ក្រសួង ធនធានទឹក និងទប់ស្កាត់ សកម្មភាព បូមទឹកស្រោចស្មៅ នៅអាងទឹក សែនព្រះរាម នៅខេត្តតាកែវ

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម និងសហការជាមួយអាជ្ញាធរដែនដី ដើម្បីទប់ស្កាត់សកម្មភាពបូមទឹក ស្រោចស្មៅយ៉ាងអនាធិបតេយ្យ នៅអាងទឹកសែនព្រះរាម ស្ថិតនៅក្នុងតាកែវ។

យោងគេហទំព័រហ្វេសប៊ុករបស់ ក្រសួងធនធានទឹក នៅរសៀល ថ្ងៃទី២៣ ខែកុម្ភៈឆ្នាំ២០១៦ បានឲ្យដឹងថា “ក្រសួងធនធានទឹក បានធ្វើការផ្សព្វផ្សាយសារាចរណែនាំ របស់រាជរដ្ឋាភិបាលយ៉ាងទូលំទូលាយ។ តាមរយៈផ្សព្វផ្សាយ ប្រជាពលរដ្ឋបានចូលរួមអនុវត្ត ក្នុងក្របខណ្ឌទូទាំងប្រទេស តែក៏នៅមានបងប្អូនយើង មួយចំនួនតូចដែលនៅបន្ដសកម្មភាព ដោយមិនគិតពីការខ្វះខាតទឹក សម្រាប់ប្រើប្រាស់នាពេលខាងមុខ ជាក់ស្ដែង ដូចជាសកម្មភាពបូមទឹក ស្រោចស្មៅនៅ អាងទឹកសែនព្រះរាម”។

ការលើកឡើងរបស់ ក្រសួងធនធានទឹកនេះ បានធ្វើឡើងឆ្លើយតប ទៅតាមហ្វេសប៊ុក comment របស់យុវជនម្នាក់ដែលបានស្នើសម្តេចតេជោ ជួយអន្តរាគមន៍ ដោយអាងទឹកសែន ព្រះរាមនៅភូមិស្រីប្រសើរ ឃុំស្លា ស្រុកសំរោង មានអ្នកដាំស្មៅលក់ បានបូមទឹកយកទៅ ស្រោចស្មៅជិតរីងអស់ ហើយស្នើឲ្យបញ្ឈប់ជាបន្ទាន់។
ក្រសួងធនធានទឹក នឹងផ្សព្វផ្សាយសារាចរណែនាំ រាជរដ្ឋាភិបាលពីការប្រើប្រាស់ទឹក ឲ្យបានទូលំទូលាយ ខណៈនៅក្នុង អំឡុងឆ្នាំ២០១៦ កម្ពុជានឹងខ្វះខាតទឹក សម្រាប់ប្រើប្រាស់៕

ក្រសួង ធនធានទឹក និងទប់ស្កាត់ សកម្មភាព បូមទឹកស្រោចស្មៅ នៅអាងទឹក សែនព្រះរាម នៅខេត្តតាកែវ