Justin Bieber និង Rihanna សម្តែង នៅព្រិត្តិការណ៍ V Festival 2016

អាមេរិក៖ តារាចម្រៀងដ៏ល្បីល្បាញ Justin Bieber, Rihanna និងតារាល្បីៗ ជាច្រើនទៀត នឹងចូលរួមសម្តែង ក្នុងព្រិត្តិការណ៍ តន្ត្រីដ៏កក្រើក British festival ឬ V Festival 2016 ក្នុងពេលឆាប់ៗខាងមុខនេះ ។

ព័ត៌មានពី Hollywood Life បានឲ្យដឹងនៅថ្ងៃទី២៣ ខែកុម្ភៈឆ្នាំ២០១៦នេះថា ព្រិត្តិការណ៍តន្ត្រី V Festival 2016 ខួបលើកទី២១ នឹងមានវត្តមាន តារាល្បីៗជាច្រើន ដូចជា Sia, David Guetta ,Bastille ជាពិសេស គឺវត្តមានតារា ចម្រៀងដ៏ល្បីល្បាញ សញ្ជាតិ់កាណាដា Justin Bieber និងតារា ចម្រៀងបាបាដូសនាង Rihanna ដែលអ្នកទាំងពីរ នឹងជាមនុស្សសំខាន់ ក្នុងព្រិត្តិការណ៍នេះ ហើយសំបុត្រចូលរួម ទស្សនានឹងចាប់ផ្តើម លក់នៅថ្ងៃទី ២៦ ខែកុម្ភៈ។

ព្រិត្តការណ៍ដ៏ពិសេស នៅចក្រភពអង់គ្លេស ដែលនឹងប្រព្រិត្ត ទៅនៅថ្ងៃទី២០ និង២១ខែសីហា ខាងមុខមានវត្តមាន តារាចម្រៀងល្បីៗ ជាច្រើនចូលរួមនេះ គឺជាព្រិត្តិការណ៍ដំបូង ដែលតារាចម្រៀង វ័យ២៦ឆ្នាំនាង Rihanna បង្ហាញខ្លួន បន្ទាប់ពីអវត្តមាន រយៈពេល៥ឆ្នាំ ក្រោយមិត្តប្រុសហេងស៊យ Chris Brown វាយធ្វើបាបនាង កាលពីឆ្នាំ២០១១ ខណៈថ្មីៗនេះ Rihanna បានអវត្តមានភ្លាមៗនៅ Grammys 2016 និងបានលុបចោល ការសម្តែង ជាច្រើនទៀត ដោយសារបញ្ហាសុខភាព ៕

Justin Bieber និង Rihanna សម្តែង នៅព្រិត្តិការណ៍ V Festival 2016

Justin Bieber និង Rihanna សម្តែង នៅព្រិត្តិការណ៍ V Festival 2016

Justin Bieber និង Rihanna សម្តែង នៅព្រិត្តិការណ៍ V Festival 2016