សេវាកម្ម &raquo ពាណិជ្ជកម្ម

ភ្នំពេញ ថ្ងៃ​ទី ១៩ កម្ភៈ ២០១៦ ៖ ក្រុមហ៊ុន​ហ៊ី​យិ​ន​ដាយ ខេ​ម​កូ​ម៉ូ​ទ័​រ (​ដែល​ជា​អ្នក​ចែកចាយ​ដាច់​មុខ​របស់​ហ៊ី​យិ​ន​ដាយ នៅ​កម្ពុជា​) បាន​ចុះហត្ថលេខា​លើ​កុងត្រា​រយៈពេល​វែង​មួយ​នៅ​ក្នុង​ការ​ឧ​ប​ត្ថ​ម​ជា​ផ្លូវការ​ដល់​ក្លិប​វាយ​កូន​ហ្គោ​ល ហ្កា​ឌិន​ស៊ី​ធី ភ្នំពេញ​។ ក្នុង​ឪ​កាស​ជំនួប​ប្រជុំ​យ៉ាង​កក់ក្តៅ​នៃ​ថ្នាក់ដឹកនាំ​កំពូល​របស់​ភាគី​ទាំង​ពីរ រួម​មាន លោក អែន​ឌី សេង (Mr. Andy Seng) អគ្គនាយក​ក្លិប​វាយ​កូន​ហ្គោ​ល ហ្កា​ឌិន​ស៊ី​ធី និង​លោក ការី (​ក្យុ​ង​រ៉េ​) ចូ  (Mr. Karry “Kyung-Rae” Cho) អគ្គនាយក​ក្រុមហ៊ុន​ហ៊ី​យិ​ន​ដាយ ខេ​ម​កូ​ម៉ូ​ទ័​រ រួម​ជាមួយនឹង​លោក ប្រា​អិន (​សាក់​ក្យូ​) កូ (Mr. Brian “Suck-Kyu” Ko)  ប្រធាន​គណៈ​គ្រប់គ្រង​ក្រុមហ៊ុន​ហ៊ី​យិ​ន​ដាយ ខេ​ម​កូ​ម៉ូ​ទ័​រ កិច្ចប្រជុំ​បាន​ប្រព្រឹត្ត​ទៅ​យ៉ាង​រលូន ។

ភាគី​ទាំង​ពីរ​បាន​ជួប​ប្រជុំ​ក្នុង​បរិយាកាស​សប្បាយ​រីករាយ រួម​ទាំង​បាន​ពិភាក្សា​គ្នា​យ៉ាងច្រើន​អំពី​ស្ថានភាព​អាជីវកម្ម និង​កិច្ចការ​ឧបត្ថម្ភ​ដែល​កំពុង​ប្រព្រឹត្ត​ទៅ រួម​ទាំង​កិច្ច​សហប្រតិបត្តិការ​ទៅ​ថ្ងៃ​អនាគត ។ ក្រុមហ៊ុន​ហ៊ី​យិ​ន​ដាយ ខេ​ម​កូ​ម៉ូ​ទ័​រ បាន​សម្ដែង​នូវ​ការ​គាំទ្រ​យ៉ាង​ពេញទំហឹង​ដល់ ហ្កា​ឌិន​ស៊ី​ធី ដោយ​ធ្វើ​ជា​ដៃគូ​រយៈពេល​វែង និង​ធ្វើការ​យ៉ាង​ជិត​ស្និទ្ធ​ទាំង​ពេល​បច្ចុប្បន្ន និង​នា​ពេល​អនាគត ។ ហ្កា​ឌិន​ស៊ី​ធី បាន​បង្ហាញ​នូវ​ការ​ស្វាគមន៍​យ៉ាង​កក់ក្តៅ ក្នុង​ការ​ធ្វើការ​ជាមួយ​ហ៊ី​យិ​ន​ដាយ ខេ​ម​កូ​ម៉ូ​ទ័​រ រួម​ទាំង​បាន​ស្តែង​ចេញ​នូវ​អំណរ​គុណ​ដ៏​ជ្រាលជ្រៅ​ចំពោះ​ការ​ជ្រើស​យក ហ្កា​ឌិន​ស៊ី​ធី ធ្វើ​ជា​ដៃគូ រួម​ទាំង​ការ​ចំណាយ​ពេលវេលា​ដ៏​មាន​តម្លៃ​ចូលរួម​កិច្ច​ភា​ក្សា និង​ផ្តល់​តម្លៃ​ខ្ពស់​ដល់​ការ​បន្ត​គាំទ្រ និង​ឧបត្ថម្ភ ព្រមទាំង​កិច្ច​សហប្រតិបត្តិការ​កាន់តែ​រឹង​មាំ ។

