គ្រួសារ​កូន​ច្រើន​នៅ​​អង់គ្លេស ត្រៀម​ស្វាគមន៍​កូន​​ទី​១៩ និង​​ប្រកាស​រក​អ្នក​មើល​ក្មេង ​

គ្រួសារ​កូន​ច្រើន​នៅ​​អង់គ្លេស ត្រៀម​ស្វាគមន៍​កូន​​ទី​១៩ និង​​ប្រកាស​រក​អ្នក​មើល​ក្មេង ​

ក្រុម​គ្រួសារ​​​​​​ដ៏​ធំ​​មួយ​ នៅ​ប្រទេស​អង់គ្លេស​​ដែល​ល្បី​​ថា​ជា​គ្រួសារ​​មាន​សមាជិក​ច្រើន ថ្មី​ៗ​នេះពួក​គេ​បាន​​បង្ហើប​​ប្រាប់​ពី​ដំណឹង​​ល្អ​​​ថា កូន​ពៅ​​ទី​១៩ នឹង​​​​​​ត្រូវ​ឲ្យ​កំណើត​​នៅ​​រដូវ​ក្ដៅ​ខាង​មុខ​នេះ​ហើយ។

 

គ្រួសារ​កូន​ច្រើន​នៅ​​អង់គ្លេស ត្រៀម​ស្វាគមន៍​កូន​​ទី​១៩ និង​​ប្រកាស​រក​អ្នក​មើល​ក្មេង ​
 

 
តាម​សារព័ត៌មាន​អង់គ្លេស​ Daily Mail ក្រុម​គ្រួសារ​​របស់​លោក​ Noel និង​អ្នក​ស្រី​ Sue Radford មក​ពី​ក្រុង Morecambe បាន​​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ភ្ញាក់​ផ្អើល​ នៅ​ពេល​ពួក​គេ​​បង្ហាញ​​ប្រាប់​​ព័ត៌មាន តាម​​ Channel Youtube ” Gender Reveal” ថា​នឹង​ស្វាគមន៍​កូន​ស្រី​ពៅ​ម្នាក់​ទៀត។

 

​គ្រួសារ​​របស់​លោក​ Noel និង​អ្នក​ស្រី​ Sue ធ្លាប់​មាន​កូន​ៗ​​ទាំង​អស់​ ១៨ នាក់ ​ប៉ុន្តែ​បច្ចុប្បន្ន​ នៅ​សល់​ ១៧​នាក់ ក្នុង​នោះ​មាន Chris អាយុ​២៥​ឆ្នាំ Sophie ២១​ឆ្នាំ Chloe ១៩​ឆ្នាំ Jack ១៧​ឆ្នាំ Daniel ១៥​ឆ្នាំ ​Luke  ១៤​ឆ្នាំ Millie ១៣​ឆ្នាំ  Katie​ ១២​ឆ្នាំ James ១១​ឆ្នាំ​ Ellie ៩​ឆ្នាំ Aimee ៨​ឆ្នាំ Josh ៧​ឆ្នាំ Max ៦​ឆ្នាំ Tillie ៤​ឆ្នាំ Oscar ៣​ឆ្នាំ Caspar ២​ឆ្នាំ​  ​និង​ចុង​ក្រោយ​កូន​​ Hallie អាយុ​​៨​ខែ។
​​​​ 

​​​អ្នក​ស្រី​ Sue Radford ដែល​ពេល​នេះ​មាន​វ័យ​ ៤០​ឆ្នាំ​ ក៏​​បាន​ប្រាប់​ដំណឹង​ទៅ​កូន​ៗ​ជា​មុន​រួច​ហើយ។​ អ្នក​ស្រី​បាន​​ហៅ​កូន​ៗ​ ទាំង​​ ១៧​​នាក់​របស់​ខ្លួន​​មក​ជុំ​គ្នា​ក្នុង​​បន្ទប់​ទទួល​ភ្ញៀវ រួច​បង្ហើប​ប្រាប់​ព័ត៌មាន​​​ភ្ញាក់​ផ្អើល​ថា​ពួក​គេ​នឹង​បាន​ប្អូន​ស្រី​បង្កើត​ម្នាក់​ទៀត និង​ជូន​កាដូ​កូន​​​ខ្លា​ឃ្មុំ​ដល់​កូន​ពៅ​ខ្លួន។ កាដូ​ខ្លា​ឃ្មុំ​​​នោះ គឺ​មាន​ន័យ​ថា អ្នក​ស្រី​​​​​​កំពុង​មាន​ផ្ទៃ​ពោះ នឹង​ត្រូវ​ឲ្យ​កំណើត​កូន​១​ទៀត​ ព្រម​ទាំង​ត្រូវ​ការ​អ្នក​មើល​ក្មេង​ផង​ក្នុង​ពេល​​​​ខ្លី​ខាង​មុខ។

 

គ្រួសារ​កូន​ច្រើន​នៅ​​អង់គ្លេស ត្រៀម​ស្វាគមន៍​កូន​​ទី​១៩ និង​​ប្រកាស​រក​អ្នក​មើល​ក្មេង ​
 
 
សព្វ​ថ្ងៃ​នេះ គ្រួសារ​ លោក​ Noel និង​អ្នក​ស្រី​ Sue Radford ​ផ្គត់ផ្គង់​ជីវភាព​ ដោយ​ផ្អែក​​លើ​អាជីវកម្ម​ហាង​​ដុត​នំ ដោយ​ត្រូវ​ចំណាយ​​ ៣​ម៉ឺន​ផោន (ប្រហែល ៤២ ៣៤៩​​ដុល្លារ) ចិញ្ចឹម​កូន​ៗ​​ក្នុង​បន្ទុក។ ទោះ​បី​​មាន​សិទ្ធ​​ទទួល​លុយ​ជំនួយ​ពី​រដ្ឋាភិបាល​ក្ដី លោកNoel និង​អ្នក​ស្រី​ Sue Radford ​ បាន​បដិសេធ​​​មិន​ទទួល​យក​នោះ​ទេ។ ​​

 

​រំលឹក​ផង​ដែរ​ថា លោក​ Noel​ និង​អ្នក​ស្រី​ Sue Radford​​ ចាប់​ផ្ដើម​មាន​កូន​ជា​មួយ​គ្នា​ ​នៅ​​ពេល​ដែល អ្នក​ស្រី ​Sue Radford​ មាន​គភ៌​តាំង​​ពី​អាយុ​១៣ឆ្នាំ។ ​គ្រួសារ​របស់​អ្នក​ទាំង​ពីរ​ក៏​ធ្លាប់​បាន​ទូរទស្សន៍​​ក្នុង​ស្រុក​មួយ​ សម្ភាសន៍​ពី​ការ​រស់​នៅ​របស់​ពួក​គេ​តាំង​ពី​មាន​កូន​១៥​នាក់​មក​៕

 

គ្រួសារ​កូន​ច្រើន​នៅ​​អង់គ្លេស ត្រៀម​ស្វាគមន៍​កូន​​ទី​១៩ និង​​ប្រកាស​រក​អ្នក​មើល​ក្មេង ​

 
គ្រួសារ​កូន​ច្រើន​នៅ​​អង់គ្លេស ត្រៀម​ស្វាគមន៍​កូន​​ទី​១៩ និង​​ប្រកាស​រក​អ្នក​មើល​ក្មេង ​


 

 
ចុចអាន​៖ គ្រួសារ​កូន​ច្រើន​នៅ​អង់គ្លេស​ ស្វាគមន៍​កូន​ទី​១៧​

 
ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ dailymail

​​​​