ជម្លោះជាមួយម្តាយក្មេក ដុតម៉ូតូឆេះ រាលហ្មត់ផ្ទះ១ខ្នង

ត្បូងឃ្មុំ៖  បុរសម្នាក់ឈ្លោះ ជាមួយម្តាយក្មេក រួចក៏ដុតម៉ូតូនៅក្រោមផ្ទះ បណ្តាលអោយឆេះផ្ទះ ខូចខាតទាំងស្រុង កាលពីវេលាម៉ោង ៧និង២០នាទី ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦  នៅភូមិចំបក់ ឃុំត្រពាំងព្រីង ស្រុកតំបែ ខេត្តត្បូងឃ្មុំ។

អធិការនគរបាល ស្រុកតំបែ លោក ប៉េង អេងហាក់ បានអោយដឹងថា មូលហេតុជម្លោះក្នុង គ្រួសារ បង្កដោយ ឈ្មោះ ណយ ណេត ភេទប្រុស អាយុ៤៣ឆ្នាំ ត្រូវជាប្តី បានដុតម៉ូតូក្រោមផ្ទះ ទើបឆេះរាលដលផ្ទះទំហំ ៦គុណនិង១១ម៉ែត្រ សង់ពីឈើប្រក់ក្បឿង ខូចខាតម៉ូតូចាស់ ២គ្រឿង ស្រូវ ១0បេ ប្រាក់ចំនួន ២០០០០០៛  និងសម្ភារៈ មួយចំនួនទៀត ។ ប៉ុន្តែករណីអគ្គីភ័យនេះ មិនមានមនុស្សរងគ្រោះទេ។

ជម្លោះជាមួយម្តាយក្មេក ដុតម៉ូតូឆេះ រាលហ្មត់ផ្ទះ១ខ្នង