ឈ្លោះ​ជាមួយ​ម្តាយក្មេក ដុត​ម៉ូតូ​ខ្លួន​ឆេះ​ផ្ទះ​ខ្ទេច

កំពង់ចាម: បុរស​ម្នាក់​ដោយសារតែ ខឹង​ម្តាយក្មេក​របស់ខ្លួន បាន​ទៅ​ដុតបំផ្លាញ ម៉ូតូ​នៅក្រោម​ផ្ទះបណ្តាល​ឲ្យ​ភ្លើង​ឆាបឆេះ យ៉ាង​សន្ធោសន្ធៅ ឆាបឆេះ​ដល់ផ្ទះ ខ្ទេច​គ្មាន​សល់​។​

​ហេតុការណ៍​នេះ​បានកើត​ឡើង កាលពី​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០១៦​នេះ  ស្ថិតនៅ​ភូមិចំបក់ ឃុំ​ត្រពាំង​ព្រីង ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ​។​

​ជនបង្ក​ឈ្មោះ ណ​យ ណេ​ត អាយុ​៤៣​ឆ្នាំ​ជា​កូនប្រសារ បាន​ដុត​ម៉ូតូ​នៅក្រោម​ផ្ទះហើយ​បង្ក​ឲ្យ​ឆេះ​ផ្ទះ​ខ្លួនឯង​ទំហំ ៦×១១​ម៉ែត្រ សង់​ពី​ឈើ​ប្រក​ក្បឿង​១​ខ្នង ម៉ូតូ​ចាស់២​គ្រឿង ស្រូវ​១០​បេ ប្រាក់​ចំនួន​២០​ម៉ឺន​រៀល និង​សម្ភារៈ​មួយចំនួនទៀត​។​

 ប៉ុន្តែ​ជននេះ​ក៏ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ផងដែរ​។ ដោយឡែក​នៅ​ព្រឹក​ថ្ងៃ​ដដែល​នេះក៏មាន​ករណី​អគ្គិភ័យ ឆេះ​រោង​សិប្បកម្ម​កែច្នៃ​តុ ទូ នៅ​ភូមិ​ផ្អាវ ឃុំ​ផ្អាវ ស្រុ​បាធាយខេត្តកំពង់ចាម​ផងដែរ ដោយ​ឆេះ​បំផ្លាញ​រោង​មាន​ទំហំ ៧​គុណ​៨​ម៉ែត្រព្រមទាំង​សម្ភារ​ដូចជា តុ គ្រែ ទូ​គ្រឿង​សង្ហា​រឹម​ជាដើម​៕​

ឈ្លោះ​ជាមួយ​ម្តាយក្មេក ដុត​ម៉ូតូ​ខ្លួន​ឆេះ​ផ្ទះ​ខ្ទេច

ឈ្លោះ​ជាមួយ​ម្តាយក្មេក ដុត​ម៉ូតូ​ខ្លួន​ឆេះ​ផ្ទះ​ខ្ទេច