ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

កាលពី​ថ្ងៃ​ទី​១៩ កុម្ភៈ ២០១៦ កន្លង​មក នៅ​រមណីយដ្ឋាន​បូកគោ មាន​ប្រារព្ធ​ពិធីហែអ្នកតា​នៅ​វិមាន​អ្នកតា​ភ្នំ ដែល​មា​នទី​តាំងនៅ​ក្បែរ​អគារ​រមណីយដ្ឋាន​ឋានសួគ៌​បូកគោ ចាប់ពី​វេលា​ម៉ោង​០៧ ដល់​ម៉ោង​១០​ព្រឹក ។

ពិធីហែអ្នកតា​នេះ ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ម្តង​រួច​មក​ហើយ កាលពី​ខែកុម្ភៈ ឆ្នាំ​២០១៥ កន្លង​ទៅ ហើយ​ពិធី​នេះ​នឹង​ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំ ក្នុង​គោលបំណង​សុំ​យ័ន្ត​ស័ក្តិសិទ្ធិ និង​បួងសួង​ដល់​អ្នកតា​ភ្នំ តាម​ថែរក្សា​ប្រជាជន​កម្ពុជា ក៏​ដូច​ជា​បុគ្គលិក​ដែល​កំពុង​បំពេញ​ការងារ​នៅ​រមណីយដ្ឋាន​ឋានសួគ៌​បូកគោ និង​ជា​ពិសេស​ភ្ញៀវ​ទេសចរ​ទាំងអស់ ដែល​អញ្ជើញ​មក​កម្សាន្ត​នៅ​ទី​នេះ ។