សុវត្ថិឌី ធារិកា ធ្វើខួបកំណើត គម្រប់១៨ឆ្នាំ ក្រោយបោះជំហាន ចូលសិល្បៈ បានជិត២ឆ្នាំ

ភ្នំពេញៈ អតីតបេក្ខជនក្នុងកម្មវិធី Cambodia idol កញ្ញា សុវត្ថិឌី ធារិកា កាលពីថ្ងៃម្សិលមិញនេះ បានរៀបចំ ការជប់លៀងខួបកំណើត គម្រប់១៨ឆ្នាំ ជាលក្ខណៈតូចមួយ ជាមួយមិត្តភក្តិ ក្រោយពីនាងបាន បោះជំហាន ចូលប្រឡូក ក្នុងវិស័យសិល្បៈ ប្រមាណជិត២ឆ្នាំ ។

តារាចម្រៀងចំណូលថ្មី ដែលមានរហ័ស្សនាមថា នាងតូច កញ្ញា សុវត្ថិឌី ធារិកា ក្រោយពីបាន បោះជំហានចូលប្រលង នៅក្នុងកម្មវិធី Cambodia idol របស់ស្ថានីយទូទស្សន៍ មកគេ សង្កេតឃើញថា នាងហាក់បានទទួលការគាំទ្រច្រើន ពីសំណាក់ទស្សនិកជន និងមិត្តៗយុវវ័យ ដោយកម្មវិធីនេះបាន ធ្វើឲ្យក្មេងស្រីធម្មតាម្នាក់ ប្រែក្លាយខ្លួនមកជាតារា ចម្រៀងអាជីព ដែលមានអ្នកគាំទ្រ យ៉ាងច្រើនកុះករ និងធ្វើឲ្យនាងសម្បូរ ការងារ ថែមទៀតផង។

អ្វីដែលធ្វើឲ្យ អ្នកគាំទ្រនាង មានការចាប់អារម្មណ៍ខ្លាំង និងនាំគ្នាផ្ញើរសារជូនពរ នាងគ្រប់ៗគ្នានោះគឺកាលពី ថ្ងៃម្សិលមមិញនេះ នាងត្រូវបាន មិត្តភក្តិរៀបចំ កម្មវិធីជប់លៀង ខួបកំណើតគម្រប់១៨ឆ្នាំ ឲ្យនាងមុនថ្ងៃ ដោយខួបកំណើតពិត របស់នាងគឺនៅថ្ងៃទី២៥ ខែកុម្ភៈ ខាងមុខនេះ ។ ចាប់តាំងពី តារាចម្រៀងរូបនេះ បានបោះជំហាន ចូលប្រឡូកសិល្បៈ ប្រមាណជិត២ឆ្នាំមកនេះ ទស្សនិកជនសង្កេតឃើញថា តារាចម្រៀង វ័យក្មេងរូបនេះ ហាក់ចាប់ផ្តើមមានសន្ទុះ ការងារច្រើនជាងពេលមុនៗ ដែលនាងធ្លាប់តែជាក្មេងធម្មតា មិនមានអ្នកចាប់ អារម្មណ៍ឡើយ ៕