​«​ទន្លេ​ស្អាត សហគមន៍​ល្អ​» ជា​ប្រធានបទ បុណ្យ​ទន្លេ​ឆ្នាំនេះ​

Doliprane TVC

​នេះ​ជា​លើក​ទី​ពីរ​ហើយ ដែល​ក្រសួងទេសចរណ៍​បានរៀបចំ​ធ្វើ​ពិធីបុណ្យ​ទន្លេ ដោយមាន​កិច្ចសហការ​ជាមួយ ខេត្តកំពង់ចាម និង ខេត្ត​ត្បូងឃ្មុំ នៅមុខ​សាលាខេត្ត​កំពង់ចាម ដែល​ប្រព្រឹត្តទៅ ចាប់ពី ថ្ងៃទី ១១ ដល់ ថ្ងៃទី ១៣ ខែ​មិនា ឆ្នាំ ២០១៦ នេះ ។ កាលពី​ឆ្នាំ​កន្លងទៅ ពិធីបុណ្យ​ទន្លេ​នេះ ត្រូវបាន​រៀបចំ​ធ្វើ​នៅក្នុង​ទឹកដី​ខេត្តក្រចេះ ។​

​«​ទន្លេ​ស្អាត សហគមន៍​ល្អ​» ជា​ប្រធានបទ បុណ្យ​ទន្លេ​ឆ្នាំនេះ​

​«​ទន្លេ​ស្អាត សហគមន៍​ល្អ​» ជា​ប្រធានបទ បុណ្យ​ទន្លេ​ឆ្នាំនេះ​

​ ​
នៅ​ឆ្នាំនេះ​ក្រសួងទេសចរណ៍ សម្រេច​រៀបចំ​ពិធីបុណ្យ​នេះ នៅក្នុង​ទឹកដី​ខេត្តកំពង់ចាម និង ខេត្ត​ត្បូងឃ្មុំ រហូតមកដល់​ពេលនេះ នៅតាម​ដង​ទន្លេ​នៃ​ក្រុង​កំពង់ចាម មាត់ច្រាំង​ទន្លេ​ត្រើយ​ខាងកើត និង តាមផ្លូវ​នានា ក្នុង​ក្រុង​កំពង់ចាម​ទាំងមូល​មានការ​តុបតែង សួនច្បារ សាធារណៈ យ៉ាង​ល្អ​ស្អាត ព្រមទាំង​មាន​ភ្លើង​ចំរុះ​ពណ៌​យ៉ាង​ចិញ្ចែងចិញ្ចាច រងចាំ​ស្វា​គម​ន៏​ភ្ញៀវ ទេសចរណ៍ ដែល​ចូលមក​ទស្សនា នា​ថ្ងៃទី​១១​ដល់​ថ្ងៃទី​១៣ ខែ​មិនា​នេះ ។​

​«​ទន្លេ​ស្អាត សហគមន៍​ល្អ​» ជា​ប្រធានបទ បុណ្យ​ទន្លេ​ឆ្នាំនេះ​
​ ​
ពិធីបុណ្យ​ទន្លេ នៅ​ឆ្នាំ ២០១៦ នេះ​គឺ​ផ្តោតជាសំខាន់​លើ​ប្រធានបទ «​ទន្លេ​ស្អាត សហគមន៍​ល្អ » ។ ដោយ​ក្រសួងទេសចរណ៍ បានធ្វើ​កិច្ចសហការ ជាមួយ​ក្រសួង​ពាក់ព័ន្ធ និង ខេត្ត​ទាំងពីរ គឺ​ខេត្តកំពង់ចាម និង ខេត្ត​ត្បូងឃ្មុំ ដោយមាន​រៀបចំ​កម្មវិធី​សិល្បៈ ដូចជា ការសម្តែង ទស្សនីយភាព រឿង​ខ្លី ចម្រៀង កំប្លែង ។ ហើយ កម្មវិធី​កីឡា មានដូចជា ប្រភេទ​កីឡា​ប្រណាំងទូក កីឡាហែលទឹក ជិះ​កង់ កីឡាប្រដាល់ និង ល្បែង​កំសាន្ត ផ្សេងៗ​ជាច្រើន​ទៀតផង​ដែរ ។ ជាមួយគ្នានេះ ក៏មាន​ការដាក់​តាំង​បង្ហាញ នូវ​ផលិតផល​កសិកម្ម ជាច្រើន​ប្រភេទ មកពី​តាម​បណ្តា​ខេត្ត​នានា នៅ​ទូទាំងប្រទេស​ផងដែរ ។​

