មុននេះបន្តិច ឆេះដងសន្ទួច បាក់ធ្លាក់មកក្រោម នៅអូស្ត្រាលី

មែលប៊ន៖ មានករណីដ៏រន្ធត់មួយ បានកើតឡើងនៅផ្លូវ St Kilda Road ក្រុងមែលប៊ន អូស្រាលី ដោយដងសន្ទួច ប្រើប្រាស់សម្រាប់ស្ទួច សម្ភារៈ ក្នុងការដ្ឋានមួយ បានឆាប់ឆេះ រួច បាក់ធ្លាក់មកក្រោម នេះបើយោងតាម heraldsun ចុះផ្សាយនៅប៉ុន្មាននាទីមុននេះ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦ ។

សាក្សីដែលបានឃើញហេតុការណ៍ ភ្លើងឆេះដងសន្ទួច និងធ្លាក់ចុះមក្រោមនេះ បានឲ្យដឹងថា «មុនដំបូងភ្លើងបានឆេះ នៅត្រង់កាប៊ីន បញ្ជានៃដងសន្ទួចនេះមុន នឹងវាបាក់ធ្លាក់មកក្រោម»។

សាក្សីខាងលើបានបន្តថា «សង្ឈឹមថា មិនបង្ករបួស អ្នកដែលស្ថិតនៅខាងក្រោមទៅចុះ នៅពេលដែលវា បាក់ធ្លាក់នោះ» ។ សម្រាប់ព័ត៌មាន លម្អិតទាក់ទងរឿងនេះ មិនទាន់មាន ប្រភពណាមួយបញ្ជាក់ថា មកពីមូលហេតុអ្វី នៅឡើយនោះទេ ៕

ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖

មុននេះបន្តិច ឆេះដងសន្ទួច បាក់ធ្លាក់មកក្រោម នៅអូស្ត្រាលី

 
7 News | Burning crane collapse

BREAKING: Raw footage from the 7 News chopper: A crane has collapsed after catching fire in St Kilda Road, near the Wesley College.More details to come.www.7news.com.au#7News

Posted by 7 News Melbourne on Monday, February 22, 2016