EOS 80D កាមេរ៉ា​ជំនាន់​ថ្មី​របស់​ Canon


EOS 80D កាមេរ៉ា​ជំនាន់​ថ្មី​របស់​ Canon

ក្រុមហ៊ុន Canon បាន​បញ្ចេញ​កាមេរ៉ា​ម៉ូដែល​ថ្មី​មួយ​ទៀត​ដែល​មាន​បំពាក់​នូវ​មុខងារ​សំខាន់ៗ​ជា​ច្រើន ​ដែល​អ្នក​ប្រើប្រាស់​មិន​អាច​ខ្វះ​បាន​។​ ​កាមេរ៉ា​ម៉ូដែល​ថ្មី​នេះ ​គឺ​ EOS 80D ​ដែល​ អាច​ចាប់​រូបភាព​បាន​ក្នុង​កម្រិត​ ២៤,២ Megapixel ហើយ​កាមេរ៉ា​នេះ​មាន​ Sensor ប្រភេទ APS-C ផង​ដែរ​។​

 

EOS 80D កាមេរ៉ា​ជំនាន់​ថ្មី​របស់​ Canon
ខាង​ក្រុមហ៊ុន​ Canon បាន​ឲ្យ​ដឹង​ថា​ EOS 80D មាន​ចំណុច​ចាប់​រូបភាព AF-Point រហូត​ដល់​ទៅ​ ៤៥គ្រាប់ (all​ cross-type) ដែល​លើស​កាមេរ៉ា​ជំនាន់​មុន (70D) ដែល​មាន​ត្រឹម​តែ ១៩គ្រាប់​ប៉ុណ្ណោះ​។​ លើស​ពី​នេះ​ 80D មាន​បំពាក់​មក​ជា​មួយ​នូវ​ Processor ប្រភេទ DIGIC 6 ហើយ​វា​មាន​កម្រិត​ ISO ចន្លោះ​ពី​ ១០០ ដល់ ១៦០០០ និង​ខ្ពស់​បំផុត​ ២៥,៦០០។​ ជា​មួយ​គ្នា​នេះ​ដែរ​ EOS 80D មាន​សមត្ថភាព​អាច​ចាប់​រូបភាព​បាន​រហូត​ដល់​ទៅ​ ៧សន្លឹក​ក្នុង​មួយ​វិនាទី (7fps) ហើយ​ EOS 80D មាន​សមត្ថភាព​អាច​ថត​វីដេអូ​បាន​ក្នុង​កម្រិត​ 1080/60P ។
ក្រៅ​ពី​បច្ចេកវិទ្យា​មួយ​ចំនួន​ខាង​លើ​ EOS 80D ក៏​មាន​បំពាក់​មក​ជា​មួយ​បច្ចេកវិទ្យា​ទំនើប​ផ្សេង​ទៀត​ផង​ដែរ​ ដែល​ក្នុង​នោះ​មាន​ដូច​ជា​អេក្រង់​ Touch Screen ទំហំ ៣អិញ​ ​មុខ​ងារ Wifi និង NFC ផង​ដែរ​។ សម្រាប់​តម្លៃ​ដែល​គិត​ជា​មួយ​ Lens EF-S 18-135mm IS USM កាមេរ៉ា EOS 80D មាន​តម្លៃ​ ១៧៩៩ដុល្លារ (តម្លៃ​បរទេស)៕

 

EOS 80D កាមេរ៉ា​ជំនាន់​ថ្មី​របស់​ Canon EOS 80D កាមេរ៉ា​ជំនាន់​ថ្មី​របស់​ Canon EOS 80D កាមេរ៉ា​ជំនាន់​ថ្មី​របស់​ Canon EOS 80D កាមេរ៉ា​ជំនាន់​ថ្មី​របស់​ Canon EOS 80D កាមេរ៉ា​ជំនាន់​ថ្មី​របស់​ Canon

EOS 80D កាមេរ៉ា​ជំនាន់​ថ្មី​របស់​ Canon

ប្រែ​សម្រួល ៖ រដ្ឋ
ប្រភព ៖ dpreview