​ដល់ស្បែកគ្រប់​ពេលដែល​​ប៉ះពាល់​នឹង​ពន្លឺ​ព្រះអាទិត្យ ដោយ​ប្រើឡេការពារ​កម្តៅថ្ងៃជា​និច្ច ដើម្បីការពារ​ខ្លួន​អ្នក​ពីកាំរស្មី UV ។

ប៉ុន្តែ ប្រសិន​បើអ្នក​មាន​បញ្ហារួច​ទៅ​ហើយ អ្នក​អាចធ្វើការព្យាបាល​ដោយ​ប្រើប្រាស់​ដំឡូងធម្មជាតិ (ដំឡូងបារាំង)។

 

ដំឡូងអាច​ព្យាបាល​ស្នាម​អុជខ្មៅលើ​ផ្ទៃមុខ បន្ទាប់ពីប្រើបាន​ប៉ុន្មា​ន​វិនាទី 

​ដំឡូង​នេះ មិន​ត្រឹម​តែអាច​កម្ចាត់​ស្នាម​អុជខ្មៅនោះទេ វាថែមទាំង​ផ្តល់​នូវ​អត្ថប្រយោជន៍ជា​ច្រើន៖

- កាត់បន្ថយ​ការកើត​មុន
- ប្រឆាំង​នឹងភាពចាស់
- ការបន្ថយ​ការរលាក
- កម្ចាត់​ស្បែកខ្មៅស្រអាប់
- ព្យាបាល​ថង់ដក​ក្រោម​ភ្នែក
- ផ្តល់​សំណើម​ដល់ស្បែក និងចិញ្ចឹម​ស្បែក

របៀប​ផ្សំ​

ដំឡូង និងទឹក្រូចឆ្មា៖ ចម្រាញ់​យក​ទឹក​ដំឡូង(១មើម) និង​ទឹក​ក្រូចឆ្មាមួយចំហៀង។ អនុវត្ត​នៅលើ​ផ្ទៃមុខរបស់អ្នក ហើយ​ទុកចោល ១៥ នាទី។ បន្ទាប់​មក​លាង​សម្អាតជាមួយនឹង​ទឹក​ធម្មតាចេញ។

ដំឡូង និងខ្ទឹម​បារាំង៖ អ្នក​ត្រូវ​លាយ​ទឹក​ដំឡូង ១មើម ជាមួយខ្ទឹម​បារាំងមួយចំហៀង ហើយ​អនុវត្ត​ត្រង់​តំបន់​ដែល​មាន​បញ្ហា។ ទុកវាចោល​ឲ្យបាន ១០នាទី ទើ​ប​លាង​សម្អាត​ជាមួយទឹក​ធម្មតា។

ដំឡូង និងការ៉ុត៖ លាយ​ដំឡូង​ ១មើម និង​ការ៉ុត ១មើម បញ្ចូល​គ្នា​ឲ្យ​ម៉ត់។ រួច​អនុវត្ត​ត្រង់​តំបន់​ដែល​រង់​ផល​ប៉ះពាល់ ហើយ​ទុក​ចោល​ឲ្យបាន ២៥ នាទី ទើប​លាង​សម្អាត​ចេញ៕
ក្នុងចំណោម​វិធីទាំង​ ៣ ខាងលើ​នេះ អ្នក​អាចប្រើប្រាស់វិធីណាមួយក៏បាន ហើយលទ្ធផល​នឹង​ឃើញ​ខុស​ប្លែក​ភ្លាមៗ បន្ទាប់ពី​ប្រើបាន​ប៉ុន្មាន​នាទី៕

ដោយ៖ Senghong
ប្រភព៖ បរទេស

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • ដំឡូងអាច​ព្យាបាល​ស្នាម​អុជខ្មៅលើ​ផ្ទៃមុខ បន្ទាប់ពីប្រើបាន​ប៉ុន្មា​ន​វិនាទី