ទាយ​ថា​ MSN ​របស់​ Barca​ អាច​បំបែក​កាណុង​កាំភ្លើង​ធំ បាន​អត់​យប់​នេះ?


ទាយ​ថា​ MSN ​របស់​ Barca​ អាច​បំបែក​កាណុង​កាំភ្លើង​ធំ បាន​អត់​យប់​នេះ?

កាំភ្លើង​ធំ Arsenal នឹង​បើក​ទ្វារ​កីឡដ្ឋាន​ Emirates ​ស្វាគមន៍​ក្រុម​ជើង​ឯក​អេស្ប៉ាញ FC Barcelona ​ក្នុង​ការ​ប្រកួត​ UEFA Champions League វគ្គ​១៦​ក្រុម​ ជើង​ទី​១​ ​នា​វេលា​ម៉ោង​០២:៤៥​នារី​រំលង​អាធ្រាត្រ​យប់​នេះ។

 

ទាយ​ថា​ MSN ​របស់​ Barca​ អាច​បំបែក​កាណុង​កាំភ្លើង​ធំ បាន​អត់​យប់​នេះ?

ទាយ​ថា​ MSN ​របស់​ Barca​ អាច​បំបែក​កាណុង​កាំភ្លើង​ធំ បាន​អត់​យប់​នេះ?

 

​​អ្នកចាត់ការ​ Arsene Wenger ​របស់​ Arsenal បាន​លើក​ឡើង​ហើយ​ថា ក្រុម​របស់​លោក​មិន​ញញើត​​នឹង​​​កីឡាករ​ឆ្នើម​ទាំង​៣​របស់​​​ក្រុម​អ្នក​មាន​បុណ្យ​ Lionel Messi, Luis Suarez និង​ Neymar នោះ​ទេ ហើយ​លោក​ថែម​ទាំង​មាន​យុទ្ធសាស្ត្រ​ សង្ឃឹម​អាច​បំបែក​ក្បួន​ Barca យក​ជ័យ​ជម្នះ​ទៀត​ផង។

 

​សម្ដី​អ្នកចាត់ការ៖

 

ទាយ​ថា​ MSN ​របស់​ Barca​ អាច​បំបែក​កាណុង​កាំភ្លើង​ធំ បាន​អត់​យប់​នេះ?

ទាយ​ថា​ MSN ​របស់​ Barca​ អាច​បំបែក​កាណុង​កាំភ្លើង​ធំ បាន​អត់​យប់​នេះ?

 

Arsene Wenger អ្នកចាត់ការ​ក្រុម​កាំភ្លើង​ធំ៖ “ខ្ញុំ​ដឹង​ថា Messi, Suarez និង​ Neymar ​ជា​កីឡាករ​ដែល​មាន​ទេពកោសល្យ​ល្អ​ណាស់។ ពួកគេ​ជា​ខ្សែ​ប្រយុទ្ធ​ដែល​មាន​ប្រសិទ្ធិ​ភាព​បំផុត​លើ​លោក។ ប៉ុន្តែ​មធ្យោបាយ​តែ​មួយ ដែល​យើង​អាច​យក​ឈ្នះ​ពួកគេ​បាន​គឺ ​ការ​សាមគ្គី ភាព​អត់ធន់​ ​ភាព​ឈ្លាសវៃ ​ហើយ​យើង​ក៏​មាន​កំណត់ត្រា​ខ្សែ​ការពារ​ល្អ និង​មាន​អ្នកចាំទី​ល្អ​ផង​ដែរ”។

 

ទាយ​ថា​ MSN ​របស់​ Barca​ អាច​បំបែក​កាណុង​កាំភ្លើង​ធំ បាន​អត់​យប់​នេះ?

ទាយ​ថា​ MSN ​របស់​ Barca​ អាច​បំបែក​កាណុង​កាំភ្លើង​ធំ បាន​អត់​យប់​នេះ?

 

Luis Enrique អ្នកចាត់ការ​ក្រុម​ Barcelona៖ “Arsenal ជា​​ក្រុម​ល្អ​មួយ ​មាន​កីឡាករ​ល្អៗ​ច្រើន​នៅ​តំបន់​ប្រយុទ្ធ​ខាង​លើ។ ពួកគេ​ជា​ក្រុម​​បុក​ខ្លាំង​ ប៉ុន្តែ​យើង​​នឹង​ព្យាយាម​រក្សា​បាល់​ត្រឹម​ពាក់​កណ្ដាល​តារាង។ ខ្ញុំ​សប្បាយ​ចិត្ត​ណាស់ ដែល​មាន​ខ្សែ​ប្រយុទ្ធ​កំពូល​ទាំង​៣​ (MSN) ក៏​ដូច​ជា​កីឡាករ​ទាំង​អស់​ក្នុង​ក្រុម។ ​យើង​មាន​ទំនុក​ចិត្ត​ខ្លាំង​ណាស់ សម្រាប់​ប្រកួត​នេះ”។

 

​ជើង​កីឡាករ៖

 

ទាយ​ថា​ MSN ​របស់​ Barca​ អាច​បំបែក​កាណុង​កាំភ្លើង​ធំ បាន​អត់​យប់​នេះ?

