Pride and Prejudice and Zombies រឿងព្រេងនិទានស្នេហា គឺជាយុគសម័យ Zombies

ភ្នំពេញ៖ តើអ្នកធ្លាប់អានរឿង ប្រលោមលោកបុរាណ ដូចជារឿង Pride and Prejudice ទេ? តើអ្នកធ្លាប់មើលរឿង ឫ កម្មវិធីទូរទស្សន៍ណា ដែលយកលំនាំ តាមរឿងនេះទេ? ចុះបើរឿងនេះមានបញ្ចូល ឈុតភ័យរន្ធត់ដែលលាយលំ ទៅដោយខ្មោចឆៅវិញនោះ? សំនួរទាំងអស់នេះនឹង លាតត្រដាងនៅក្នុងរឿង “Pride and Prejudice” ដែលជាភាពយន្ត ដកស្រង់ចេញពីសៀវភៅ ដែលសរសេរដោយ Grahame-Smith ក៏ជាអ្នកសរសេររឿងល្បីៗ មួយចំនួនទៀតដូចជា Abraham Lincoln, Vampire Hunter” និង “Dark Shadows” ដោយ Tim Burton ។

ភាពយន្តនេះ ផ្តោតទៅលើរឿងដែល សរសេរដោយ Jane Austin ដែលបូកបន្ថែមជាមួយ ឈុតឆាកថ្មីៗដូចជា ខ្មោចឆៅ, ដាវរបស់ Ninja, និង ការបង្ហូរឈាមដ៏សាហាវ។ រឿងនេះពីដំបូងចាប់ ផ្តើមជាមួយតួអង្គ និងសាច់រឿងបុរាណៗ ដូឆ្នេះ យើងអាចស្វែងយល់ បន្ថែមទៀតពីរឿងនេះ ជាមួយការបន្ថែមគំនិតថ្មីៗ។

ទស្សនិកជនមាន ឱកាសទស្សនា Elizabeth Bennet ប្រយុទ្ធ និងសម្លាប់ខ្មោចឆៅជាច្រើន ដោយភាពប៉ិនប្រសប់។ មានអ្នកសរសើរមិនដាច់ ពីមាត់ពីការសំដែងរបស់ Matt Smith ដែលសំដែងជា Collins នៅក្នុងរឿង Dotor Who ដោយសារភាព កំប្លុកកំប្លែងរបស់គាត់។

តារារូបនេះក៏ត្រូវ បានផ្តល់កិត្តិយសដោយ វត្តមានរបស់ Lena Headey និង Charles Dance ដែលអ្នកទាំងពីរ ត្រូវបានទទួលការគាំទ្រ យ៉ាងខ្លាំងដោយសារការ ដើរតួរបស់គាត់ជា Lannisters នៅក្នុងរឿង Game of Thrones។ ពួកគេទាំងពីរជាតួរង ក្នុងរឿងនេះទេ ក៏ប៉ុន្តែផ្តល់ភាព កំប្លុកកំប្លែងយ៉ាងខ្លាំង ដល់ទស្សនិកជន។

Pride and Prejudice and Zombie គឺល្អបំផុតសំរាប់អ្នកដែល ចង់ស្វែងយល់ពីរឿងបុរាណ។ អ្នកប្រាកដជាពេញចិត្ត ភាពយន្តនេះដោយសារ តែឈុតឆាក តួអង្គ និង ការកំសាន្តអារម្មណ៍ របស់រឿងនេះ។ ភាពយន្តនេះនឹងចាប់ ផ្តើមបញ្ចាំងនៅថ្ងៃទី១៨ កុម្ភៈ នៅគ្រប់រោងភាពយន្ត នៅកម្ពុជា។

សូមទស្សនាវីដេអូ Trailer នៅទីនេះ៖

Pride and Prejudice and Zombies រឿងព្រេងនិទានស្នេហា គឺជាយុគសម័យ Zombies

Pride and Prejudice and Zombies រឿងព្រេងនិទានស្នេហា គឺជាយុគសម័យ Zombies

Pride and Prejudice and Zombies រឿងព្រេងនិទានស្នេហា គឺជាយុគសម័យ Zombies