លោក សៅ សុខា អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល​មន្ត្រីនគរបាល​យុ​ត្តិ​ជំនា​ន់ទី​២១

: នៅ​ព្រឹក​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅ​សាលា​កំបូល បាន​នឹង​កំពុង​ប្រារព្ធ​ពិធី​បិទ​វគ្គប​ណ្តុះ​បណ្តាល​មន្ត្រីនគរបាល​យុ​ត្តិ​ជំនា​ន់ទី​២១ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ​និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​លោក ជំទាវ ជា លាង អគ្គព្រះរាជអាជ្ញា​អម​តុលាការ​កំពូល ព្រមទាំង​មានការ​ចូលរួម​ពី ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍ មេបញ្ជាការរង ឧ​ត្ត​ម​សេនីយ៍ ស្នងការ នាយក​សាលា លោក នាយការិយាល័យ នាយ​អាវុធហត្ថ​ជាច្រើនរូប​ផងដែរ​។

​លោក អឿ សាវ៉ន បាន​ប្រាប់​ឱ្យដឹងថា សិក្ខាកាម​មាន​ចំនួន​១០៣​នាក់ កម្មវិធី​ហ្វឹកហ្វឺន​សម្រាប់​វគ្គ​នេះ​មាន​រយៈ​សរុប​ចំនួន​៥​ខែ ស្មើនឹង​២២​សប្តាហ៍​១​ថ្ងៃ ស្មើនឹង​១៥៥​ថ្ងៃ​ស្មើនឹង​៩៣០​ម៉ោង ដោយ​ចាប់ផ្តើម​ពីថ្ងៃ​ទី​៧ ខែកញ្ញា ឆ្នាំ​២០១៥ ដល់​ថ្ងៃទី​៨ ខែកុម្ភៈ ឆ្នាំ​២០១៦​។ សិក្ខាកាម​បាន​ប្រឡង​ជាប់​ស្ថាពរ​ចំនួន​៩៩​នាក់​ស្មើនឹង​៩៥,១៩​ភាគរយ​នៃ​ចំនួន​សរុប​៕​