ស្ត្រី​ម្នាក់​ខឹង​ប្តី​វាយ​មួយ​ដៃ លេបថ្នាំ​សម្លាប់ខ្លួន​

ស្ទឹងត្រែង: ស្ត្រី​វ័យក្មេង​ម្នាក់  ក្រោយ​មានទំនាស់ ជាមួយ​ប្តី បន្តិចបន្តួច បាន​យក​ថ្នាំ ជាច្រើន​គ្រាប់លេប​សម្លាប់ខ្លួន​។​ហេតុការណ៍​​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៤​ល្ងាចថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅ​ភូមិ​ពង​គ្រៀល ឃុំ​ព្រែ​កមាស ស្រុក​សៀម​ប៉ាង ខេត្ត​ស្ទឹងត្រែង ។​

​ស្ត្រី​ដែល​បាន​លេច​ថ្នាំ​ធ្វើអត្តឃាត​សម្លាប់ខ្លួន មានឈ្មោះ សន មៀ​វ អាយុ​១៩​ឆ្នាំ មុខរបរជាកសិករ ស្ថិតនៅ​ភូមិ​ពង​គ្រៀល ឃុំ​ព្រែ​កមាស ស្រុក​សៀម​ប៉ាងខេត្តស្ទឹងត្រែង ។​

​មន្ត្រីនគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា មុន​កើតហេតុ ប្រពន្ធ​បាន​ប្រាប់​ប្តី មិន​ឲ្យទៅលេង​ល្បែង ខណៈនោះ​ក៏​កើតជា​ជម្លោះ​បន្តិចបន្តួច​ដោយ​វ៉ៃ​ប្រពន្ធ​មួយ​ដៃ  រួច​ប្តីក៏​ចុះទៅ​បាត់ ដោយ​ខឹង​ជាមួយនឹង​ប្តី ប្រពន្ធ​បាន​យក​ថ្នាំ ជាច្រើន​លេប ក្រោយមកបុរស​ជា​ប្តី ក៏​ដើរ​បក​មកវិញ ឃើញ​ប្រព​ន្វ​របស់ខ្លួន បែកពពុះមាត់ បានស្រែក​ឆោឡោ ហៅ​អ្នកជិតខាង​ឲ្យ​ជួយ តែ​អកុសល ស្ត្រី​រូបនោះ​បាន​ស្លាប់បាត់បង់ជីវិត​ទៅ​ហើ​យ​។​

​បុរស​ជា​ប្តី​ឈ្មោះ ម៉ក់ នូ អាយុ​២២​ឆ្នាំ បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ថា គាត់​បានទៅលេង​បៀរ នៅផ្ទះ​ជិតខាង មិនបាន​ប៉ុន្មាន​ក៏​បក​មកវិញ ត្រូវ​ប្រពន្ធ​បាន​ស្តីថា​ឲ្យគាត់​ក៏ ខឹង​បាន​វ៉ៃ​ទៅលើ​ប្រពន្ធ​មួយ​ដៃ រួច​ក៏​ចុះទៅ​បាត់​មួយ សន្ទុះ មិន​នឹកស្មាន​ដល់ថ្នាក់​នឹង​ទេ​។​

​ក្រោយពី​មាន​ហេតុការណ៍​នេះ កើតឡើង កម្លាំង​សមត្ថកិច្ច បាន​ចុះមក​ពិន​ត្យ​សព​ស្ត្រីរងគ្រោះ រួច​ប្រគល់​ឲ្យ​សាច់​ធ្វើបុណ្យ តាម​ប្រពៃណី ៕​

ស្ត្រី​ម្នាក់​ខឹង​ប្តី​វាយ​មួយ​ដៃ លេបថ្នាំ​សម្លាប់ខ្លួន​