ឃាត់ខ្លួនជន សង្ស័យ២នាក់ រួមម៉ាទឹកកក៦កញ្ចប់តូច ត្រូវបានបញ្ជូនទៅ កាន់សាលាដំបូងខេត្ត

កំពង់ឆ្នាំង ៖ កម្លាំងនគរបាល ការិយាល័យ ប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាន នគរបាលខេត្ត សហការជាមួយ នគរបាលក្រុងកំពង់ឆ្នាំង នៅវេលាម៉ោង១១និង៣០នាទី ព្រឹកថ្ងៃទី២៣ខែកុម្ភៈនេះ បានចុះបង្ក្រាបករណី រក្សាទុកចែកចាយ នឹងប្រើប្រាស់គ្រឿងញឿន នៅចំណុច(បឹងធំ) ភូមិដំណាក់ពពូល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ។

 លទ្ធផលបង្ក្រាបឃាត់ខ្លួជនសង្ស័យ0២នាក់ ទី១ឈ្មោះលឹម សំប៊ុន ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅ ភូមិដំណាក់ពពូល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។ ទី២ឈ្មោះយឹម សុវណ្ណចិត្រា ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិកំពង់អូស សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។

សមត្ថកិច្ចដកហូតវត្ថុតាងបានថ្នាំញៀនម៉ាទឹកទឹកក0៦កញ្ចប់តូចលុយខ្មែរ១២ម៉ឺនរៀល កាំបិតចុងស្រួច 01,ដាវ01ដើមនិងឧបករណ៍សំរាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន ។

 ជនសង្ស័យទាំង២នាក់រួមវត្ថុតាង ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធី ៕

ឃាត់ខ្លួនជន សង្ស័យ២នាក់ រួមម៉ាទឹកកក៦កញ្ចប់តូច ត្រូវបានបញ្ជូនទៅ កាន់សាលាដំបូងខេត្ត

ឃាត់ខ្លួនជន សង្ស័យ២នាក់ រួមម៉ាទឹកកក៦កញ្ចប់តូច ត្រូវបានបញ្ជូនទៅ កាន់សាលាដំបូងខេត្ត