Apple ប្រើ​កញ្ចក់​កោង​ធំ​ជាង​គេ​បំផុត​ក្នុង​​លោក​សម្រាប់​ការិយាល័យ​ថ្មី​

ក្រុមហ៊ុន Apple បានបង្ហាញ គម្រោងសាងសង់ ការិយាល័យ កណ្ដាលថ្មី ដែលចំណាយ ថវិកាប្រមាណ ៥០ពាន់លានដុល្លារ  ដោយមានប្រើ កញ្ចក់កោងធំជាងគេបំផុត ក្នុងពិភពលោកថែមទៀតផង។

ដោយ យោងតាមលោក Peter Arbour ដែលជាស្ថាបត្យករ ក្នុងគម្រោងនេះ បានឲ្យដឹងថាកញ្ចក់ កោងចំនួន ៣០០០ផ្ទាំង ត្រូវបានបំពាក់ឲ្យ អាគារថ្មីនេះ ដែលកញ្ចក់នីមួយៗ មានកម្ពស់ ៣ម៉ែត្រ និងទទឹង១០ម៉ែត្រ។

បញ្ជាក់ផងដែរថា ការិយាល័យថ្មីនេះ ត្រូវបានផ្ដើមគំនិតដំបូង ដោយលោក Steve Jobs កាលពីឆ្នាំ ២០១១ ដោយអាគារនោះ សាងសង់លើ ផ្ទៃដីទំហំ ៧០ហិចតា។ ដែលអាគារនេះ អាចផ្ទុកបុគ្គលិកដល់ទៅ ១៣០០០នាក់ ខណៈដែល ការិយាល័យកណ្ដាល បច្ចុប្បន្នរបស់ពួកគេ អាច ផ្ទុកបុគ្គលិកបាន ៣៥០០នាក់។

លើសពីនេះលោក Tim Cook បានឲ្យដឹងថា ដើមឈើប្រមាណ ៧ពាន់ដើមនឹង ត្រូវដាំសម្រាប់ ការិយាល័យថ្មីនេះ ហើយការិយាល័យតម្លៃ ៥០ពាន់លានដុល្លារ នេះនឹងបញ្ចប់ការសាងសង់ នាចុងឆ្នាំ ២០១៦៕

ដោយ៖sabay