ទាយ​ថា​ MSN ​របស់​ Barca​ អាច​បំបែក​កាណុង​កាំភ្លើង​ធំ បាន​អត់​យប់​នេះ?

 

​ម្ចាស់​ផ្ទះ​ Arsenal ​នឹង​អវត្តមាន​កីឡាករ​សំខាន់ៗ​មួយ​ចំនួន​ដូច​ជា Mikel Arteta (របួស​ជើង), Santi Cazorla (ជង្គង់), Gabriel Paulista (សរសៃពួរ), Jack Wilshere (កំភួន​ជើង) និង​ Tomáš Rosický (របួស​ភ្លៅ)។ ដូច្នេះ​១១​នាក់​ដំបូង​របស់​កាំភ្លើង​ធំ​យប់​នេះ​ អាច​ជា៖ Čech; Bellerín, Mertesacker, Koscielny, Monreal; Ramsey, Coquelin; Walcott, Özil, Sánchez; Giroud។

 

ទាយ​ថា​ MSN ​របស់​ Barca​ អាច​បំបែក​កាណុង​កាំភ្លើង​ធំ បាន​អត់​យប់​នេះ?

ទាយ​ថា​ MSN ​របស់​ Barca​ អាច​បំបែក​កាណុង​កាំភ្លើង​ធំ បាន​អត់​យប់​នេះ?

 

​រីឯ​ក្រុម​ភ្ញៀវ​ Barca នឹង​អវត្តមាន​កីឡាករ​​សំខាន់​ៗ​២​នាក់​គឺ Rafinha (របួស​ជង្គង់) និង​ Arda Turan (ជាប់​​បម្រាម)។ ដូច្នេះ​១១​នាក់​ដំបូង​របស់​អ្នក​មាន​បុណ្យ​ អាច​ជា៖ Ter Stegen; Dani Alves, Piqué, Mascherano, Alba; Rakitić, Busquets, Iniesta; Messi, Suárez, Neymar។

 

​ប្រវត្តិ​ជួប​គ្នា និង​ស្ថិតិ​មួយ​ចំនួន៖

 

ទាយ​ថា​ MSN ​របស់​ Barca​ អាច​បំបែក​កាណុង​កាំភ្លើង​ធំ បាន​អត់​យប់​នេះ?

ទាយ​ថា​ MSN ​របស់​ Barca​ អាច​បំបែក​កាណុង​កាំភ្លើង​ធំ បាន​អត់​យប់​នេះ?

 

– ក្រុម​ទាំង​២​នេះ ធ្លាប់​ប៉ះ​គ្នា​៧​ដង​នៅ​ UEFA Champions League ដោយ​ក្នុង​នោះ​ Barcelona ឈ្នះ​៤, Arsenal ឈ្នះ​១ និង​ស្មើ​២។

– ជួប​គ្នា​លើក​ចុង​ក្រោយ​កាល​ឆ្នាំ​២០១១ ​នៅ​វគ្គ​១៦​ក្រុម​នេះ​ដែរ​​គឺ Arsenal ឈ្នះ​ ២-១ នៅ​អង់គ្លេស ​តែ​ Barcelona ឈ្នះ​ ៣-១ នៅ​អេស្ប៉ាញ​វិញ។

– Messi, Suarez និង​ Neymar ស៊ុត​សរុប​៧៥​គ្រាប់ ក្នុង​ការ​ប្រកួត​៣២​លើក​ចុង​ក្រោយ​ ដែល​ Barca មិន​ចាញ់​សោះ និង​ច្រើន​ជាង​គ្រាប់​បាល់​ក្រុម​ Arsenal ទាំង​មូល​ចំនួន​២០​គ្រាប់​រយៈពេល​ដូច​គ្នា។
– Messi ​ស៊ុត​ចូល​៦​គ្រាប់ ក្នុង​ការ​ប្រកួត​៤​ដង​ទល់​នឹង​ Arsenal នៅ​ UEFA Champions League ប៉ុន្តែ​មិន​ដែល​ស៊ុត​ចូល​នៅ​កីឡដ្ឋាន​ Emirates ​ទេ ហើយ​កីឡាករ​ឆ្នើម​រូប​នេះ ក៏​មិន​ដែល​ស៊ុត​ចូល​អ្នកចាំទី​ Petr Čech ​ដែរ តាំង​ពី​អ្នកចាំទី​រូប​នេះ​នៅ​ក្រុម​ Chelsea ​​ធ្លាប់​ជួប​គ្នា​៦​ប្រកួត​កន្លង​មក៕

 

​ព្យាករណ៍​គូ​នេះ​គឺ៖ Arsenal ១-២ Barcelona , ចុះ​ប្រិយ​មិត្ត​យល់​យ៉ាង​ណា​ដែរ?

 

-ចុចអាន៖ Wenger៖ ប៉ះ​ Barcelona ស្រួល​ជាង​ប៉ះ​ Hull City

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
​ប្រភព៖ UEFA