កំពូលស្មាតហ្វូន ប្រចាំឆ្នាំរបស់ Samsung គឺ Galaxy S7 និង S7 edge ដែលអតិថិជនទូទាំង ពិភពលោករង់ចាំ យ៉ាងអន្ទះសារនោះ បានលេចរូបរាង ជាផ្លូវការហើយ!

ភ្នំពេញ៖ ក្រុមហ៊ុនសាមសុង បានប្រកាសផលិតផលថ្មី បំផុតទៅក្នុងគ្រួសារ Galaxy គឺ សាមសុង Galaxy S7 និង Galaxy S7 edge។ ទូរស័ព្ទសាមសុង Galaxy S7 និង Galaxy S7 edge ជាទូរស័ព្ទដែលនាំមុខគេ ដោយសារតែមាន រូបរាងដ៏ប្រណីត កាមេរ៉ាកាន់តែទំនើបដែលអាច ថតបាននៅក្នុងទីងងឹត មានកម្មវិធីល្អៗជាច្រើន ហើយអាច ប្រើប្រាស់បានច្រើនជាមួយ ផលិតផលផ្សេងៗ ទៀតរបស់សាមសុង។

លោក DJ Koh ដែលជាប្រធានផ្នែក ទូរគមនាគមន៍របស់សាមសុង បាននិយាយថា «ពួកយើងជឿជាក់ថា ពិភពលោកកាន់តែអស្ចារ្យ ហើយកាន់តែសប្បាយ រីករាយជាងមុន។ ដូច្នេះពួកយើងខិតខំបង្កើត Galaxy S7 និង Galaxy S7 edge ដែលមានរូបរាងដ៏ល្អប្រណីត ព្រមទាំងមុខងារ សំខាន់ៗជាច្រើន ដែលធ្វើឲ្យអ្នកប្រើប្រាស់ ទទួលបានបទពិសោធន៍ ថ្មីមួយដ៏ល្អឥតខ្ចោះ។

កាមេរ៉ារបស់សាមសុង Galaxy S7 និង Galaxy S7 edge ត្រូវបានបំពាក់ដោយ Dual Pixel ដែលធ្វើអោយរូបភាព កាន់តែភ្លឺច្បាស់ទោះជា ថតនៅកន្លែងដែល មិនសូវមានពន្លឺ។ ដោយសារតែវាមាន បច្ចេកវិទ្យា Dual Pixel មានLensធំជាងមុន មានaperture និងភិចសែលកាន់ តែធំជាងមុន កាមេរ៉ារបស់វា អាចចាប់យករូបភាព ក្នុងទីងងឹតបានច្បាស់ ហើយលឿនជាងមុន ។

ទូរស័ព្ទ Galaxy S7 មានអេក្រង់ទំហំរ ហូតដល់ទៅ 5,1អ៊ីន ហើយទូរស័ព្ទ Galaxy S7 edge មានអេក្រង់ទំហំ រហូតដល់ទៅ 5,5អ៊ីន។ ទូរស័ព្ទទាំងពីរនេះ ត្រូវបានផលិត ចេញពីកញ្ចក់ 3D និងលោហធាតុ ដែលភ្លឺរលោង ហើយរឹងមាំព្រមទាំងមាន គែមកោងសងខាង ងាយស្រួលកាន់ ដោយដៃតែម្ខាង។ ជាមួយមុខងារ Always-On Display លោកអ្នកអាចមើលម៉ោង ប្រតិទិន ការទូរស័ព្ទចូលដែល មិនបានលើក និងសារផ្សេងៗ បានគ្រប់ពេល ទោះអ្នកមិនប្រើម្រាមដៃ ប៉ះទូរស័ព្ទក៏ដោយ។

ទូរស័ព្ទទាំងពីរនេះ សុទ្ធតែអាចការពារ ការជ្រាបទឹកដោយមាន ប្រព័ន្ធការពារនៅខាង ក្នុងទូរស័ព្ទតែម្តង។ ចំណែកឯ Galaxy S7 edge មានដាក់នូវ shortcut ដែលលោកអ្នកអាចប្រើអ៊ីម៉ែល ថត selfie ថត panorama និងប្រើកម្មវីធីផ្សេងៗ បានយ៉ាងសាមញ្ញភ្លាមៗ។

សាមសុង Galaxy S7 និង Galaxy S7 edge សាកថ្មបានលឿន ទោះជាមិនប្រើខ្សែក៏ដោយ។ លើសពីនេះទៀត វាមានកន្លែងដាក់ស៊ីមពីរ ហើយអ្នកអាចបន្ថែម អង្គចងចាំមួយទៀត រហូតដល់ទៅ 200GB ពេលដែលប្រើ ស៊ីមតែមួយ។

សាមសុងក៏បាន អភិវឌ្ឍន៍គ្រប់ផ្នែក ទាំងអស់មិនថា hardware និង software ដើម្បីឲ្យអ្នកប្រើប្រាស់ លេងហ្គេមបានយូរជាង មុនដោយសារតែថ្ម កាន់បានយូរ ហើយទូរស័ព្ទមិន ឡើងកំដៅលឿន ដូចទូរស័ព្ទផ្សេង ទៀត។ ជាមួយនឹងបច្ចេកវិទ្យាថ្មី Game Launcher អ្នកប្រើប្រាស់អាចថតការ លេងហ្គេមលើទូរស័ព្ទ ពេលកំពុងលេងហើយ ចែករំលែកទៅមិត្តភ័ក្ត ឬក៏អ្នកលេងដ៏ទៃទៀត។ ដោយមានការ សហការគ្នារវាង សាមសុង និង Vulkan API អ្នកប្រើទូរស័ព្ទនេះ អាចលេងហ្គេមដែលមាន ក្រាហ្វិចធំហើយមិនស៊ីថ្មខ្លាំង ។

ទូរស័ព្ទGalaxy S7 និង Galaxy S7 edge នឹងមានវត្តក្នុងទីផ្សារ ប្រទេសកម្ពុជានៅពាក់ កណ្តាលខែមិនា ឆ្នាំ២០១៦នេះ៕

កំពូលស្មាតហ្វូន ប្រចាំឆ្នាំរបស់ Samsung គឺ Galaxy S7 និង S7 edge ដែលអតិថិជនទូទាំង ពិភពលោករង់ចាំ យ៉ាងអន្ទះសារនោះ បានលេចរូបរាង ជាផ្លូវការហើយ!

កំពូលស្មាតហ្វូន ប្រចាំឆ្នាំរបស់ Samsung គឺ Galaxy S7 និង S7 edge ដែលអតិថិជនទូទាំង ពិភពលោករង់ចាំ យ៉ាងអន្ទះសារនោះ បានលេចរូបរាង ជាផ្លូវការហើយ!

កំពូលស្មាតហ្វូន ប្រចាំឆ្នាំរបស់ Samsung គឺ Galaxy S7 និង S7 edge ដែលអតិថិជនទូទាំង ពិភពលោករង់ចាំ យ៉ាងអន្ទះសារនោះ បានលេចរូបរាង ជាផ្លូវការហើយ!