ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានី​ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​០១ និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​២៣ កុម្ភៈ ២០១៦ មាន​ក្រុម​អ្នក​តវ៉ា​អតីត​អ្នកបើកបរ​ក្រុមហ៊ុន
​កា​ពី​តូ​ល​, ក្រុម​ម៉ូតូ​ស៊ី​ខូ​វ​ឌូ និង​សហជីព​សហភាព​ការងារ​កម្ពុជា (CLC)  ប្រហែល​១០០​នាក់ ក្នុង​នោះ​មាន​កាន់​បង់កាត​ចំនួន​២០​ផ្ទាំង​, មេក្រូ​ធំ​១​គ្រឿង​, មេក្រូ​តូច​១​គ្រឿង​, រថយន្ត​តូច​២​គ្រឿង​, ម៉ូតូ​កង់​បី​៧​គ្រឿង​, ម៉ូតូ​៣០​គ្រឿង ដែល​ដឹកនាំ​ដោយ​លោក អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា​(CLC) បាន​ប្រមូលផ្ដុំ​គ្នា​នៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ ស្រែក​ទាមទារ​តវ៉ា​ឱ្យ​ដោះ​លែង​សមា​ជិក​​សហជីព​២​នាក់​។

ប្រភព​ឱ្យ​ដឹង​ថា សមាជិក​សហជីព​ទាំង២​នាក់​​ខាងលើ​ ១-​ឈ្មោះ​ណ​ន វ​ណ្ណា និង​ឈ្មោះ​រស់ ស៊ី​ផៃ ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន​នៅ​មុខ​ក្រុមហ៊ុន​កា​ពី​តូ​ល កាលពី​ថ្ងៃ​ទី​០៦ កុម្ភៈ ២០១៦ កន្លង​មក ។