ក្រុមហ៊ុន​ថ្មី​​មួយ បង្កើត​ឡើង​ដើម្បី​​​ជួយ​ភាពយន្ត​ខ្មែរ


ក្រុមហ៊ុន​ថ្មី​​មួយ បង្កើត​ឡើង​ដើម្បី​​​ជួយ​ភាពយន្ត​ខ្មែរ

ចាប់​ពី​ពេល​នេះ​ទៅ ផលិតកម្ម​​ដែល​ផលិត​ខ្សែភាពយន្ត​លែង​មាន​ការ​បារម្ភ​ពិបាក​​រក​រោង​ភាពយន្ត​​បញ្ចាំង ក៏​ដូច​ជា​​ផ្សព្វផ្សាយ​​​ភាពយន្ត​របស់​ខ្លួន ឲ្យ​មហាជន​​បាន​ដឹង​​ទូលំទូលាយ​ទៀត​ហើយ ព្រោះ PUPRUM ENTERTAINMENT ជា​​ក្រុម​ហ៊ុនថ្មី​មួយ ទើប​តែ​​បង្កើត​ដើម្បី​​ចាំ​ជួយ​លើ​ការងារ​ទាំង​នេះ។

 

ក្រុមហ៊ុន​ថ្មី​​មួយ បង្កើត​ឡើង​ដើម្បី​​​ជួយ​ភាពយន្ត​ខ្មែរ

 

ក្រុមហ៊ុន PUPRUM ENTERTAINMENT ជា​​ក្រុម​ថ្មី​មួយ បង្កើត​ឡើង​ដោយ​​​មាន​ការ​ចូល​ហ៊ុន​រវាង​ក្រុមហ៊ុន​ធំៗ២ ដែល​មាន​បទពិសោធន៍​ខាង​នាំ​ចូល​​ខ្សែភាពយន្ត​បរទេស​​ គឺ Sabay Digital Corporation និង Westec Media Limited ស្ថិត​ក្រោម​​​ការ​ជំរុញ​គាំទ្រ ពី​បណ្ដា​ក្រសួង​នានា  អ្នក​ដឹក​នាំ​រឿង  ក៏​ដូច​ជា​ផលិតករ​មួយ​ចំនួន​ទៀត។

 

ថ្លែង​​​ក្នុង​កិច្ច​ប្រជុំ​ស្ដី​ពី​ការ​ជំរុញ​​វិស័យ​ភាពយន្ត​កម្ពុជា​​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង ដែល​មាន​ការ​ចូល​រួម​ក្រុម​អ្នក​ផលិត​ខ្សែភាពយន្ត​ជា​ច្រើន​នាក់ លោក ជី សិលា ប្រធាន​ក្រុមហ៊ុន Sabay Digital Corporation បាន​ឲ្យ​ដឹង​ថា គោលបំណង​នៃ​ការ​បង្កើត​ក្រុមហ៊ុន PUPRUM ENTERTAINMENT​ នេះ​ឡើង គឺ​ដើម្បី​ជំរុញ​គុណភាព​ខ្សែភាពយន្ត​ខ្មែរ​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង និង​មាន​និរន្តរភាព។ ជា​មួយ​គ្នា​នោះ ក្រុមហ៊ុន​មាន​គោលបំណង​​នាំ​យក​ភាពយន្ត​ខ្មែរ​ទៅ​កាន់​​ទីផ្សារ​អន្តរជាតិ​ថែម​ទៀត​ផង។

 