​«​ទន្លេ​ស្អាត សហគមន៍​ល្អ​» ជា​ប្រធានបទ បុណ្យ​ទន្លេ​ឆ្នាំនេះ​

​កាលពី ដើមខែ​កុម្ភៈ​កន្លងមក​ថ្មីៗ​នេះ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន មានប្រសាសន៍​នៅក្នុង​កិច្ចប្រជុំ​ត្រៀម​រៀបចំ​ពិធីបុណ្យ​ទន្លេ​នា​ឆ្នាំ​២០១៦​នេះ​ថា ខ្លឹមសារ​សំខាន់​នៃ​ពិធីបុណ្យ​ទន្លេ​នៅ​ឆ្នាំ ២០១៦ នេះ គឺ​ដើម្បី​ផ្សព្វផ្សាយ និង អប់រំ​ទេសចរណ៍វប្បធម៌ ទេសចរណ៍ធម្មជាតិ ក​សិ​ទេសចរណ៍ ដោយ​ផ្តោតលើ​ប្រធានបទ «​ទន្លេ​ស្អាត សហគមន៍​ល្អ​» ដែល​រៀបចំ​នៅ ២ ខេត្ត​រួមគ្នា គឺ​នៅ​ខេត្តកំពង់ចាម និង ខេត្ត​ត្បូងឃ្មុំ ចាប់ពី​ថ្ងៃទី ១១ ដល់ទី ១៣ ខែមីនា ឆ្នាំ ២០១៦ ដែលជា​ខេត្ត​ពោរពេញ​ទៅដោយ​សក្តានុពល​វប្បធម៌ ប្រពៃណី និង ទំនៀមទម្លាប់​ដ៏​ល្អ​សម្បូរបែប ។

​«​ទន្លេ​ស្អាត សហគមន៍​ល្អ​» ជា​ប្រធានបទ បុណ្យ​ទន្លេ​ឆ្នាំនេះ​

ពិធីបុណ្យ​ទន្លេ នេះ​បានរៀបចំ​ព្រឹត្តិការណ៍​សំខាន់ៗ​រួមមាន ការសម្តែង​ទស្សនី​ភាព​សិល្បៈ ដែល​អង្គ​ប្រជុំបាន​ពិភាក្សា​លើ ទស្សនី​ភាព​ប្រវត្តិសាស្ត្រ​ទាក់ទង​ទៅនឹង​ប្រវត្តិ​ហ្លួង​ព្រះស្តេច​កន និង ប្រវត្តិ​ភ្នំ​ស្រី ភ្នំ​ប្រុស មហោស្រព​ពិព័រណ៍​ម្ហូបអាហារ ទាំង​ម្ហូបអាហារ​អន្តរជាតិ និង ប្រពៃណី ។ ព្រឹត្តិការណ៍​កីឡា រួមមាន​កីឡា​លើទឹក ដូចជា​ទូក​ប្រពៃណី កីឡា​ទូកក្តោង កីឡាហែលទឹក ខ្នាត​អន្តរជាតិ និង កីឡា​លើគោក​ជាច្រើន​ទៀត។

​«​ទន្លេ​ស្អាត សហគមន៍​ល្អ​» ជា​ប្រធានបទ បុណ្យ​ទន្លេ​ឆ្នាំនេះ​

ពិធីបុណ្យ​ទន្លេ​នេះ​ជា​ឱកាស ដើម្បី​បង្កើត និង​ផ្សព្វផ្សាយ​ផលិតផល​ទេសចរណ៍​ថ្មី ពិសេស​ផលិតផល​ក​សិ​ទេសចរណ៍ និង​លើកស្ទួយ ផលិតផល​ក្នុងស្រុក ផលិតផល​កសិកម្ម ផលិតផល​សិប្បកម្ម ខ្នាតតូច និង មធ្យម ដើម្បី​រួមចំណែក​ដល់​ការអភិវឌ្ឍន៍ សហគមន៍ និង កាត់បន្ថយ​ភាពក្រីក្រ គឺ​ធ្វើយ៉ាងណា​ឲ្យ​ចំណូល​ដែល​បានមកពី​ទេសចរ បាន​ដល់ដៃ​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន​ផ្ទាល់ ។​

​«​ទន្លេ​ស្អាត សហគមន៍​ល្អ​» ជា​ប្រធានបទ បុណ្យ​ទន្លេ​ឆ្នាំនេះ​

​ជាមួយគ្នានេះ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ក៏បាន​ស្នើ​ឲ្យ មន្ទីរ​ទេសចរណ៍​ខេត្ត​យកចិត្តទុកដាក់ សហការ​ជាមួយ​ម្ចាស់​អាជីវកម្ម​សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន ដើម្បី​ពង្រឹងគុណភាព​សេវាកម្ម​ទេសចរណ៍ និង ស្នើ​ឲ្យ​ម្ចាស់​អាជីវកម្ម ចូលរួម​អនុវត្តតាម​គោលនយោបាយ​របស់​ក្រសួងទេសចរណ៍ ដោយ​មិន​តម្លើងថ្លៃ សេវាកម្ម​ហួសហេតុ ៕ ហេង ចំណូល​