អ្នកគាំទ្ររិះគន់ស្បែក មុខគ្រើមរបស់ Nana ពេលអត់ផាត់ម្សៅ

កូរ៉េ៖ ប្រិយមិត្តតែងតែ បានឃើញ Idols របស់ខ្លួនស្រស់ស្អាត គ្រប់ពេលបង្ហាញខ្លួន ដែលតារាខ្លះ ស្រស់ស្អាតទាំង ពេលផាត់មុខ និងពេលមិន ផាត់មុខ តែថ្មីៗនេះតារាចម្រៀង Nana បានធ្វើឲ្យអ្នកគាំទ្រ ហួសចិត្តពេលបានឃើញ ស្បែកមុខធម្មជាតិរបស់នាង។

ព័ត៌មានពីកាសែតកូរ៉េ Allkpop បានឲ្យដឹងនៅថ្ងៃទី២៣ខែកុម្ភៈឆ្នាំ២០១៦នេះថា តារាចម្រៀងវ័យ២៤ឆ្នាំ Nana សមាជិកកក្រុមចម្រៀង After School ថ្មីៗនេះត្រូវអ្នកគាំទ្ររិះគន់ថា មានស្បែកមុខមិនស្អាត ពេលអត់ផាត់ម្សៅ ក្រោយតារារូបនេះ បង្ហាញមុខក្នុងកម្មវិធី “Real Men” ដោយផ្ទៃមុខ របស់នាងមាន ស្នាមអុជខ្មៅខុសស្រឡះ ពីពេលបង្ហាញ ខ្លួននៅលើឆាក  ។

មានអ្នកគាំទ្រជាច្រើន ជាពិសេសស្រីៗ បានលើកឡើងថា នាងមានស្បែកគ្រើម និងអ្នកខ្លះទៀតថា នាងមានស្បែក មុខដូចមនុស្សប្រុស ពេល បានឃើញ រូបភាពរបស់ Nana បង្ហោះនៅក្នុងអ៊ីនធ័រណេត ដោយកម្មវិធី “Real Men” នេះ ៕

អ្នកគាំទ្ររិះគន់ស្បែក មុខគ្រើមរបស់ Nana ពេលអត់ផាត់ម្សៅ

អ្នកគាំទ្ររិះគន់ស្បែក មុខគ្រើមរបស់ Nana ពេលអត់ផាត់ម្សៅ