រលត់​ម៉ាស៊ីនរថយន្ត កណ្តាលផ្លូវ ត្រូវ​រថភ្លើង​បុក​ក្រឡាប់​

ព្រះសីហនុ: កាលពី​វេលា​ម៉ោង​៩​និង​២០​នាទី​ព្រឹក​ថ្ងៃទី​២៣ ខែកុម្ភ​: ឆ្នាំ​២០១៦ មាន​ករណី​គ្រោះថ្នាក់ចរាចរណ៍​មួយ​កើត​ឡើងលើ​ដងផ្លូវ​ដែក​ចន្លោះ​គីឡូ ម៉ែត្រ​លេខ​២១៩/២២០រវាង​រថភ្លើង​បុក​រថយន្ត  ស្ថិតក្នុង​ភូមិ​វាល​មាស ឃុំ​វាលរេញ ស្រុក​ព្រៃនប់ខេត្ត​ព្រះសីហនុ ។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា គ្រោះថ្នាក់​នេះ បង្កឡើង​ដោយ​រថយន្ត​មួយគ្រឿង ម៉ាក​ទី​តាន់ចំណុះ ២​តោន​កន្លះ ពណ៌​ខៀវ ពាក់​ស្លាក​លេខ ក្រុងព្រះសីហនុ ៣A-០០៤២ (រថយន្ត​ដឹក​ដី​) ។ ក្រោយ​កើតហេតុ​អ្នកបើកបរ​បាន​រត់គេច​ខ្លួន​បាត់ ។​

​សាក្សី​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា រថយន្ត​ដឹក​ដី​បើក​មកដល់​លើផ្លូវ​រថភ្លើង ក៏រលត់​ម៉ាស៊ីន ហើយក៏​ត្រូវ​រថភ្លើង​បើក​មក​ក្នុងទិសដៅ​​ពី​ភ្នំពេញ មក​ខេត្ត​ព្រះសីហនុបុក​ពេញទំហឹង បណ្តាល​ឲ្យ ខូចខាត​រថយន្ត ដឹក​ដី​ស្ទើរ​ទាំងស្រុង រីឯរថភ្លើង​រង​ការ​ខូ​ខាត​ផ្នែក​ធុង​ប្រេង កំពុង​ជួសជុល​។​

​អ្នកបើកបរ​រថភ្លើង​មានឈ្មោះ សុវណ្ណ​ឌី ភេទ​ប្រុស អាយុ​៥០​ឆ្នាំ មាន​ទីលំនៅ​សង្កាត់ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​ករណី​ខាង​លើ​មិន​បណ្តាលឲ្យមនុស្សណា​ម្នាក់​រងរបួស​នោះទេ ៕​

រលត់​ម៉ាស៊ីនរថយន្ត កណ្តាលផ្លូវ ត្រូវ​រថភ្លើង​បុក​ក្រឡាប់​

រលត់​ម៉ាស៊ីនរថយន្ត កណ្តាលផ្លូវ ត្រូវ​រថភ្លើង​បុក​ក្រឡាប់​