អតីត​និ​សិ​ត្ស​ឆ្នាំ​ជំនា​ន់ទី​៨ ចុះ​សួរ​សុខ​ទុក ចែក​អំណោយ និង​ធ្វើ​អណ្តូងទឹក​ជូន​ប្រជា​ពល​រដ្ន​នៅ​ខេត្តស្វាយរៀង​

ស្វាយរៀង: លោក ឈន សា​រ៉ា​ណេ អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ភ័​ស្ភ​ភា​និង​ហរិញ្ញវត្ថុ​នៃ​ក្រសួងមហាផ្ទៃ​បាន​ដឹកនាំ​អតីត​និ​សិ​ត្ស​ជំនា​ន់ទី​៨​មហា​វិទ្យា​ល​យ័​ពាណិជ្ជ​សាស្ត្រ​និង​មហា​វិទ្យា​ល​យ័​វិ​ជ្ជ​សាស្ត្រ សេដ្ឋកិច្ច​១៩៩១ .១៩៩៦​ចុះ​ចែ​អំណោយ​និង​ធ្វើ​អណ្តូងទឹក​ជូន​ប្រជា​ពល​រដ្ន​នៅ​ខេត្តស្វាយរៀង​។​ពិធី​នេះ​បាន​ប្រព្រឹត្តទៅ​កាលពី​ព្រឹក​ថ្ងៃទី​២១​ខែ​កុ​ម្ភះ​ឆ្នាំ​២០១៦​នៅ​សាលាបឋមសិក្សា​ថ្នល់កែង​ឃុំ​ពពែ​ត​ស្រុក​ស្វាយទាប​ខេត្តស្វាយរៀង​។​

​លោក ឈន សា​រ៉ា​ណេ បាន​មានប្រសាសន៍​សំណេះសំណាល​នៅក្នុង​ពិធី​នោះ​ថា​៖ អតីត​និ​សិ​ត្ស​មហា​វិទ្យា​ល​យ័​ជំនា​ន់ទី​៨​ក្នុង​អ​ទ្បុ​ង​ឆ្នាំ​១៩៩១ ដល់​ឆ្នាំ​១៩៩៦ បាន​មូលមតិ​គ្នា​ចង់​រំលឹក​អនុស្សាវរីយ​ដែល​ពួកយើង​ទាំងអស់គ្នា​ធ្លាប់ជា​និ​សិ​ត្ស​រៀន​ជាមួយគ្នា​ហើយ​បាន​ចុះមក​ខេត្តស្វាយរៀង​ដើម្បី​មូលនិធិ​មនុ​ស្សធ​ម័​ជួយ​ធ្វើ​អណ្តូងទឹក​និង​មាន​អំណ​យ​ចែកជូន​ដល់​ប្រជា​ពល​រដ្ន​សិស្សានុសិស្ស​ក្នុង​ការជួយ​ចែករំលែក​សេចក្តីស្រលាញ់​ពី​ក្រុម​អតីត​និ​សិ​ត្ស​ជំនា​ន់ទី​៨​។​

​លោក ឈន សា​រ៉ា​ណេ បាន​លើកទ្បើង​ទៀតថា​ប្រទេសជាតិ​មាន​សុខសន្តិភាព​និង​ការ​អភិ​វ​ឌ្យ​ន៍​នេះ​ដោយសារ​មានកា​ដឹកនាំ​ដ៍​ត្រឹមត្រូវ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ដែលមាន​សម្តេច​តេ​ជោ​ហ៊ុនសែន​ជា​នាយក​រដ្ន​មន្ត្រី​បាន​បង្កើតអោយមាន​សាលារៀន វត្ត​អារាម មន្ទី​ពេទ្យ ផ្លូវថ្នល់​ខ្វាត់ខ្វែង ប្រព​ន្ធ័​ធារាសាស្ត្រ​។​ល​។ ហើយ​បានជ្រើសរើស​យក​វិ​ស​យ័​ជា​អាទិភាព​ចំនួន​៤​មក​អនុវត្ត​ក្នុងនោះ​គឺ​ទឹក ភ្លើង មនុស្ស ផ្លូវ​ដែល​ធ្វើអោយ​ប្រជា​ពល​រដ្ន​មាន​ជីវភាព​ធូ​ធា​បាន​មួយកំរិត​ផងដែរ​។​

​លោក​ក៏បាន​ធ្វើការ​ថ្លែ​អណរ​គុណ​ដល់​ប្រមុខ​រាជរដ្ឋាភិបាល​ដែល​តែងតែ​ឧបត្ថម​គាំទ្រ​ដល់​សិស្ស​និ​សិ​ត្ស​មិន​ថា​ជំនាន់​មុន​រឺ​ជំនាន់​ក្រោយ​នោះទេ​គឺ​បាន​លើកទឹកចិត្ត​ផ្តល់​អាហារ​រូប​ករ​រៀន​ចប់​មាន​អនាគត​ភ្លឺស្វាង​ជា​ទំពាំង​ស្នង​ឫស្សី​នៃ​ប្រទេសជាតិ​។​

​លោក​ឈន​សា​ណេ​និង​អតីត​និ​សិ​ត្ស​ជំនា​ន់ទី​៨​បានធ្វើ​អណ្តូងទឹក​១​និង​ឧបត្ថម​ម៉ា​ស៊ិន​បូមទឹក​១​និង​សម្ភា​រះ​សិក្សា​មួយចំនួន​ដល់​សាលាបឋមសិក្សា​ថ្នល់កែង​មិនតែប៉ុណ្ណោះ​ធ្វើ​អណ្តូងទឹក​ជូន​ប្រជា​ពល​រដ្ន​ចំនួន​ពី​កន្លែង​ទៀត​នៅ​ឃុំ​មនោ​រម្យ​ស្រុក​ស្វាយទាប​និង​ឃុំ​ទួល​ស្តី​ស្រុក​ចន្ទ្រា​ព្រមទាំង​ចែក​អំណោយ​ដល់​ប្រជា​ពល​រដ្ន​ជាង​៥០០​នាក់​ដែល​បាន​ចូលរួម​នៅក្នុង​ពិធី​នោះ​ដោយ​ម្នាក់ៗ​ទទួលបាន​ថវិកា​មួយ​ម៉ឺន​រៀល​និង​សិស្សានុសិស្ស​ទទួលបាន​ស​ម្ភា​រ​សិក្ខា​មួយចំនួន​ថវិការ​៥​ពាន់​រៀល​លោកអ្នក​គ្រូ​ទទួលបាន​ថវិការ​២​ម៉ឺន​រៀល​ផងដែរ​។​

​ដោយ​ទ្បែ​ក្រុមការងារ​អតីត​និ​សិ​ត្ស​ក៍បាន​ចុះ​សួរ​សុខ​ទុក​ដល់​អ្នក​ផ្ផ្ទក​មេរោគ​អេដស៍​មួយ​គ្រួសារ​នៅ​ភូមិ​ចក​ឃុំ​ចក​ស្រុក​រំដួល​ដោយបាន​នាំនូវ​គ្រឿង ឧបភោគ​បរិ​គោ​ប​និង​ថវិកា​មួយចំនួន​ឧបត្ថម​ដល់​គ្រួសារ​នេះ​ផងដែរ​៕​