តុលាការនឹងបើក សវនាការ សំណុំរឿងឃាតកម្ម សម្លាប់បុរសម្នាក់ កាប់ចិញ្ច្រំា នៅស្រុកស្អាង

កណ្ដាល៖ ចៅក្រមសាលាដំបូង ខេត្តកណ្តាល នៅថ្ងៃទី២៤ ខែកុម្ភៈ ខាងមុខនេះ នឹងបើកសវនាការ ជម្រះករណី សំណុំរឿងឃាតកម្ម កាប់ចិញ្ច្រាំ សម្លាប់ បុរសម្នាក់ យ៉ាងសាហាវនៅភូមិព្រែកថ្មី ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល កាលពីខែ មិថុនា ឆ្នាំ២០១៥ កន្លងទៅ។

បើតាមមន្រ្តីសាលាដំបូង ខេត្តកណ្តាល បានឲ្យដឹងថា ព្រះរាជអាជ្ញារងអមសាលាដំបូង ខេត្តកណ្តាល ចេញដីកាកោះអញ្ជើញ លោក យិច ពុទ្ធិកោសល ជាមេធាវី អោយដើមបណ្តឹង ឈ្មោះ សួន សុខជា ចូលខ្លួនទៅសវនការ សាលាដំបូង ខេត្តកណ្តាល ជំនុំជម្រះសំណុំរឿង ព្រហ្មទណ្ឌលេខ ៥៧៨ អក ចុះថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៥។

មន្រ្តីសាលាដំបូង ខេត្តកណ្តាល បានបញ្ជាក់ថា លោក យិច ពុទ្ធិកោសល បានចោទប្រកាន់ ជនជាប់ចោទ ជឺ សំណាង អាយុ ៣៥ឆ្នាំ ឈ្មោះ នឿន វ៉ាន់ឌី អាយុ ៣៤ឆ្នាំ និង ឈ្មោះ សរ ពិសី  អាយុ ២៩ឆ្នាំ ពីបទឃាតកម្ម ប្រព្រឹត្ត នៅភូមិព្រែកថ្មី ឃុំរការខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល កាលពីថ្ងៃទី៧មិថុនា ឆ្នាំ២០១៥ បទល្មើស ព្រហ្មទណ្ឌ ដែលចែងឲ្យផ្ដន្ទាទោស តាមមាត្រា ២៩និង១៩៩នៃក្រម ព្រហ្មទណ្ឌ។

គួរបញ្ជាក់ថា ករណីឃាតកម្ម ដ៏សាហាវឃោរឃៅនេះ បានកើតឡើងកាលពីវេលា ម៉ោង២១ និង ៣៥នាទី យប់ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៥ នៅចំណុចមុខផ្ទះជនរង គ្រោះឈ្មោះ គង់ ចាន់និមល ស្ថិតក្នុងភូមិព្រែកថី ឃុំរកាខ្ពស់ ស្រុកស្អាងខេត្តកណ្តាល។

មុនពេលកើតហេតុ ជនជាប់ចោទ ចំនួន៤នាក់ ទី១ ឈ្មោះ សរ ពិសីហៅ សរ តាំង ជាមន្ត្រីកងរាជ អាវុធហត្ថ លើផ្ទៃប្រទេស ជាមេខ្លោង ទី២ ឈ្មោះ ជឺ សំណាង ភេទ ប្រុសអាយុ ៣៥ ឆ្នាំ ទី៣ ឈ្មោះ នឿន វ៉ាន់ឌី ភេទ អាយុ៣៤ឆ្នាំ ទី៤ ឈ្មោះ នឿន ភារះ បាននាំគ្នាផឹកស៊ី នៅផ្លូវមុខផ្ទះជនរងគ្រោះ លុះពេលស្រវឹង បានយកដុំថ្មគប់ ដំបូលផ្ទះជនរងគ្រោះ ឈ្មោះ គង់ ចាន់និមល ជាច្រើនដងនិងបិទភ្លើង ពេលនោះជនរងគ្រោះចុះពីលើផ្ទះ ទៅសួរនាំនណាគប់ ដំបូលផ្ទះ និងបិទភ្លើងផ្ទះខ្ញុំអត់ ភ្លាមៗ នោះ ឈ្មោះ សរ ពិសីហៅ សរ តាំង បានឆ្លើយថា គ្មានអាណាគប់ដំបូលផ្ទះឯងទេ ឯងចង់ម៉េច ឯងចង់មានរឿងឬ ? ហើយឈ្មោះសរ តាំង បានស្ទុះ ចូលផ្ទះដោយ បោះសម្តីថា អញយកកាំភ្លើងបាញ់ សម្លាប់វាចោល ប៉ុន្តែម្តាយជនសង្ស័យមិនឲ្យ ក៏ស្ទុះចុះមកវិញទៅវាយជន រងគ្រោះ ហើយបានបញ្ជាឲ្យបក្ខពួក ឈ្មោះ នឿន ភារះ ត្រូវជាប្អូនឈ្មោះ វ៉ានឌី បានយកកាំបិតបុ័ងតោ មកកាប់លើ ជនរងគ្រោះជាច្រើនកាំបិត បណ្ដាលឲ្យស្លាប់ ក្នុងថ្លុកឈាម នៅនឹងកន្លែង កើតហេតុតែម្តង។

ក្រោយកើតហេតុ កម្លាំងនគរបាល ស្រុកស្អាង ចុះព័ន្ធចាប់ឃាត់ខ្លួន បានជនសង្ស័យ ចំនួន៣នាក់ ចំណែកជនសង្ស័យឈ្មោះ នឿន ភារះ បានរត់គេចខ្លួន ៕

តុលាការនឹងបើក សវនាការ សំណុំរឿងឃាតកម្ម សម្លាប់បុរសម្នាក់ កាប់ចិញ្ច្រំា នៅស្រុកស្អាង

តុលាការនឹងបើក សវនាការ សំណុំរឿងឃាតកម្ម សម្លាប់បុរសម្នាក់ កាប់ចិញ្ច្រំា នៅស្រុកស្អាង