បុរស​ម្នាក់​ចង់ក​សម្លាប់​ខ្លួន ដោយសារ​ជំងឺ​គ្មាន​ប្រាក់​ព្យាបាល ក្នុងស្រុក​ព្រៃនប់​

ព្រះសីហនុ: បុរស​ម្នាក់​ដែលមាន​ជម្ងឺ​ប្រចាំកាយ​ជា ច្រើន ហើយ​គ្មាន​ប្រាក់​ព្យាបាល និង​មិនអោយ​ពិបាក​ដល់​ក្រុមគ្រួសារ ក៏​សំរេចចិត្ត​ទៅ​ចង់ក​សម្លាប់ខ្លួន​នៅ​ល្ងាច ថ្ងៃទី​២២ ខែ​កុ​ម្ភះ ឆ្នាំ​២០១៦ នៅ​ច​ចំណុច ណ្តោ​យ​ផ្លូវជាតិ​លេខ ៤ ស្ថិត​ក្នុងភូមិ​ត្រពាំង​មូល ឃុំ​ជើងគោ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​

​តាម​ការ​អោយដឹងពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជិត​ផ្ទះ​បុរស​ដែល​ចង់ក​នោះបាន​អោយដឹងថា បុរស​ដែល​ចង់ក​សម្លាប់ខ្លួន​មានឈ្មោះ ហម ហ៊ុន អាយុ​៤៤​ឆ្នាំ ជា​កសិករ មាន​ទីលំនៅ​ជិត​កន្លែងកើតហេតុ​ខាងលើ ដោយ​បុរស​ម្នាក់នេះ​ច្រើន​ដើរមក​និយាយប្រាប់​អ្នកភូមិ​ថា​ខ្លួន​មាន​ជម្ងឺ​ប្រចាំកាយ​តាំង​យូរណាស់​មកហើយ ពេលធ្វើ​ទុក​ម្តងៗ​ពិបាក​ក្នុង​ខ្លួន ពេល​ទៅ​ព្យាបាល​ជម្ងឺ​នៅ​មន្ទីរពេទ្យ គ្មាន​ប្រាក់​ព្យាបាល ក៏​មក​សំរាក​នៅផ្ទះ​វិញ​រហូត ស្រាប់​នៅ​ល្ងាច​មិញ​ទើប​ដឹងថា​បុរស​ដែលមាន​ជម្ងឺ​នោះបាន​ចង់ក​សម្លាប់​ខ្លួនឯង​ទៅ​​ហើយ គួរអោយ​អាណិត​និង​អាសូរ​ណាស់​ហេតុអ្វី​មិនមាន​មន្ទីរពេទ្យ​សំរាក​ព្យាបាល​ប្រជាពលរដ្ឋ​អ្នកក្រីក្រ​ផង​។​

​ឆ្លងតាម​ការត្រួតពិនិត្យ របស់លោក គ្រូពេទ្យ​កោសល្យ​វិ​ច្ច័​យ និង​នគរបាល​ការិយាល័យ​បច្ចេកទេស​វិទ្យាសាស្ដ្រ ខេត្ត​ព្រះសីហនុ​បានអោយដឹងថា បុរស​ម្នាក់នេះ​គឺ ស្លាប់​ដោយសារតែ​ចង់ក​ខ្លួនឯង ពិតប្រាកដ​មែន  ចំណែក​សាកសព ក្រោយពី​ពិនិត្យ​រួច សមត្ថកិច្ច​បានប្រគល់​អោយ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​