ប្រជាជន ១០លាននាក់ កំពុងរស់នៅ ដោយគ្មានទឹកប្រើប្រាស់ នៅទីក្រុង Delhi ប្រទេសឥណ្ឌា

ឥណ្ឌា៖ ប្រជាជនជាច្រើនលាននាក់ កំពុងតែត្អូញត្អែរ និងរស់នៅយ៉ាងវេទនា ក្នុងរដ្ឋធានីដេលី ប្រទេសឥណ្ឌា ដោយសារតែបញ្ហាគ្មានទឹកប្រើប្រាស់។ ពេលនេះប្រជាជនដែលរស់នៅក្នុងសហគមន៍ Jat បាននិងកំពុងធ្វើការតវ៉ាទាមទារឲ្យរដ្ឋាភិបាល គ្រប់គ្រងលើប្រឡាយ Munak ដែលមានបញ្ហាឡើងវិញ ដែលជាប្រភពទឹកដ៏សំខាន់របស់ទីក្រុង ដើម្បីប្រជាជនបានប្រើប្រាស់។

តួយ៉ាងមនុស្ស ១៦នាក់ហើយ ដែលបានស្លាប់ និងរាប់រយនាក់ទៀត រងរបួសចាប់តាំងពីមានកុបកម្មបានផ្ទុះឡើងរយៈពេល ៣ថ្ងៃកន្លងមក រវាងក្រុមអ្នកតវ៉ា និងរដ្ឋាភិបាល។

លោក Keshav Chandra ប្រធានក្រុមប្រឹក្សាភិបាលធនធានទឹក នៃទីក្រុង Delhi បានថ្លែងប្រាប់សារព័តមាន BBC ថា “វាត្រូវចំណាយពេលរង់ចាំ ៣ទៅ៤ថ្ងៃទៀត ទើបការផ្គត់ផ្គង់ទឹក និងទៅកាន់តំបន់ដែលទទួលរងនូវផលប៉ះពាល់នោះ”។ លោកបានបន្ថែមទៀតថា “ក៏ធ្លាប់មានការជូនដំណឹងខ្លះៗពីមុនមកដែរ ដល់ប្រជាពលរដ្ឋឲ្យចេះសន្សំសំចៃ រក្សាទឹកទុកប្រើប្រាស់ខ្លួនឯង ពីព្រោះការផ្គត់ផ្គង់ទឹករបស់ពួកយើង ដែលផ្តល់ឲ្យក៏វាមិនបានគ្រប់គ្រាន់សម្រាប់ទាំងអស់គ្នាដែរ”។

គួរបញ្ជាក់ដែរថា សាលាជាច្រើននៅក្នុងទីក្រុងត្រូវបានបិទទ្វារ ដោយសារខ្វះការផ្គត់ផ្គង់ទឹកផងដែរ។ ចំណែកឯលោករដ្ឋមន្រ្តី Arving Kejriwal បានឲ្យដឹងនៅលើគណនីបណ្តាញសង្គមរបស់លោកថា ទាហានកំពុងតែធ្វើការស្ទាបស្ទង់មើលរយៈពេល និងរួមចំណែករកវិធីជួសជុលប្រឡាយទឹកដែលខូចខាតនោះ ឡើងវិញផងដែរ៕

ប្រជាជន ១០លាននាក់ កំពុងរស់នៅ ដោយគ្មានទឹកប្រើប្រាស់ នៅទីក្រុង Delhi ប្រទេសឥណ្ឌា
ប្រជាជន ១០លាននាក់ កំពុងរស់នៅ ដោយគ្មានទឹកប្រើប្រាស់ នៅទីក្រុង Delhi ប្រទេសឥណ្ឌា
ប្រជាជន ១០លាននាក់ កំពុងរស់នៅ ដោយគ្មានទឹកប្រើប្រាស់ នៅទីក្រុង Delhi ប្រទេសឥណ្ឌា

ប្រភព៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត