ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

​ខេត្តកំពង់ស្ពឺ ៖ ឣា​វុ​ធ​២​ដើម​ដែល​ជន​មិន​ស្គាល់​មុខ​បាន​យក​ទៅ​លាក់​ទុក​​ក្នុង​ព្រៃ​ ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​ក៏​រាយ​​ការណ៍​ឱ្យ​ស​មត្ថ​កិច្ច​កាល​ពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃទី​២២ កុម្ភៈ ២០១៦ ​ស្ថិត​នៅ​ក្នុង​ភូមិ​តាង​ស្រឹង ឃុំ​សង្កែ​សាទប ស្រុក​ឱរ៉ាល់ ។

លោក​វរសេនីយ៍ត្រី​ ប៑ុត​ ​​ប៊ុន​​ធឿ​ន ​ឣ​ធិ​ការ​នគរបាល​ស្រុកឱ​រ៉ា​ល់​ បាន​ឱ្យ​​ដឹង​នៅ​ថ្ងៃ​ទី​២៣​ កុម្ភៈ​ ២០១៦ នេះ ​ថា ​ឣា​វុ​ធ​ទាំង​២ដើម​ដែល​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​នេះ​ជា​ឣា​វុ​ធ​ប្រភេទ​​អាកា​​​ដែល​ជន​មិន​ស្គាល់​​ឣ​ត្ត​សញ្ញាណ​បាន​យក​ទៅ​លាក់​ទុក​ក្នុង​ព្រៃ​​បំណង​ធ្វើ​សកម្ម​ភា​​ឣា​ក្រក់​ណាមួយ​ ។ ​

​ប្រជាពលរដ្ឋ​ដែល​រាយការណ៍​ឱ្យ​​សមត្ថកិច្ច​ឣំ​ពី​ការ​ប្រទះ​ឃើញ​ឣា​វុ​ធ​ខាង​លើ​​នេះ​ឈ្មោះ ហម ព្រិច ភេទ​ប្រុស អាយុ​៤១​ឆ្នាំ​ ​ជា​​កសិករ នៅ​ភូមិ​ផ្លោ​ច ឃុំ​ត្រពាំង​ជោ ស្រុក​ឱរ៉ា​ល់ ​ហើយ​អាវុធ​ទាំង​២​ដើម​នេះ​ច្រក​​ក្នុង​ការុង​ព​ណ៌​ខៀវ​​ ​​​គ្រាប់​ចំនួន​២​ ។​

ក្រោយ​ពី​បាន​ចុះ​ទៅ​ដល់ទី​កន្លែង ​​លោក​អធិការ ​​ក៏​​​បាន​​រាយការណ៍​ជូន​លោកស្នងការ​នគរបាល​ខេត្ត​ ដើម្បី​សុំ​គោលការណ៍​យក​មក​រក្សា​ទុក​ចៀសវៀង​​ធ្លាក់​ដល់​ដៃ​ជន​សង្គម​ងងឹត​យក​ទៅ​បង្ក​ឣ​​សន្តិសុខ​សង្គម​ ៕  ​