ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្ត​ត្បូងឃ្មុំ​ ៖ ជម្លោះ​​ពាក្យសម្តី​​រវាង​​កូនប្រសា​​ និង​ម្តាយក្មេក​យ៉ាង​តឹង​សរ​សៃ​.ក រ​ហូត​​ឈាន​ដល់​ផ្ទុះ​ហិង្សា ដោយ​បុរស​ជា​កូន​ប្រសា​​​​​ប្រុស​ឈ្មោះណ​យ ណេ​ត អាយុ​៤៣​ឆ្នាំ បាន​​យក​ភ្លើងដុត​ផ្ទះ​ឈើ​​១​ខ្នង ប្រក់​​ក្បឿង​មាន​ទំហំ​៦ម៉ែត្រ ​គុណ​​នឹង១១​ម៉ែត្រ​ឆេះ​ខ្ទេច ​។

ហេតុ​ការ​ណ៍​​នេះ​ កើតឡើង​កាលពី​​វេលា​ម៉ោង​០៧ ​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​២៣ កុម្ភៈ ២០១៦ ​ស្ថិត​​ក្នុង​ភូមិ​ចំបក់ ឃុំ​ត្រពាំង​ព្រីង ស្រុក​តំបែរ ដោយ​​មាន​ផ្សែង​ឆេះ​ឡើង​ហុយទ្រ​លោម​​ឡើងលើ​​អាកាស​យ៉ាង​​​ខ្មួលខ្មាញ់ ហើយត្រូវ​​អ្នក​ភូមិ ​​បាន​នាំ​គ្នា​ជួយ​បូម​ទឹក​បាញ់​ពន្លត់​ តែ​ពុំ​អាច​​ទប់ស្កាត់​បាន​​នោះ​ទេ គឺ​បាន​​ឆេះ​ឡើង​​ខ្ទេចខ្ទី​អស់ តែ​​មិន​បណ្តាល​ឱ្យ​សមាជិក​ក្រុម​គ្រួសារ​ណា​ម្នាក់​ រង​របួស​នោះ​
ទេ ។

​ប្រភព​​ឱ្យដឹងថា មុនដំបូង ​គេបានឮ​​សំឡេងប្រកែក​គ្នា​​ទៅ​វិញ​ទៅ​មក រ​វាង​ម្តាយក្មេក​ និង​កូន​ប្រសា​មួ​យស​ន្ទុះដោយមិន​ដឹង​រឿងអ្វី​ទេ​ ​ក៏​ស្រាប់តែ​កូនប្រសា​​ចិត្ត​ខ្លាំងរូប​​នេះ​ បាន​ស្ទុះរ​ត់ទៅ​យក​ប្រេង​ចាក់​ដុត​ផ្ទះ​​​ឆេះឡើង​ខ្មួលខ្មាញ់​ផ្សែង​ហុយ​​ទ្រលោម បង្ក​ឱ្យ​​ភ្ញាក់​ផ្អើល​ពេញ​ភូមិ​តែ​ម្តង ។លោក​វរ​​សេនី​យ៍​​ត្រី ប៉េង អេ​ង​ហាក់  អធិការ​នគរបាល​ស្រុក​តំបែរ បាន​ឱ្យ​ដឹង​ថា ក្នុង​ពេល​ដែល​កំពុងតែ​ឆេះ​​នោះ​ ត្រូវ​បាន​អ្នក​ភូមិនាំ​គ្នា​ប្រញាប់​យក​ម៉ាស៊ីន​ទៅ​បូមទឹក​អណ្តូងមក​បាញ់​ពន្លត់​ ដោយ​មិន​បាន​ធ្វើ​ឱ្យឆេះ​ឆ្លង​ទៅ​ផ្ទះ​របស់​អ្នក​​ផ្សេង​​​នៅ​ក្បែរ​នោះ​ទេ ។

​​បុរសជាកូនប្រសា​​ និងជា​ម្ចាស់ផ្ទះ​ ត្រូវបាននាំ​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​តំបែរ ដើម្បី​សួរនាំ​ជុំវិញ​ហេតុ​ការ​ណ៍​ ​ដែល​បាន​កើត​ឡើង​ខាងលើ​នោះ ។ លុះនៅ​​ថ្ងៃ​​ទី​២៣ ​កុម្ភៈ ដដែល នេះ ដោយសារ​តែ​មានការ​ស្នើ​សុំ​ពី​សមាជិក​​គ្រួសារ​​ សមត្ថកិច្ច​គ្រាន់តែ​ធ្វើការ​អប់រំ​​និង​បញ្ឈប់មិនឱ្យ​​មាន​សកម្មភាព​ជា​លើក​ទី​២ទៀត​នោះ​ទេ ​ហើយ​ប្រ​ពន្ធ​​និង​ម្តាយក្មេក​ក៏​មិន​បាន​ប្តឹង​ដែរ ​។