ក្រុម Prank ល្បី​​ ពាក់​ពុក​មាត់​ទាញ​កាំភ្លើង​​ក្លែងក្លាយ​បាញ់ ធ្វើ​ឲ្យ​គេ​រត់​បាស​ជើង

ក្រុម Prank ល្បី​​ ពាក់​ពុក​មាត់​ទាញ​កាំភ្លើង​​ក្លែងក្លាយ​បាញ់ ធ្វើ​ឲ្យ​គេ​រត់​បាស​ជើង

មនុស្ស​ម្នា​ទាំង​ចាស់​ទាំង​ក្មេង​នាំ​គ្នា​ភ័យ​រត់​បាតជើង​សព្រាត​ បន្ទាប់​ពី​ក្រុម Prank (ក្រុម​បញ្ឆោត​) បង​ប្អូន​ដែល​មាន​ឈ្មោះ​ថា Jalals បាន​ស្លៀកពាក់​បែប​ពួក​អារ៉ាប ​ទាញ​​កាំភ្លើង AK-47 ក្លែងក្លាយ​​​បាញ់​រះ​តាម​កញ្ចក់​ឡាន។

 

ក្រុម Prank ល្បី​​ ពាក់​ពុក​មាត់​ទាញ​កាំភ្លើង​​ក្លែងក្លាយ​បាញ់ ធ្វើ​ឲ្យ​គេ​រត់​បាស​ជើង

 

ក្នុង​វីដេអូ​ក្រុម​ Prank ដែល​​ថត​នៅ​ទីក្រុង Melbourne ប្រទេស​អូស្ត្រាលី ក្រុម​នេះ​ជិះ​ឡាន​សំដៅ​ទៅ​កន្លែង​មាន​មនុស្ស​​តាម​ទី​សាធារណៈ។ ពេល​ទៅ​ដល់​ទី​តាំង​ពួក​គេ​​បាន​បើក​កញ្ចក់​បាញ់​រះ ធ្វើ​ឲ្យ​​មនុស្ស​​ម្នា​​ភ័យ​ស្លន់ស្លោ​រត់​ចែក​ជើង​គ្នា។ ប៉ុន្តែ​ការ​សម្ដែង​បែប​នេះ​គឺ​ខុស​នឹង​ច្បាប់ ហើយ​ប៉ូលិស​កំពុង​បើក​ការ​ស៊ើបអង្កេត​ចំពោះ​ក្រុម Jalals លើ​ការ​បំភ័យ​ប្រជាជន​បែប​នេះ។

 

ក្រុម Prank ល្បី​​ ពាក់​ពុក​មាត់​ទាញ​កាំភ្លើង​​ក្លែងក្លាយ​បាញ់ ធ្វើ​ឲ្យ​គេ​រត់​បាស​ជើង

 

ក្រុម Prank ល្បី​​ ពាក់​ពុក​មាត់​ទាញ​កាំភ្លើង​​ក្លែងក្លាយ​បាញ់ ធ្វើ​ឲ្យ​គេ​រត់​បាស​ជើង

 

ក្រុម Prank បងប្អូន​ប្រុស​​​ទាំង​៣​នាក់​​នេះ​គឺ​ទើប​តែ​បង្កើត​ថ្មី​ៗ​នេះ​ទេ ប៉ុន្តែ​ពួក​គេ​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ដោយ​​មាន​ការ​ Like ដល់​ទៅ​ជាង​១​,៨​លាន ​like លើ Page Facbook។ ហើយ​វីដេអូ​ដែល​ទទួល​ការ​ចាប់​អារម្មណ៍​ជាង​គេ គឺ​ជា​វីដេអូ​បោះ​កាបូប​ខ្មៅ​​ទៅ​លើ​ហ្វូង​មនុស្ស​ និង​ហាង​ផ្សេង​ៗ៕

 

 

 

ចុចអាន៖ស្ទីល​បាំង​មុខ​ប្លែក​ៗ ​ហួស​ចិត្ត​របស់​តារា​ល្បី​ៗ ដើម្បី​​​គេច​ពី​អ្នក​ប្រមាញ់​រូបថត

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ dailymail