AFC Champions league៖ Buriram ទទួល​ភ្ញៀវ FC Seoul ល្ងាចនេះ

AFC Champions league៖ Buriram ទទួល​ភ្ញៀវ FC Seoul ល្ងាចនេះ

ក្លឹប​យក្ស​របស់​ថៃ Buriram United នឹង​បើកទ្វារ​កីឡដ្ឋាន I-Mobile របស់​ខ្លួន​ស្វាគមន៍​ក្លឹប​កូរ៉េ​ខាងត្បូង FC Seoul ​ក្នុង​កម្មវិធី AFC Champions league នៅ​ម៉ោង​៦ល្ងាច​នេះ។

 

AFC Champions league៖ Buriram ទទួល​ភ្ញៀវ FC Seoul ល្ងាចនេះAFC Champions league៖ Buriram ទទួល​ភ្ញៀវ FC Seoul ល្ងាចនេះ

 

Buriram គឺជា​ក្រុម​តែមួយ​គត់​ដែល​តំណាង​ឲ្យ​ប្រទេស​ថៃ​លេង​ក្នុង​វគ្គ​ជម្រុះ​ក្នុង​ពូល​ពាន​រង្វាន់​ធំទី​១​តំបន់​​អាស៊ី បន្ទាប់​ពី​ក្រុម​២​ផ្សេង​ទៀត​ដែល​ទទួល​បាន​កៅអី​វគ្គ​ជម្រុះ ​រួម​មាន SCG Muang Thong United និង Chonburi សុទ្ធ​តែ​បាន​ខ្ទាត​ចេញ​តាំង​ពី​វគ្គ Play Off។

 

នៅ​ក្នុង​កិច្ច​សម្ភាសន៍​មុន​ការ​ប្រកួត​កាល​ពី​ថ្ងៃ​ម្សិលមិញ លោក Alexandre Gama ជា​គ្រូ​បង្វឹក​បាន​ឲ្យ​ដឹង​ថា៖ “ចូរ​កុំ​រំពឹង​ថា​ពួក​យើង​នឹង​ចាប់​ផ្ដើម​ការ​លេង​ដោយ​វាយ​សម្រុក​លើ​គូ​ប្រកួត។ ការ​លេង​បែប​នោះ​វា​មិន​អាច​ទៅ រួច​នោះ​ទេ នៅ​ពេល​ដែល​ប៉ះ​ក្រុម​ខ្លាំង​ដូចជា FC Seoul។”

 

Gama បាន​បន្ត​ថា ៣​ពិន្ទុ​គឺជា​អ្វី​ដែល​រូប​លោក​ចង់​បាន​តែ វា​ពិតជា​មិន​ងាយ​ស្រួល​ប៉ុន្មាន​ដែរ​សម្រាប់​ម្ចាស់​ផ្ទះ ក្នុង​ការ​ប្រកួត​ល្ងាច​នេះ។ ដោយ​ឡែក​កីឡាករ​ប្រធាន​ក្រុម Suchao Nutnum បាន​និយាយ​ទាក់ទង​នឹង​ការ ប្រកួត​ថា៖ “FC Seoul គឺជា​ក្រុម​ដែល​លេង​នៅ​កម្រិត​កំពូល ប៉ុន្តែ​យើង​ធ្លាប់​ជួប​ពួក​គេ​ដែរ​កាល​ពី​ប្រកួត​មុនៗ ទាំង​ក្នុង​និង​ក្រៅ​ដី ។ ​ប្រកួត​ចុង​ក្រោយ Buriram អាច​ធ្វើ​បាន​ស្មើ នៅ​ទឹកដី​របស់​ពួកគេ៕”

 

ចុចអាន៖ អ្នក​គាំទ្រ Buriram ​ប៉ុន្មាន​នាក់​នេះ ​មិន​ឱ្យ​ចាញ់​អ្នក​គាំទ្រ​កម្ពុជា​រាប់​ម៉ឺន​នាក់​ឡើយ

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ Bangkok Post