កីឡាករ Chelsea ៩៩% ចង់ឲ្យ Hiddink ដឹកនាំរដូវកាល ក្រោយទៀត

John Obi Mikel ខ្សែបម្រើក្រុម Chelsea បានបង្ហើបឲ្យដឹងថា កីឡាករក្រុមតោខៀវ៩៩% ចង់ឲ្យលោក Guus Hiddink បន្តធ្វើជាអ្នកចាត់ ការផ្លូវការនៅរដូវ កាលក្រោយ។

កីឡាករជម្រើស ជាតិនីហ្សេរីយ៉ា វ័យ២៨ឆ្នាំរូបនេះ សង្ឃឹមថាម្ចាស់ក្លឹបលោក Roman Abramovich នឹងឈប់ស្វែងរក អ្នកចាត់ការថ្មីទៀត ដោយតែងតាំងលោក Hiddink ជាអ្នកចាត់ការផ្លូវការតែម្ដង ក្រោយចប់រដូវកាលនេះ ព្រោះយល់ថាបុរស សញ្ជាតិហូឡង់រូបនេះ ពិតជាដឹកនាំក្រុមបានល្អ តាំងពី Jose Mourinho ចាកចេញ។

“ខ្ញុំចង់ឲ្យគាត់នៅ បន្តទៀតណាស់។ វាជាជម្រើសរបស់ម្ចាស់ក្លឹប និងថ្នាក់លើរបស់ក្លឹប ដែលពួកគេនឹងសម្រេចចិត្តជាបន្ត។ ប៉ុន្តែបើអ្នកនិយាយ ជាមួយកីឡាករ ៩៨% ទៅ៩៩%ហើយ ដែលពួកគេចង់ ឲ្យគាត់នៅបន្ត។ ខ្ញុំចង់មានន័យថា ឥឡូវនេះយើងរីករាយណាស់ យើងកំពុងលេងបានល្អ ហើយពួកយើងសង្ឃឹមថា គាត់នឹងនៅបន្ត”។ Mikel ថ្លែង។

Hiddink អ្នកចាត់ការបណ្ដោះអាសន្នក្រុម Chelsea វ័យ៦៩ឆ្នាំ ដឹកនាំតោខៀវសរុប ១៣ប្រកួតហើយ តាំងពីឡើងជំនួសតំណែង Mourinho ហើយក្នុងនោះចាញ់តែ ១ដងគត់ គឺចាញ់ PSG ក្រុមខ្លាំងរបស់បារាំង នៅទីក្រុងប៉ារីស ២-១ ក្នុងការប្រកួត UEFA Champions League វគ្គ១៦ក្រុម ជើងទី១ សប្ដាហ៍មុន៕

កីឡាករ Chelsea ៩៩% ចង់ឲ្យ Hiddink ដឹកនាំរដូវកាល ក្រោយទៀត

កីឡាករ Chelsea ៩៩% ចង់ឲ្យ Hiddink ដឹកនាំរដូវកាល ក្រោយទៀត

កីឡាករ Chelsea ៩៩% ចង់ឲ្យ Hiddink ដឹកនាំរដូវកាល ក្រោយទៀត

ប្រភព៖ សប្បាយ