របស់ប្រើប្រ ចាំថ្ងៃរបស់ Steve Jobs ចំនួន ៤ ត្រូវគេដាក់ លក់ដេញថ្លៃ

របស់ប្រើប្រាស់ ប្រចាំថ្ងៃ៤ប្រភេទ របស់លោក Steve Jobs ស្ថាបនិក និងជាអតីតនាយក  ប្រតិបត្តិក្រុមហ៊ុន Apple ត្រូវគេដាក់ដេញថ្លៃ កាលពីថ្ងៃសៅរ៍ កន្លងទៅ។

របស់ប្រើប្រ ចាំថ្ងៃរបស់ Steve Jobs ចំនួន ៤ ត្រូវគេដាក់ លក់ដេញថ្លៃ

របស់ទាំងបួននោះ មានស្បែកជើងសង្រែក កញ្ចាស់មួយគូ អាវយឺតខ្មៅកក្អមមួយ នាឡិកាមួយ និងនាមប័ណ្ណមួយ ដោយតម្លៃចាប់ផ្ដើមពី ៨៥០ដុល្លារឡើងទៅ។
របស់ទាំងនេះ បានមកពីការប្រមូលទុករបស់មេចុងភៅម្នាក់លោក Mark Sheff នៅទីក្រុង Albany រដ្ឋកាលីហ្វញ៉ា ក្នុងឆ្នាំ ១៩៨០។ បើយោងទៅតាមលោក Sheff គាត់ប្រមូលរបស់ទាំងនេះបាន នៅពេល Jobs គ្រវាត់វាចោល។

កាលពីមុនលោក Sheff ធ្លាប់បានបរិច្ចាគនាមប័ណ្ណរបស់ Steve Jobs ចំនួនបី ទៅឲ្យសាលារៀន Marin ក្នុងស្រុក Marin រដ្ឋកាលីហ្វញ៉ាម្ដងហើយ រួចសាលាដាក់លក់បានចំនួន ១០ ០៥០ដុល្លារផងដែរ៕

របស់ប្រើប្រ ចាំថ្ងៃរបស់ Steve Jobs ចំនួន ៤ ត្រូវគេដាក់ លក់ដេញថ្លៃ

របស់ប្រើប្រ ចាំថ្ងៃរបស់ Steve Jobs ចំនួន ៤ ត្រូវគេដាក់ លក់ដេញថ្លៃ

របស់ប្រើប្រ ចាំថ្ងៃរបស់ Steve Jobs ចំនួន ៤ ត្រូវគេដាក់ លក់ដេញថ្លៃ

ប្រភព៖ សប្បាយ

  • របស់ប្រើប្រ ចាំថ្ងៃរបស់ Steve Jobs ចំនួន ៤ ត្រូវគេដាក់ លក់ដេញថ្លៃ已关闭评论
  • 10 views
  • Hide Sidebar
    A+
Publish on:2016/02/23  Category:កំសាន្ត
Tags: