Ne-Yo ចូល​រោងការ​នៅ​ពេល​មិត្ត​ស្រី​មាន​ទម្ងន់ ៨​ខែ


Ne-Yo ចូល​រោងការ​នៅ​ពេល​មិត្ត​ស្រី​មាន​ទម្ងន់ ៨​ខែ

រូបភាព​ដំបូង​បង្អស់​នៅ​ក្នុង​ពិធី​រៀប​អាពាហ៍ពិពាហ៍​របស់​តារា​ចម្រៀង​អាមេរិក Ne-Yo ទើប​តែ​ត្រូវ​បាន​បែក​ធ្លាយ​ចេញ​ក្រៅ។

 

Ne-Yo ចូល​រោងការ​នៅ​ពេល​មិត្ត​ស្រី​មាន​ទម្ងន់ ៨​ខែ

 

កាល​ពី​ថ្ងៃ​ទី ២២ ខែ​កុម្ភៈ​មុន​នេះ បណ្ដាញ​ព័ត៌មាន E! News របស់​អាមេរិក​បាន​រាយការណ៍​ថា​តារា​ចម្រៀង R&B Ne-Yo ទើប​តែ​ប្រារព្ធ​ធ្វើ​ពិធី​រៀប​មង្គល​ការ​ជាមួយ​​​មិត្ត​ស្រី Crystal Renay ដែល​ជា​កំពុង​ពពោះ​នៅ​ខែ​ទី​៨ នៅ​ទីក្រុង Los Angeles សហរដ្ឋ​អាមេរិក។ តារា​ចម្រៀង​អាយុ ៣៦ ឆ្នាំ​បាន​ចែក​រំលែក​ទៅ​កាន់ទស្សនាវដ្ដី People ថា៖ “ពួក​ខ្ញុំ​ពិត​ជា​ចង់​ចាប់​ផ្ដើម​ជីវិត​គ្រួសារ​ខ្លាំង​ណាស់។ ពួក​យើង​ចង់​ក្លាយ​ជា​មិត្តភ័ក្ដិ​ជិត​ស្និទ្ធ​របស់​គ្នា”។

 

Ne-Yo ចូល​រោងការ​នៅ​ពេល​មិត្ត​ស្រី​មាន​ទម្ងន់ ៨​ខែ

 

 

គួរ​បញ្ជក់​ផង​ដែរ Ne-Yo ដែល​មាន​ឈ្មោះ​ពិត​ថា Shaffer Chimere Smith នោះ​ក៏​ធ្លាប់​មាន​កូន​ប្រុស​ម្នាក់​ជាមួយ​នឹង​គូ​ដណ្ដឹង​មុន នាង Monyetta Shaw ផង​ដែរ ​មុន​ពេល​អ្នក​ទាំង​​២​ចែក​ផ្លូវ​គ្នា។ ម្ចាស់​បទ “So Sick” បាន​ប្រកាស​ពី​រឿង​រៀបការ ក៏​ដូច​ជា​មិត្ត​ស្រី​មាន​ផ្ទៃ​ពោះ​នេះ​​កាល​ពី​ខែ​កញ្ញា​ឆ្នាំ​មុន។ គូ​ស្វាមី​ភរិយា​ថ្មី​នេះ​កំពុង​ទន្ទឹង​រង់​ចាំ​ស្វាគមន៍​កូន​ប្រុស​របស់​ខ្លួន​ដែល​នឹង​ចាប់​កំណើត​នៅ​ខែ​ក្រោយ៕

 

ចុចអាន៖Kendall Jenner ប្រាប់ Harry Styles ឲ្យ​ងូត​ទឹក​ឲ្យ​ច្រើន​​ ​ព្រោះ​ស្អុយ​ក្លៀក​ខ្លាំង

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖eonline