មាន​អ្នកពុល​ស្រា​.​ស​១០​នាក់​ស្លាប់​១​នាក់ នៅ​ស្រុក​សេ​សាន​

ស្ទឹងត្រែង: ​មនុស្ស​ចំនួន ១០​នាក់​នាំគ្នា​ផឹកស្រា​-​ស បណ្តាល​ឲ្យ​ពុល​ស្លាប់​ម្នាក់​និង​យកទៅសង្គ្រោះ​ម្នាក់​ខណ​:៨​នាក់​ទៀត​ត្រូវ​បាន​ជួយសង្គ្រោះ​។​

​ករណីនេះ​បានកើត​ឡើង នៅ​រសៀល​ថ្ងៃទី​២២ ខែកុម្ភ​: ឆ្នាំ​២០១៦​នេះ  ស្ថិតនៅ​ភូមិ​ស្រែគរឃុំ​ស្រែគរ ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង ។​

 មុនពេល​កើតហេតុ ជនរងគ្រោះ​មាន​គ្នា​១០​នាក់ បាននាំគ្នា​ផឹកស្រា​-​ស ស្រាប់តែក្រោយមក​ក៏មាន​ជនរងគ្រោះ​២​នាក់ បាន​ពុល​ស្រា បណ្តាល​ឲ្យ​ស្លាប់បាត់បង់ជីវិត​ម្នាក់ និង​ម្នាក់​ផ្សេងទៀត​ត្រូវបាន​បញ្ជូន​យកទៅ​សង្គ្រោះទាន់ពេលវេលា​។ ជនរងគ្រោះ​ដែល​ស្លាប់​មានឈ្មោះ សុទ្ធ ចាន់​អាយុ​២៧​ឆ្នាំ​។​

​នៅពេលនេះ​មន្ត្រី​សុខាភិបាល​និង​ក្រុម​គ្រូ​ព្យេ​បាន​ចុះទៅ​ធ្វើការ​ស្រាវជ្រាវ​នូវ​ករណី​ពុលស្រា​រហូត​បណ្តាល​ឲ្យ​មាន​អ្នកស្លាប់​នេះហើយ​៕​

មាន​អ្នកពុល​ស្រា​.​ស​១០​នាក់​ស្លាប់​១​នាក់ នៅ​ស្រុក​សេ​សាន​