ក​ន្ទ្រឹ​ម ឆ្នាំ​ថ្មី​២០១៦ របស់​ផលិតកម្ម​ថោ​ន នា​ធា​ថា​ថ្មី និង​ប្លែក​ជាង​ឆ្នាំមុន​

ភ្នំពេញ: ​ជា​រៀងរាល់ឆ្នាំ គ្រប់​ផលិតកម្ម ដែលមាន​នៅក្នុង​ស្រុក​តែងតែ រៀបចំតាក់តែង​នូវ បទ​ភ្លេង ចម្រៀង​ថ្មីៗ ដើម្បី​ចូលរួម​អបអរ​ថ្មី និង​បង្ក​នូវ​ភាព សប្បាយរីករាយ បងប្អូន​ប្រជាពលរដ្ឋ ទូទាំងប្រទេស ក្នុងនោះដែរ ផលិតកម្ម ដ៏​លេចធ្លោ និង​មានការ​គាំទ្រ យ៉ាងច្រើន គឺ ផលិតកម្ម ថោ​ន ក៏បាន​ចេញ​នូវ​បទ​ចម្រៀង បែប​ប្រ​ពែ​ណី រាំវង់ រាំក្បាច់ សា​រ៉ា​វ៉ាន់ ឡាំ​លាវ ញាក់ ដែល​សុទ្ធសឹង​ជា​បទ មាន Melody ថ្មី ផងដែរ​។​

​លោក មាស សុរ​តនៈ អ្នកចាត់ការ​ទូទៅ​នៅ​ផលិតកម្ម​ទីក្រុង​ភាពយន្ត ថោ​ន បានអោយដឹងថា ដើម្បី​អបអរ ពិ​ធិ​បុណ្យចូលឆ្នាំថ្មី ២០១៦​នេះ ផលិតកម្ម ទីក្រុង​ភាពយន្ត ថោ​ន បាន​ត្រៀម​ចម្រៀង​ថ្មីៗ ចំនួន​៦ វ៉ុល មាន​ចង្វា​ក់លាយ​គ្នា ដូចជា រាំវង់ រាំក្បាច់ សា​រ៉ា​វ៉ាន់ ឡាំ​លាវ ក​ន្ទ្រឹ​ម ឆា ឆា ឆា ទ្វី​ស ម៉ា​ឌី​ហ្សូ​ន និង​ចង្វាក់ ញាក់​ជាដើម​។​

​លោក មាស សុរ​តនៈ បន្តថា សម្រាប់​ឆ្នាំ​ថ្មី​នេះ លោក​មានសង្ឃឹម ថា​នឹង​ជោគជ័យ​ច្រើន ដោយ​បទ​ចម្រៀង យើង​មើលទៅ គឺមាន​អារម្មណ៍​ថា ទាក់ចិត្ត​ច្រើន ទាំង​បទ​ប្រពៃណី​ខ្មែរ ទាំង​បទ ឡក ទាំង​ប៉ា​រ៉ូ​ល ក៏​ល្អ ថែមទាំង​ទំនុកច្រៀង ក៏​ពិ​រោះ​។​
​លោក​បញ្ជាក់​បន្ថែមថា ឆ្នាំនេះ​យើង​មាន​រៀបចំ​ថត ចំនួន​ពីរ​ទីតាំង នៅក្នុង​ស្ទី​ឌី​យូ និង​ថត​នៅ​ខាងក្រៅ ដែលមាន​តាម​ស្រុកស្រែ​ចំការ តាម​តំបន់ភ្នំ តាម​ដង​ទន្លេ ដោយ​យើង​ថត​បទ ជា​លក្ខណៈ បែប​ស្រុកស្រែ និង​បទ​បែប​រាំ ហុយ​ដី​ទ្រលោម បែប​កំប្លែងៗ​។​

​ចំណែក​អ្នកនិពន្ធ លោក យឹម តា​ស្រង់ ក៏បាន​អោយដឹង​ដែរ​ថា ឆ្នាំនេះ​លោក​មាន​ចម្រៀង ចំនួន​១៥​បទ ក្នុងនោះ​ភាគច្រើន​គឺ​សុទ្ធតែ​បទ Original មាន​ប្រមាណ​ជា​៧០​ភាគរយ​។ លោក​បាន​លើកយក​បទ​មួយ ដែលមាន​ចំណងជើង​ថា "​បង​រាំង​សាហាវ​ណាស់​" ដែល​ចង់​ន​យាយ​ពី​បុរស​ម្នាក់ ចូលទៅ​រាំ​ក្នុង​រង់ ដោយ​មិន​ខ្វល់​ពី​អ្នកណា ហើយ​រាំ​សាហាវ​ជាងគេ គឺថា​ក្បាច់​ខុសគេ ខុសឯង អោយតែ​អ្នក​ភូម​ឃើញ នាំគ្នា​គេច​អស់ហើយ​។​

​​រីឯ​អ្នកដឹកនាំ​សម្ដែង​ប្រចាំ​ផលិតកម្ម​ថោ​ន លោក អ៊ឹង រិទ្ធី​ចិត្រ បាន​ឲ្យ​ដឹងថា ការដឹកនាំ​សាច់រឿង នឹង​ការសម្ដែង សំរាប់​ឆ្នាំនេះ ផលិតកម្ម​ថោ​ន បាន​សម្រិតសម្រាំង យ៉ាង​ម៉ត់ចត់ ដើម្បី​ជា​ចំណី​អារម្មណ៍​ប្លែក​ភ្នែក ត្រៀម​សំរាប់​កាដូរ​ឆ្នាំ​ថ្មី​ពី​ផលិតកម្ម​ថោ​ន​។

