សេវាកម្ម &raquo ពាណិជ្ជកម្ម

រាជធានី​ភ្នំពេញ ៖ ក្រុម​អតីត​សិស្ស​វិទ្យាល័យ​១០ មក​រា ១៩៧៩ កំពុង​រួម​គ្នា​ប្រមូល​ថវិកា ដើម្បី​ទ្រទ្រង់​លោកគ្រូ អ្នកគ្រូ​ដែល​ចូល​និវត្តន៍ និង​មាន​ជំងឺ​។

លោក​ទន្ត​បណ្ឌិត ចៅ ប៊ុ​ន​ហ៊ាន តំណាង​ក្រុម​អតីត​សិស្ស​បាន​មាន​ប្រសាសន៍​ថា «​យើង​ចង់​ចូលរួម​ចំណែក​ផ្តល់​នូវ​ជីវិត​ថ្មី​មួយ​ដល់​លោកគ្រូ​-​អ្នកគ្រូ​យើង​ទាំងអស់​គ្នា ដែល​បាន​ចូល​និវត្តន៍ ហើយ​ខ្លះ​លោក​កំពុង​មាន​ជំងឺ​ថែម​ទៀត​។ យើង​ក៏​ចង់​ធ្វើ​ជា​គំរូ​មួយ​ដ៏​ល្អ​ដល់​មនុស្ស​ជំនាន់​ក្រោយ ដោយ​ជម្រុញ​ឲ្យ​ពួក​គាត់​ធ្វើ​ការងារ​សង្គម​ឲ្យ​បាន​កាន់តែ​ច្រើន​។ ហើយ​សូម​ថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុន Solidus (www.solidusasia.com) បាន​ទិញ​អាវយឺត​ចំនួន​៥០ និង​បរិច្ចាគ​ថវិកា​បន្ថែមចំនួន​1.000$ ដល់​មូលនិធិ​នេះ​។

លោកស្រី ខេ​ង​ពិ​ទូ ពុទ្ធិ​តា   នាយក​ក្រុមហ៊ុន Solidus បាន​មាន​ប្រសាសន៍​ថា «​លោកគ្រូ​-​អ្នកគ្រូ​ដែល​ចូល​និវត្តន៍​នៅ​តែ​មានគុណ​តម្លៃ​ដែល​មិន​អាច​កាត់ថ្លៃ​បាន ព្រោះថា គ្រូ​មួយ​ថ្ងៃ គឺជា​គ្រូ​មួយ​ជីវិត​។ ពួក​គាត់​បាន​បង្រៀន​បុត្រ​ធីតា​យើង ពលរដ្ឋ​យើង អប់រំ​សង្គម​យើង ដោយ​បាន​លះបង់​នូវ​ពេលវេលា ផ្តល់​នូវ​ក្តី​ស្រលាញ់ និង​ការ​យកចិត្ត​ទុក​ដាក់​ដល់​សង្គម​ជាតិ​ទាំងមូល​។ នាង​ខ្ញុំ​សូម​អំពាវនាវ​បន្ថែម​ដល់​ពលរដ្ឋ​គ្រប់​រូប និង​បណ្តា​ក្រុមហ៊ុន​នានា មេត្តា​ចូលរួម​ចំណែក​ក្នុង​កិច្ចការ​សង្គម​ឲ្យ​កាន់តែ​ច្រើន ជា​ពិសេស​ងាក​ក្រោយ ដើម្បី​តបស្នង​សងគុណ​ជូន​ដល់​លោកគ្រូ អ្នកគ្រូ​យើង ព្រោះថា សមិទ្ធផល​របស់​យើង គឺជា​ការ​បរិច្ចាគ​របស់​ពួក​គាត់​ដែល​មិន​អាច​កាត់ថ្លៃ​បាន ។ «​ក្នុង​នាម​ក្រុមហ៊ុន Solidus យើងខ្ញុំ​ទាំងអស់​គ្នា យើង​បាន​ត្រៀមខ្លួន​ជា​ស្រេច ដើម្បី​ជួយ​ជ្រោមជ្រែង​នូវ​រាល់​សកម្មភាព​ទាំងឡាយ​របស់​មូលនិធិ​នេះ ដើម្បី​ជោគជ័យ និង​មាន​និរន្ត​ភាព​។ សប្បុរសជន​មាន​បំណង​បរិច្ចាគ​សូម​ចូល​ទៅ​កាន់ https://www.facebook.com/10january1979alumni/?fref=ts