Feline One តម្លៃ២៨០.០០០ ដុល្លារអាម៉េរិក បំពាក់ចង្កឹះលេខ៦ ថ្លៃបំផុតលើលោក

រុស្ស៊ី៖ Feline Motorcycles ក្រុមហ៊ុនផលិតម៉ូតូស្វីស បានអះអាងថា ពួកគេបានផលិតម៉ូតូ ទំនើបមួយមានឈ្មោះ Feline One ដែលជាម៉ូតូដ៏ថ្លៃបំផុត នៅលើពិភពលោក នេះបើយោងតាម motorbikewriter ចុះផ្សាយ។

សម្រាប់ ម៉ូតូFeline One នេះមានតម្លៃ ២៨០.០០០ ដុល្លារអាម៉េរិក ហើយផលិតឡើងតែ ៥០គ្រឿងតែប៉ុណ្ណោះ។

ម៉ូតូដែលថ្លៃបំផុត លើពិភពលោកនេះដែរ ផលិតឡើងពី កាបូន តីតាញ៉ូម អាលុយមីញ៉ូម ដែលយកពី លំហរអាកាស និងស្បែក។

Feline One មានទម្ងន់ ១៥៥គីឡូក្រាម និងត្រូវបានបំពាក់ ដោយម៉ាស៊ីនស៊ីឡាំងបី 126kW ហើយមានប្រអប់លេខ ៦វគ្គ។

លោក Agnes Galle បាននិយាយថា «ម៉ូតូFeline One នេះជាម៉ាកដ៏ល្បី ដោយមានការរៀប ចំយ៉ាងជាក់លាក»។

ប្រភពខាងលើបាន បន្ថែមទៀតថា «ម៉ូតូFeline One នឹងបំពាក់ដោយ ប្រព័ន្ធហ្រ្វាំង ABS ដែលជួយរក្សាលំនឹង ពេលចាប់ហ្វ្រាំង យ៉ាងតក់ក្រហល់នោះ ហើយម៉ូតូនេះនឹង ចេញលក់ នៅឆ្នាំ២០១៦» ៕

 ទស្សនាវីដេអូឃ្លិប ដូចខាងក្រោមនេះ៖

Feline One តម្លៃ២៨០.០០០ ដុល្លារអាម៉េរិក បំពាក់ចង្កឹះលេខ៦ ថ្លៃបំផុតលើលោក