ហ្កា​ឌិន​ស៊ី​ធី​ត្រូវ​បាន​ទទួលស្គាល់​ថា ជា​ក្លិប​វាយ​កូន​ហ្គោ​ល​ដ៏​ប្រណីត​បំផុត​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា ដែល​បាន​ទាញ​យក អ្នកជំនួញ​ធំ​ៗ ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​រដ្ឋាភិបាល ព្រមទាំង​មនុស្ស​សំខាន​ៗ​ដែល​មាន​គំរោង​រាប់​លាន​ដុល្លារ​ក្នុង​ដៃ​ឲ្យ​អញ្ជើញ​មក​កម្សាន្ត​ជា​រៀងរាល់ថ្ងៃ ។ ហ្កា​ឌិន​ស៊ី​ធី តែងតែ​រក្សា​បាន​នូវ​ស្តង់ដា​សេវាកម្ម​លំដាប់​ខ្ពស់​ជូន​ដល់​អតិថិជន​របស់​ខ្លួន និង​រក្សា​លំដាប់​របស់​ខ្លួន​នៅ​ចំណាត់ថ្នាក់​ប្រណីត​ជាងគេ​ទូ​ទាំង​ប្រទេស ។

គួ​ឲ្យ​កត់សម្គាល់​ផង​ដែរ ហ៊ី​យិ​ន​ដាយ (Hyundai) ជា​ម៉ាក​រថយន្ត​ធំ​បំផុត​ដែល​ផលិត​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង និង​ជា​ម៉ាក​ល្បីល្បាញ​មួយ​នៅ​ទូ​ទាំង​ពិភពលោក ។ វត្ត​មាននៅ​កម្ពុជា​ត្រឹមតែ​មួយ​រយៈពេល​ខ្លី ហ៊ី​យិ​ន​ដាយ បាន​រីក​រាលដាល​យ៉ាង​លឿន រួម​ទាំង​ទទួល​បានការ​គាំទ្រ​យ៉ាង​ខ្លាំង ដោយ​បាន​ត្របាក់​យក​ទីផ្សារ​រថយន្ត​នៅ​កម្ពុ​ជាមួយ​ភាគ​ធំ ។ ហ៊ី​យិ​ន​ដាយ​ត្រូវ​បាន​ចាត់​ចូល​ទុកជា​ម៉ាក​ឡាន​ដែល​លក់ដាច់​មួយ​ក្នុង​ចំណោម​ម៉ាក់​ឡាន​បួន​ទៀត ដែល​លក់ដាច់​ជាងគេ​នៅ​កម្ពុជា ។ ហ៊ី​យិ​ន​ដាយ ផ្តល់​ជូន​នៅ​រថយន្ត​គ្រប់​ប្រភេទ​រួម​មាន រថយន្ត​ប្រភេទ​ទាប ឬ​រថយន្ត​ផ្លិត (SEDAN) ខ្នាត​តូច​និ ង​មធ្យម​, រថយន្ត​ប្រភេទ​ខ្ពស់ (SUV) ខ្នាត​មធ្យម និង​ធំ រួម​ជាមួយនឹង​រថយន្ត​សម្រាប់​អាជីវកម្ម ដូច​ជា​រថយន្ត​១២​កៅអី​, រថយន្តក្រុង​, រថយន្ត​ដឹក​ទំនិញ រួម​ទាំង​រថយន្ត​បំពាក់​ដោយ​បរិក្ខារ​ផ្សេង​ៗ ។

មក​ទល់​នា​ពេល​បច្ចុប្បន្ន​នេះ ហ៊ី​យិ​ន​ដាយ ខេ​ម​កូ​ម៉ូ​ទ័​រ បាន​បង្កើត​នូវ​សាខា​ចំនួន​បី​ហើយ​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា ដែល​មាន​បំពាក់​ដោយ​សម្ភារ​បរិក្ខារ​ទំនើប​ៗ ដើម្បី​ផ្តល់​ជូន​នៅ​ការ​លក់​រថយន្ត​ថ្មី​ៗ ការ​ធ្វើ​សេវាកម្ម​ក្រោយ​ពេល​លក់ ក៏​ដូច​ជា​សេវា​ការ​ជួសជុល​រថយន្ត​ផ្សេង​ៗ ដើម្បី​បំពេញ​នូវ​រាល់​តម្រូវការ​របស់​អតិថិជន ។ ការិយាល័យ​កណ្តាល​​ចោម​ចៅ កែង​ផ្លូវជាតិ 3&4, ចោម​ចៅ ភ្នំពេញ Tel: 023-998-000/097-755-8107, ការិយាល័យ​មុន្នី​វង្ស - #21 តាម​បណ្តោយ​មហា វិ​ថី​ព្រះ​មុន្នី​វង្ស ភ្នំពេញ Tel: 023-998-001/097-755-8109 និង​ការិយាល័យ​សៀមរាប - ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្ល​ក្រាម សៀមរាប Tel: 063-968-002/097-755-8154 ។