លោក ជី សិលា បាន​លើក​ឡើង​ថា កន្លង​មក​ខ្សែភាពយន្ត​ខ្មែរ​​​ដែល​ផលិត​មាន​ស្តង់ដារ​​​ ស្ទើរតែ​មាន​ឱកាស​​យក​ទៅ​ចាក់​នៅ​រោងភាពយន្ត​ក្រៅ​ប្រទេស​បាន​ ពោលគឺ​បាន​​​តែ​ចាក់​​បញ្ចាំង​តែ​ក្នុង​ស្រុក​​ប៉ុណ្ណោះ។ មួយ​វិញ​ទៀ​តប្រសិន​បើ​ចង់​លក់​ជា DVD លក់​នោះ​ទេ ព្រោះ​ខ្លាច​ការ​លួច​ចម្លង។ ប៉ុន្តែ​ចាប់​តាំង​ពី​ពេល​នេះ​ទៅ ផលិតកម្ម​ ក៏​​ដូច​ជា​ផលិតករ​លែង​មាន​កង្វល់​បែប​នេះ​ទៀត​ហើយ PUPRUM ENTERTAINMENT  និង​​ជួយ​កិច្ច​ការ​ទាំង​នេះ ។

 

PUPRUM មាន​​​តួនាទី​ជួយ​​ផ្សព្វផ្សាយ​ស្វែង​រក​ទីផ្សារ​​​ចាក់​បញ្ចាំង​ ខ្សែភាពយន្ត​ខ្មែរ​តាម​រយៈ​រោង​កុន​នានា និង​ស្វែង​រក​​​អ្នក​ឧបត្ថម្ភ​សម្រាប់​ខ្សែភាពយន្ត​ឲ្យ​កាន់​តែ​មាន​ច្រើន​ ថែម​ទៀត។

 

ក្រុមហ៊ុន​ថ្មី​​មួយ បង្កើត​ឡើង​ដើម្បី​​​ជួយ​ភាពយន្ត​ខ្មែរ

 

ដើម្បី​ឲ្យ​ការងារ​ខាង​លើ​ជោគជ័យ PUPRUM មាន​យុទ្ធសាស្ត្រ​រៀបចំ​ប្រព័ន្ធ​ផ្សព្វផ្សាយ​​ផ្នែក​ទីផ្សារ តាម​រយៈ​បណ្ដាញ​សង្គម​មាន​​ដូច ​FB, Line,Instagram,You Tube,Website Poster,Banner កាសែត​ទស្សនាវដ្ដី​ជា​ដើម។

 

លោក ជី សិលា បាន​បញ្ជាក់​ថា ផលិតកម្ម​​​ដែល​​ត្រូវ​ការ​សេវា​ពី PUPRUM ENTERTAINMENT  នឹង​ត្រូវ​ចំណាយ​ប្រាក់​យ៉ាង​តិច ២ពាន់​ដុល្លារ ដើម្បី​ធ្វើ​ការ​ផ្សព្វផ្សាយ​លើ​ភាពយន្ត​នីមួយៗ។

 

ការ​បែង​ចែក​ប្រាក់​ចំណូល​នៃ​ការ​ចាក់​បញ្ចាំង​ភាពយន្ត ត្រូវ​បាន​បែង​ចែក​ជា៣ផ្សេង​គ្នា អាស្រ័យ​លើ​ចំណូល​បាន​មក​ពី​ការ​ចាក់​បញ្ចាំង មាន​ដូច​ជា៖

 

១/ចំណូល​ក្រោម​៣ម៉ឺន​ដុល្លារ ត្រូវ​ចែក​មក PUPRUM ENTERTAINMENT ២ពាន់​ដុល្លារ​
២/ចំណូល​ពី៣ម៉ឺន​ដុល្លារ ដល់ ៥ម៉ឺន​ដុល្លារ ត្រូវ​ចែក​មក PUPRUM ENTERTAINMENT២៥០០ ដុល្លារ។
៣/ លើស​ពី​៥ម៉ឺន​ដុល្លារ ត្រូវ​បែង​ចែក​មក PUPRUM ENTERTAINMENT៥%។

ចំពោះ​ការ​បែងចែក ចំណូល​បាន​មក​ពី​ការ​ចាក់​បញ្ចាំង​នៅ​ក្រៅ​ប្រទេស​វិញ នឹង​ត្រូវ​ពិភាក្សា​ជា​ក្រោយ។

