បើ ខេមរៈ ស្រីពៅ ត្រឹមតែឈឺបំពង់ក និងពោះវៀនក្រពះមែន គួរចេញមុខឲ្យអស់មន្ទិល

ភ្នំពេញ៖ បើសិនដូចសម្តី តារាចម្រៀង ខេមរៈ សិរីមន្ត បកស្រាយថា ប្អូនស្រីខ្លួន មិនមានបញ្ហាស្បែកដូច សារព័ត៌មានចុះផ្សាយ និងអ្នកជិតខាង បាននិយាយនោះ គួរណាស់ តែឲ្យ ខេមរៈ ស្រីពៅ ចេញមុខបំភ្លឺ ដើម្បីឲ្យប្រិយមិត្ត អស់មន្ទិលសង្ស័យទៅលើ បញ្ហាសុខភាពរបស់នាង ។

តាមរយៈវីដេអូឃ្លឹបដែល ខេមរៈ សិរីមន្ត បកស្រាយប្រមាណជិត១០នាទី កាលពីរាត្រី ថ្ងៃទី២២ ខែកុម្ភៈ លោកបាន និយាយទទួលស្គាល់ ថា « ប្អូនស្រីរបស់ខ្ញុំ មានបញ្ហាសុខភាពមែន ប៉ុន្តែមិនមែនបញ្ហាសុខភាពស្បែក នោះទេ គឺមានបញ្ហាបំពង់សំឡេង និងពោះវៀនក្រពះ» ។

ការចេញមុខបកស្រាយ របស់កំពូលតារាចម្រៀង ស្ថិតនៅក្នុងចិត្តយុវវ័យ ដើម្បីជម្រះមន្ទិល លើបញ្ហាសុខភាពស្បែក ឲ្យដាច់ស្រឡះនោះ តែការបកស្រាយនោះ បែរជាធ្វើឲ្យមហាជន គិតថា គ្រាន់តែជាឆាកល្ខោនបន្លំភ្នែក ដោយមានសំនួរ លើកឡើងថា «ត្រឹមតែឈឺបំពង់ក និង ពោះវៀនក្រពះ ហេតុអ្វីមិនឲ្យ ស្រីពៅ ចេញមុខទៅ វារួចរាល់ហើយ?» និង «ហេតុអ្វី ចាំបាច់ សិរីមន្ត ដាក់ងារឲ្យអ្នកជិតខាងថា អ្នកឈ្នានីស ជិតខាងធ្វើអី នាំឲ្យគេស្អប់លោកទៅវិញ?»។

កន្លងមកទាក់ទងនឹងព័ត៌មានថា ខេមរៈ ស្រីពៅ មានបញ្ហាស្បែក រហូតដេកឈឺ នៅកន្ទេលនោះ ត្រូវបាន លោក ខេមរៈ ភារុណ ត្រូវជាបងប្រុស តារាចម្រៀង  ខេមរៈ ស្រីពៅ បានបកស្រាយប្រាប់ អ្នកសារព័ត៌មានថា «ប្អូនស្រីរបស់ខ្ញុំ មិនមានបញ្ហាស្បែកនោះទេ ដោយមានសុខភាពល្អ ហើយ ត្រៀមចេញបទចម្រៀង សម្រាប់ចូលឆ្នាំ ខាងមុខផងដែរ » ។

ក៏ប៉ុន្តែការបកស្រាយនោះ វាកាន់តែធ្វើឲ្យមានមន្ទិលឡើងៗ  ខណៈដែល ខេមរៈ ស្រីពៅ នៅតែមិនបង្ហាញមុខ ទៅកាន់ទស្សនិកជន ទូទាំង ប្រទេសនោះ ។ ហេតុដូច្នេះដើម្បី ស្រាយចម្ងល់ទាំងអស់នោះ មិត្តៗយុវវ័យ និងទស្សនិកជនសង្ឃឹមថា ប្រសិនបើតារាចម្រៀងរូបនេះ មិនមាន បញ្ហាធ្ងន់ធ្ងរ ដូចពាក្យចចាមអារ៉ាមទេ នាងគួរតែចេញ មុខបកស្រាយជាសាធារណៈ ដើម្បីធ្វើឲ្យមហាជនអស់ចិត្ត និងជឿជាក់ថា នាងពិតជាមិន ធ្ងន់ធ្ងរប្រាកដមែន ៕