​ដែល​ឆ្ងល់​ទេ​ថា​ប៊ូតុង​ “I’m Feeling Lucky” ប្រើ​ដើម្បី​អី?


​ដែល​ឆ្ងល់​ទេ​ថា​ប៊ូតុង​ “I’m Feeling Lucky” ប្រើ​ដើម្បី​អី?

នៅ​ពេល​ចូល​ទៅ​កាន់​ផ្ទាំង​ Search របស់​ Google គេ​តែង​ឃើញ​មាន​ប៊ូតុង​ “I’m Feeling Lucky” នៅ​ក្បែរ​ប៊ូតុង​ “Search”។ ​មាន​អ្នក​ប្រើ​ប្រាស់​មួយ​ចំនួន​ធំ​ងឿង​ឆ្ងល់​ថា​តើ​ប៊ូតុង​នេះ​ប្រើ​សម្រាប់​ធ្វើ​អី?

 

​ដែល​ឆ្ងល់​ទេ​ថា​ប៊ូតុង​ “I’m Feeling Lucky” ប្រើ​ដើម្បី​អី?

 

“I’m Feeling Lucky” ជា​ប៊ូតុង​មួយ​ដើរ​តួ​ស្រដៀង​នឹង​ប៊ូតុង​ “Search” ដែរ។ នៅ​ពេល​អ្នក​ប្រើ​ប្រាស់​វាយ​បញ្ចូល​ពាក្យ​ទៅ​ក្នុង​ប្រអប់​ Search រួច​ចុច​លើ​ប៊ូតុង​ “I’m Feeling Lucky” វា​នឹង​នាំ​អ្នក​ប្រើ​ប្រាស់​ទៅ​កាន់​វិបសាយ​ដំបូង​គេ​ដែល​ជា​លទ្ធផល​បាន​ពី​ការ​ Search ដោយ​ស្វ័យប្រវត្តិ​ភ្លាមៗ។

 

គំនិត​នៃ​ការ​បង្កើត​ឡើង​នេះ​គឺ​ប្រសិន​បើ​អ្នក​ប្រើ​ប្រាស់​​មាន​សំណាង​ ប្រព័ន្ធ​ Search នឹង​បង្ហាញ​លទ្ធផល​ត្រូវ​នឹង​អ្វី​​ដែល​គេ​បាន​ Search ភ្លាមៗ​ដោយ​មិន​ចាំ​បាច់​​មើល​ចុះ​ឡើង​ ក្នុង​ផ្ទាំង​លទ្ធផល​ដ៏​វែង​នោះ​ឡើយ។ បញ្ជាក់​ថា​ប្រសិន​បើ​ប្រអប់​ Search ទទេ​(មិន​មាន​អក្សរ​​វាយ​បញ្ចូល​) នៅ​ពេល​ចុច​លើ​ប៊ូតុង​ “I’m Feeling Lucky” វា​នឹង​ទៅ​កាន់​វិបសាយ​ Google Doodles។

 

​​​​​​​​កាល​ពី​ឆ្នាំ​ ២០០៧​ ​ក្រុមហ៊ុន​ Google បាន​ប៉ាន់​ស្មាន​ថា​​ការ​ Search ដែល​ធ្វើ​ឡើង​លើ​វិបសាយ​ Google ទាំង​អស់​គឺ​មាន​ ១% ដែល​បាន​ Search តាម​ប៊ូតុង​ “I’m Feeling Lucky” នេះ។ ផ្អែក​លើ​ការ​ប៉ាន់ស្មាន​នេះ​ដែរ​អ្នក​វិភាគ​មួយ​រូប​បាន​បង្ហាញ​ថា​ ប៊ូតុង​នេះ​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ Google ខាត​បង់​ប្រមាណ​ ១០០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។ នេះ​ដោយ​សារ​ការ​ Search ដែល​ប្រើ​ប៊ូតុង​នេះ​ គឺ​មិន​មាន​បង្ហាញ​​​​ផ្ទាំង​ពាណិជ្ជកម្ម (ប្រភព​ចំណូល​ដ៏​ធំ​មួយ​របស់​ Google)​ ដូច​នេះ​ចំនួន​ចុច​លើ​ផ្ទាំង​ពាណិជ្ជកម្ម​ក៏​គ្មាន​ដែរ៕​​

 

​​​​​​​​​​​​​​​ចុច​អាន៖ Chrome អាប់ដេត​ថ្មី​ ការពារ​អ្នក​ប្រើ​ប្រាស់​ពី​វិបសាយ​បោក​ប្រាស់​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ ​Quora