 

ការ​លើក​ឡើង​ទាំង​ប៉ុន្មាន​ខាង​លើ គ្រាន់​តែ​គោលការណ៍​​ដំបូង​របស់ PUPRUM ENTERTAINMENT  ប៉ុណ្ណោះ  មិន​មាន​​អំណាច​ចាប់​បង្ខំ​ឡើយ។ មាន​ន័យ​ថា ម្ចាស់​ផលិតកម្ម​​ ឬ​ក៏​ផលិតករ​ភាពយន្ត​អាច​​ជ្រើសរើស យក​សេវា​នេះ​​ក៏​បាន ​​មិន​ទទួល​យក​ក៏បាន។

 

ផ្អែក​តាម​បទ​ពិសោធ​នៅ​លើ​បណ្ដា​ប្រទេស​ល្បីៗ​ជុំវិញ​ពិភពលោក លោក ជី សិលា ថា ប្រទេស​​ដែល​មាន​វិស័យ​ភាពយន្ត​ជឿនលឿន​សុទ្ធតែ​មាន​​ក្រុមហ៊ុន​ដែល​ទទួល​រៀបចំ​សេវា​​ដូច PUPRUM ENTERTAINMENT ហើយ​ផលិតកម្ម​ដែល​សហការ​ជា​មួយ ភាគ​ច្រើន​គឺ​ទទួល​បាន​ទទួលជោគជ័យ។

 

កិច្ចប្រជុំ​ខាង​លើ ក្រៅ​ពី​ប្រកាស​វត្តមាន​​​ ក្រុមហ៊ុន PUPRUM ENTERTAINMENT ចូល​មក​ជួយ​ដល់​វិស័យភាពយន្ត​ខ្មែរ ក៏​មាន​ប្រធានបទ​​ជា​ច្រើន​ផ្សេង​ទៀត ​ស្ដី​ពី​ការ​ជំរុញ​ធ្វើ​យ៉ាង​ណា​ដើម្បី​ឲ្យ​​​វិស័យ​ភាពយន្ត​កម្ពុជា​​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង​ផង​ដែរ៕

 

ក្រុមហ៊ុន​ថ្មី​​មួយ បង្កើត​ឡើង​ដើម្បី​​​ជួយ​ភាពយន្ត​ខ្មែរ

 

ក្រុមហ៊ុន​ថ្មី​​មួយ បង្កើត​ឡើង​ដើម្បី​​​ជួយ​ភាពយន្ត​ខ្មែរ

 

ក្រុមហ៊ុន​ថ្មី​​មួយ បង្កើត​ឡើង​ដើម្បី​​​ជួយ​ភាពយន្ត​ខ្មែរ

 

ក្រុមហ៊ុន​ថ្មី​​មួយ បង្កើត​ឡើង​ដើម្បី​​​ជួយ​ភាពយន្ត​ខ្មែរ

 

ក្រុមហ៊ុន​ថ្មី​​មួយ បង្កើត​ឡើង​ដើម្បី​​​ជួយ​ភាពយន្ត​ខ្មែរ

 

ក្រុមហ៊ុន​ថ្មី​​មួយ បង្កើត​ឡើង​ដើម្បី​​​ជួយ​ភាពយន្ត​ខ្មែរ

 

ក្រុមហ៊ុន​ថ្មី​​មួយ បង្កើត​ឡើង​ដើម្បី​​​ជួយ​ភាពយន្ត​ខ្មែរ

 

ក្រុមហ៊ុន​ថ្មី​​មួយ បង្កើត​ឡើង​ដើម្បី​​​ជួយ​ភាពយន្ត​ខ្មែរ

 

ក្រុមហ៊ុន​ថ្មី​​មួយ បង្កើត​ឡើង​ដើម្បី​​​ជួយ​ភាពយន្ត​ខ្មែរ

 

អត្ថបទ៖ ខុត សីហា