​លោក​បន្តថា រូបភាព​នៅ​ឆ្នាំនេះ​និង​ធ្វើ​ឲ្យ​ទាំង​គាំទ្រ និង​ប្រជាពលរដ្ឋ​ទូទៅ បាន​ជក់​ចិត្តនឹង​ខ្សែរ​រឿង​អម​បទ​ចំរៀង​យ៉ាង​ពីរោះ​ចំនួន​៦​វ៉ុល​។​

​លោក អ៊ឹង រិទ្ធី​ចិត្រ ក៏បាន​រំពឹងទុក​ថា នៅ​ឆ្នាំនេះ វី​ឌី​អូ ចំរៀង​ដែល​ក្រុមការងារ ផលិតកម្ម​ថោ​ន ទាំងអស់​សំរាប់​បុណ្យចូលឆ្នាំ​ប្រពៃណីជាតិ​ខ្មែរ នឹង​ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង ពី​បណ្ដារ​ប្រជាពលរដ្ឋ​ខ្មែរ ដែល​ស្រលាញ់​វិស័យ​បទ​ចំរៀង​។​

​ដោយឡែក អ្នកដឹកនាំ​សម្ដែង​ប្រចាំ​ផលិតកម្ម​ថោ​ន​នេះដែរ លោក សេម នៅ​កិច្ច​ការថត​បទ​ចំរៀង​ចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ នៅ​ឆ្នាំនេះ លោក​គឺជា​អ្នក​ដេ​គ័​រ​ឆាក លោក​បាន​ឲ្យ​ដឹងថា នៅ​ឆ្នាំនេះ បទ​ចំរៀង​បែប​ប្រពៃណី ដូ​ជា​រាំវង់ សារ​វ៉ាន់ និង​បទ​ប្រពៃណី​ជាច្រើន​ទៀត នឹងមាន​វត្តមាន​លើក​ឆាក​ដែល​រៀបចំឡើង​ដូចជា​រាំ​នៅលើ​ស្ថាន​សួរ​គ៍​។

​លោក​បន្តថា នៅ​ឆ្នាំនេះ ឆាក​រៀបចំ​សំរាប់​ឆ្នាំនេះ គឺមាន​ពីរ ផ្នែក​គឺ​ទី​១​ខាង​ផ្នែក​រាំ​កំសាន្ត​តាមបែប​ជនបទ និង​មួយទៀត ឆាក​រៀបចំឡើង ដូចជា​នៅលើ​ស្ថាន​សួរ​គ៍​។​

​បើតាម​លោក​មាស សុខ​រតនៈ ក៏​អោយដឹង​ដែរ​ថា ផលិតកម្ម ថោ​ន (Town Production) ក៏បាន​ព្រមាន​ចាត់​វិធា​រការ ចំពោះ​បុគ្គល​ណា ដែល​លួច​ចម្លង​ស្នាដៃ​របស់ ផលិតកម្ម​ខ្លួន ទៅតាម​នីតិវិធី​ច្បាប់ ដោយ​ផលិតកម្ម Town បាន​ត្រៀម​សហការ ជាមួយ គណៈកម្មាធិការ​អន្តរក្រសួង បង្ក្រាប​បទល្មើស​វីដេអូ និង ភាពយន្ត ដើម្បី​ចុះបង្ក្រាប ជនខិលខូច ដែល​កំពុង​រំលោភ លើ​កម្មសិទ្ធិបញ្ញា យ៉ាងធ្ងន់ធ្ងរ ដោយបាន​លូច ចម្លង ស៊ី​ឌី​, វីស៊ីឌី និង​ឌី​វី​ឌី និង​ជាពិសេស រោង​ពុម្ព​មួយចំនួន បាន​លួច​ថតចម្លង បោះពុម្ព​រូប លើ​គម្រប ស៊ី​ឌី​, វីស៊ីឌី និង​ឌី​វី​ឌី ដោយ គ្មាន​ការអនុញ្ញាត ពី​ផលិតកម្ម យកទៅ​ធ្វើ​អាជីវកម្ម​សុខ​ច្បាប់​។​

​បទ​ចម្រៀង​សម្រាប់​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ នឹង​ចេញ​យ៉ាងយូរ​ចុងខែ​បី ឬ​ដើមខែ​បួន ដើម្បី​រាំ​កម្សាន្ត​សប្បាយ ក្នុងឱកាស​ជួបជុំ ប្រចាំ​ឆ្នាំនេះ​ផងដែរ​៕​

ក​ន្ទ្រឹ​ម ឆ្នាំ​ថ្មី​២០១៦ របស់​ផលិតកម្ម​ថោ​ន នា​ធា​ថា​ថ្មី និង​ប្លែក​ជាង​ឆ្នាំមុន​

ក​ន្ទ្រឹ​ម ឆ្នាំ​ថ្មី​២០១៦ របស់​ផលិតកម្ម​ថោ​ន នា​ធា​ថា​ថ្មី និង​ប្លែក​ជាង​ឆ្នាំមុន​

ក​ន្ទ្រឹ​ម ឆ្នាំ​ថ្មី​២០១៦ របស់​ផលិតកម្ម​ថោ​ន នា​ធា​ថា​ថ្មី និង​ប្លែក​ជាង​ឆ្នាំមុន​