​​ធនាគារ​ចិន​​ សម្រេច​ផ្អឹប​​គណនី​ធនាគារ​​ពលរដ្ឋ​កូរ៉េ​ខាង​ជើង​​ទាំង​អស់​

​​ធនាគារ​ចិន​​ សម្រេច​ផ្អឹប​​គណនី​ធនាគារ​​ពលរដ្ឋ​កូរ៉េ​ខាង​ជើង​​ទាំង​អស់​

​​​ធនាគារ​​​​​​ជាច្រើន​នៅ​ភាគ​ឦសាន​ប្រទេស​ចិន​ រួម​ទាំង​ធនាគារ​​ឧស្សាហកម្ម ​និង​ពាណិជ្ជកម្ម​ចិន ​​ICBC ដ៏​ធំ​បំផុត​មួយផង​​ ​បាន​ផ្អឹប​ទុក​​​គណនី​សន្សំ​ប្រាក់​​ ​ដោយ​​​ដាក់​ចេញ​​បម្រាម​​​លើ​ការ​ផ្ទេរ​ប្រាក់​​​ ដកប្រាក់​​នានា ចំពោះ​​ពលរដ្ឋ​កូរ៉េ​ខាង​ជើង​។ ​នេះ​បើ​តាម​សេចក្ដីរាយការណ៍​​​របស់​សារព័ត៌មាន​កូរ៉េ​ខាង​ត្បូង​ម្សិលមិញ។

 

​​ធនាគារ​ចិន​​ សម្រេច​ផ្អឹប​​គណនី​ធនាគារ​​ពលរដ្ឋ​កូរ៉េ​ខាង​ជើង​​ទាំង​អស់​

 

​​បើ​យោង​ទៅ​តាម​បុគ្គលិក​ធនាគារ​ ICBC ម្នាក់ លោក Chosun Ilbo ​ប្រចាំ​ទីក្រុង Dandong ខេត្ត  Liaoning ​​ជាប់​ព្រំដែន​កូរ៉េ​ខាង​ជើង បាន​លើក​ឡើង​ថា ​វិធានការ​នេះ ត្រូវ​បាន​ដាក់​ចេញ​​កាល​ពី​ចុង​​ខែ​ធ្នូ​ឆ្នាំ ២០១៥។ លោក​និយាយ​ថា “ខាង​ធនាគារ​​​មិន​បានពន្យល់​​​ហេតុផល​ច្បាស់​លាស់​​​​ឡើយ​ ដែល​ចេញ​វិធានការ​​បែប​នេះ​ទេ​ ​ប៉ុន្តែ​​​វា​ប្រហែល​​ជា​​ទាក់​ទង​នឹង​​​​ទំនាក់​ទំនង​រវាង​ប្រទេស​ចិន ​និង​កូរ៉េ​ខាង​ជើង​ កាន់​តែ​​ធ្លាក់​ចុះ”។

 

​​អ្នក​ជំនាញ​​កូរ៉េ​ខាង​ជើង​​ម្នាក់​​ ​​​សុំ​មិន​បញ្ចេញ​ឈ្មោះ​ប្រាប់​កាសែត​ខាង​លើ​ថា “ទំនាក់​ទំនង​​​​ក្រុង​ប៉េកាំង និង​ព្យុងយ៉ាង​ បាន​ប្រែ​ជា​ល្អក់កករ​នឹង​គ្នា​​​​ តាំង​ពី​ខែ​ធ្នូ​ ឆ្នាំ២០១៥ ​មក​ម្ល៉េះ បន្ទាប់​ពី​​ក្រុម​ចម្រៀង​នារី​​​​ Moranbang ​កូរ៉េខាង​ជើង បាន​លុប​ចោល​​ការ​ប្រគំតន្ត្រី​នៅ​ក្រុង​ប៉េកាំង”។​​

 

​ចំណែក​​សារព័ត៌មាន​​កូរ៉េ​ខាង​ត្បូង ផ្សាយ​ថា​​​ការ​រឹត​បន្តឹង​​ចំពោះ​​គណនី​ពលរដ្ឋ​កូរ៉េ​ខាង​ជើង អាច​ជា​​​​ការ​រឹត​បន្តឹង​​បន្ថែម​ ​ក្រោយ​​​សេចក្ដី​សម្រេច​​របស់​អាមេរិក​​ ​ក្នុង​ការ​​បន្ថែម​ទណ្ឌកម្ម​លើ​ក្រុង​ព្យុងយ៉ាង បន្ទាប់​ពី​មាន​​ការ​តេស្ត​នុយក្លេអ៊ែរ ​និង​មីស៊ីល​ជា​បន្ត​បន្ទាប់។

 

​​កាល​ពី​ថ្ងៃ​ទី​៧ កុម្ភៈ​កន្លង​ទៅ​​ ​កូរ៉េខាងជើង ​បាន​បាញ់​​រ៉ុកកែត​​​ចម្ងាយ​ឆ្ងាយ​​ដាក់​ផ្កាយរណប​​ចូល​ទៅ​គន្លង​​តារាវិថី ​ដែល​ជា​ការ​បំពាន​សេចក្ដី​សម្រេច​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​​អង្គការ​សហ​ប្រជាជាតិ។ ​ឯ​កាល​ពី​ខែ​មករា ​ក្រុង​​ព្យុងយ៉ាង ​បាន​ប្រកាស​​​ពី​ជោគជ័យ​ក្នុង​ការ​សាក​គ្រាប់​បែក​អ៊ីដ្រូហ្សែន​ក្រោម​ដី​ផងដែរ​៕

 

​​ធនាគារ​ចិន​​ សម្រេច​ផ្អឹប​​គណនី​ធនាគារ​​ពលរដ្ឋ​កូរ៉េ​ខាង​ជើង​​ទាំង​អស់​

 

 

ចុចអាន៖ Girls’ Generation កូរ៉េ​ខាង​ជើង​ លុប​ចោល​ការ​សម្ដែង​នៅ​ចិន​ទាំង​គ្មាន​ហេតុផល

ចុចអាន៖ ​មូល​ហេតុនៅ​ពីក្រោយ​ការ​ទះ​ដៃ​គ្រប់​គ្នា​ ពេល ​​​គីម ជុងអ៊ុន បង្ហាញ​មុខ

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ Reuters